ប្រាសាទបាយ៉ង់ គឺជាស្នាព្រះហស្ថរបស់ព្រះបាទឥសានវរ្ម័នទី ១ ។
ការដែលព្រះមហាក្សត្រអង្គនេះគ្រងរាជ្យក្នុងអំឡុងឆ្នាំ ៦១៥ ដល់ឆ្នាំ
៦៣៧នៃគ្រិស្តសករាជបានជ្រើសរើសទីតាំងកំពូលភ្នំបាយ៉ង់
ដើម្បីស្ថាបនាប្រាសាទបាយ៉ង់
ដែលជាបូជនីយដ្ឋានមួយដ៏សំខាន់ជាងគេក្នុងចំណោមបូជនីយដ្ឋានផ្សេងៗទៀត
នៅក្នុងខេត្តតាកែវ មិនមែនជាការចៃដន្យឡើយ។
ក៏ប៉ុន្តែកត្តាភូមិសាស្ត្រប្រកបដោយទេសភាពដ៏ស្រស់បំព្រងជុំវិញនោះ
បានលាតសន្ធឹងដាច់កន្ទុយភ្នែក
ប្រៀបផ្ទឹមនឹងទេពស្ថានគួរឲ្យត្រេកត្រអាលបំផុត។
ក្នុងទស្សនៈវិទ្យាបុរាណ
ទីនេះបង្កប់នូវភាពស័ក្តិសិទ្ធយ៉ាងសម្បើមអស្ចារ្យ
ព្រោះជាលំនៅស្ថានរបស់ព្រះឥសូរដែលជាព្រះអាទិទេពនៃភ្នំ។
Showing posts with label ប្រាសាទបុរាណខ្មែរ. Show all posts
Showing posts with label ប្រាសាទបុរាណខ្មែរ. Show all posts
Wednesday, November 7, 2012
ប្រាសាទតាមាន់ធំ
![]() |
| ប្រាសាទតាមាន់ធំ |
បូជនីយដ្ឋានប្រាសាទតាមាន់ធំ ជាស្នាដៃល្អឯករបស់បុព្វបុរសខ្មែរពិតៗ
ឥតប្រកែកបានឡើយ បើគេប្រៀបធៀបទៅនឹងសំណង់ សាសនាខ្មែរឯទៀត
ដែលស្ថិតនៅលើជម្រាលនៃជួរភ្នំដងរែកដែលជាភ្នំព្រំខណ្ឌសីមាធម្មជាតិ
កំណត់ព្រំប្រទល់នៃខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា និងឃុំកាបជើង
នៃខេត្តសុរិន្ទ្រ អតីតទឹកដីខ្មែរបច្ចុប្បន្នសៀមយកកាន់កាប់ ។
ពោលគឺក្នុងអធិបតេយ្យភាពរបស់ដែនដីខ្មែរ ។
ប្រាសាទនាងសក់ក្រអូប
ស្ថិតនៅក្នុងភូមិភាគឦសាននៃខេត្តកំណើតរដ្ឋខ្មែរដំបូងគេបង្អស់
ដែលសម្បូរទៅដោយប្រាសាទបុរាណខ្មែរប្រមាណជា
៣គីឡូម៉ែត្រស្ថិតក្នុងវត្តបារាយណ៍ ភូមិដូនពែង សង្កាត់បារាយណ៍
ក្រុងដូនកែវ នៅក្បែរទីរួមខេត្តតាកែវមាន ’ប្រាសាទនាងសក់ក្រអូប
ឬប្រាសាទជប់ពល” មួយត្រូវបានសាងសង់ឡើងអំពីឥដ្ឋ។
Wednesday, October 10, 2012
ប្រាសាទបាគង
ប្រាសាទភ្នំជីសូរ
![]() |
| ជណ្តើរឡើងភ្នំជីសូរ |
ប្រាសាទភ្នំជីសូរជាប្រាសាទមួយដែលកសាងឡើងនៅលើភ្នំធម្មជាតិ
ស្ថិតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ
ដែលពីបុរាណស្ថិតក្នុងខេត្តបាទី ។
ប្រាសាទមានចមា្ងយប្រមាណ៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។
បើលោកអ្នកធ្វើដំណើរទៅកាន់ភ្នំជីសូរតាមផ្លូវជាតិលេខ២ លោកអ្នកនឹងបានទស្សនា បានស្គាល់ប្រាសាទ២បន្ថែមទៀត ដែលស្ថិតនៅតាមផ្លូវតែមួយ គឺប្រាសាទតាព្រហ្មក្នុងរមណីយដ្ឋានទេសចរណ៍ទន្លេបាទី និងប្រាសាទនាងខ្មៅ ។ ចំពោះភ្នំជីសូវិញ យើងអាចធ្វើដំណើរតាមរថយន្តឬម៉ូតូក៏បាន ទៅតាមផ្លូវជាតិលេខ២នេះ ហើយបត់ចូលតាមច្រក “បត់រកា” និងទៅតាមផ្លូវប្រាសាទនាងខ្មៅចូលទៅចមា្ងយពី៥ ទៅ៦គីឡូម៉ែត្រ ទើបដល់ជើងភ្នំប្រាសាទភ្នំជីសូរ ។

| ប្រាសាទភ្នំជីសូរ |
ស្ថិតនៅលើភ្នំធម្មជាតិដែលមានកំពស់ប្រមាណជា ១៣០ម៉ែត្រ ក្នុងឃុំរវៀង
ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នប្រមាណជា ៥៦គីឡូម៉ែត្រពីភ្នំពេញ។
ប្រាសាទភ្នំជីសូរ ត្រូវបានសាងសង់ឡើងនាសតវត្សទី១១ ដោយព្រះបាទសុរិយាវរ្ម័នទី១
។ សព្វថ្ងៃនេះ ដើម្បីឡើងទៅកាន់ប្រាសាទនេះ
គេត្រូវឡើងជណ្តើរមួយទំនើបដែលមានកាំទាំងអស់ចំនួន ៣៩០កាំ ។
Subscribe to:
Posts (Atom)