កូនសម្លាញ់...!
ក្នុងការរស់នៅ មិនមែនងាយស្រួលគ្រប់យ៉ាងនោះទេ ជីវិតមានឡើងមានចុះ មានសុខមានទុក្ខជាគូនៅជាមួយគ្នាគ្រប់ពេលវេលា ជាពិសេសក្នុងរឿងធ្វើការ ការងារកាន់តែធំ មានឧបសគ្គកាន់តែច្រើន។ បើសិនកូនធ្វើការអ្វីមួយ ដែលកូនគិតថាច្បាស់ថាជាការងារល្អ នោះជាការងារធ្វើឲ្យរីកចម្រើនបាន តែបើពេលធ្វើទៅហើយការងារមិនរីកចម្រើនដូចដែលយើងគិតទុកនោះទេ ហៅថាមានឧបសគ្គរារាំងហើយ។ កូនត្រូវតែពុះពារឧបសគ្គនោះឲ្យបានដោយសតិបញ្ញា ដោយភាពម៉ត់ចត់ កុំឆេវឆាវ គិតដោះស្រាយតាមសម្រួល កុំអាលរួញរាអស់កម្លាំងចិត្តឲ្យសោះ។












