សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, August 16, 2012

ឈូកក្នុងភក់

កូនសម្លាញ់...!

អ្នកណាក៏ដោយ បើសិនគេអាចឲ្យចំណេះវិជ្ជា ពិសេសដែលបានដោយពិបាកដល់យើងនោះ យើងគួរត្រេកអរទៅរៀនជាមួយគេ មិនគួរទៅគិត រឿងឋានៈវង្សត្រកូល រូបរាង ឬការប្រព្រឹត្តរបស់គេ នោះទេ។ ទោះបីគេជាមនុស្សក្រីក្រ ពិការយ៉ាងណា ឬមានការប្រព្រឹត្តមិនល្អយ៉ាងម៉េច វាជារឿងរបស់គេទេ ឲ្យតែគេបង្រៀន ចំណេះវិជ្ជាពិសេសនោះដល់យើងទៅវាបានហើយ។
គ្រូបាអាចារ្យដែលបង្រៀនយើងមក មិនមែនអ្នកមាន ឬមានការប្រព្រឹត្តល្អគ្រប់គ្នានោះទេ តែយើងគោរពដល់គាត់ជាគ្រូរបស់យើងបាន ព្រោះយើងមិនបានចាប់អារម្មណ៍ដល់ការ ពិតឬការប្រព្រឹត្តរបស់គាត់នោះទេ។ បើសិនយើងទៅស្អប់ខ្ពើមរឿងក្រៅខ្លួន ដែលមិនល្អរបស់គាត់នោះ ហើយមិនព្រមទទួលយកនូវចំណេះដឹងដែលគាត់ឲ្យ យើងក៏មិនបានចំណេះដឹងអ្វីណាស់ណាដែរ។

ដូចគ្នាដែរ ព្រះធម៌ ឬពាក្យសម្តីដែលមានការដាស់តឿនចិត្ត ទោះបីជាចេញពីមាត់អ្នកបួស មានការប្រព្រឹត្តមិនល្អ ឬអ្នកដែលក្រីក្រ ប្រសិនបើមានប្រយោជន៍ដល់យើង យើងមិនគួរស្អប់ខ្ពើមទេ គួររៀនសូត្រ ឬប្រតិបត្តិដើម្បីប្រយោជន៍ដល់ខ្លួនយើង។ ដូចពេលដែលយើងត្រូវការផ្កាឈូក យើងត្រូវចូលទៅក្នុងស្រះទឹក ឃើញផ្កាឈូកហើយក៏បេះ ហេតុអ្វីចាំបាច់មកគិតថា ផ្កាឈូកនោះដុះចេញពីក្នុងភក់ធ្វើអី ផ្កាឈូកដែលដុះចេញពីភក់ជ្រាំស្អុយ ក៏មិនបានធ្វើឲ្យផ្កាឈូកស្អុយទៅជាមួយនោះដែរ។

ដូចគ្នាដែរ ព្រះធម៌ ចំណេះវិជ្ជា និងពាក្យសម្តីជាគតិដូចតទៅនេះ ទោះជាបានមកពីមនុស្សមិនល្អក៏ដោយ អ្នកគ្មានចំណេះដឹង ឬមនុស្សពិការ បើយើងត្រូវការ ហើយគេអាចឲ្យយើងបាន ក៏ទុកថាចប់គ្នាហើយ ទៅគិតដល់ភិនភាគ រូបរាង ឬការប្រព្រឹត្តរបស់គេធ្វើអី គិតដល់តែរបស់ដែលគេមាន ហើយគេផ្តល់ឲ្យយើងមិនប្រសើរជាងទេឬ?

No comments:

Post a Comment