ប្រាសាទភ្នំជីសូរ |
ស្ថិតនៅលើភ្នំធម្មជាតិដែលមានកំពស់ប្រមាណជា ១៣០ម៉ែត្រ ក្នុងឃុំរវៀង
ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នប្រមាណជា ៥៦គីឡូម៉ែត្រពីភ្នំពេញ។
ប្រាសាទភ្នំជីសូរ ត្រូវបានសាងសង់ឡើងនាសតវត្សទី១១ ដោយព្រះបាទសុរិយាវរ្ម័នទី១
។ សព្វថ្ងៃនេះ ដើម្បីឡើងទៅកាន់ប្រាសាទនេះ
គេត្រូវឡើងជណ្តើរមួយទំនើបដែលមានកាំទាំងអស់ចំនួន ៣៩០កាំ ។
ទិដ្ឋភាពទូទៅនៃប្លង់ប្រាសាទភ្នំព្រះជីសូរ
គោបុរៈ (ទ្វារចេញចូល) ស្ថិតក្នុងខ្សែអ័ក្សទិសជាមួយគ្នា
នឹងទិសអ័ក្សរបស់ប្រាសាទគោបុរៈទាំងសងខាងដែលសាងសង់អំពីថ្មភក់មានប្លង់ខ្វែងចតុកោណបែរមុខទៅកើត
មានបង្អួចប្រដាប់ដោយក្បាច់ចំរឹង ដើម្បីលំអផង បំភ្លឺផង ដល់បន្ទប់ខាងក្នុង ។
បន្ទប់នេះមានលក្ខណៈវែងធំទូលាយផ្អែកទៅទិសខាងជើង និងទិសខាងត្បូង
ហើយចែកជាបីផ្នែក : បន្ទប់កណ្តាលមួយ និងពីរទៀតនៅទិសសងខាង ។
ដូចស្ថាបត្យកម្មសម័យអង្គរដទៃៗឯទៀត យើងសង្កេតឃើញថា
បន្ទប់កណ្តាលមានតយ៉តាមទិសទាំងបួន ពីខាងកើតទៅខាងលិច
ប្រវែងខ្លឺជាងទិសពីខាងជើងទៅខាងត្បូង ។
ប្លង់នៃប្រាសាទភ្នំជីសូរ ដែលជាប្រាសាទភ្នំ សាងសង់ដោយព្រះបាទសូរិយាវរ្ម័នទី ១ នៅខេត្តតាកែវ និង ចង្អូរបង្ហូរទឹក រូបក្បាលសិង្ហ (ឯកសារសាលាបារាំងចុងបូព៌ាប្រទេស)
១- ថែវ
ពាក្យថែវនេះដែលត្រូវនឹងពាក្យ Galerie / Galery ដែលជាភាសាបារាំង និងអង់គ្លេស គឺជាអគារទ្រវែងមានជញ្ជាំងពីរទ្រដំបូលកោង ហើយនៅកណ្តាលមានផ្លូវដើរពីជ្រុង ឬមុំមួយទៀត ។ ក៏ប៉ុន្តែក្រៅពីបំពេញតួនាទីជាផ្លូវដើរក៏បំពេញតួនាទីមួយទៀតគឺជាកំពែងមានដំបូលប្រក់គ្បឿង ដូចករណីប្រាសាទអង្គរវត្ត ព័ន្ធជុំវិញជ្រុងទាំង៤នៃសំណង់ប្រាសាទ ។
សូមរំលឹកឡើងវិញថា បណ្តោយនៃថែវនៃប្រាសាទភ្នំមានប្រវែង ៦០ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ដោយបន្ថែមនូវទ្វារបញ្ឆោតបង្អួច និងបង្អួចខ្ពស់ ។ ជាអកុសលដូចនៅប្រាសាទឯកភ្នំ ថែវ នៃប្រាសាទរបស់យើងត្រូវបានបាត់ដំបូល ហើយធ្លុះជាច្រើនអន្លើ ។

២- សសរពេជ្រ
នៅសងខាងមាត់ទ្វារចូល យើងឃើញមានចម្លាក់សសរពេជ្រមួយគូរ ទ្រផ្តែរទ្វារមួយដែលស្ថិតពីខាងលើទ្វារ ។ នៅប្រាសាទភ្នំជីសូរ សសរពេជ្រដែលគេបញ្ឈរអមសងខាងទ្វារចូលពីខាងក្រោមផ្តែរនោះ ដោយឡែកហោត្រៃទិសទាំងពីរលំអដោយក្បាច់ផ្សេងៗយ៉ាងល្អប្រណិត ដែលគេឃើញមានជាអាថ៌ ក្បាច់ត្របកឈូកពីរជាន់ ឆ្លាក់អមដោយក្បាច់ផ្ការំដួល ដែលជាផ្កាមួយប្រភេទមានក្លិនយ៉ាងក្រអូបឈ្ងុយពេញនិយមនៅសម័យអង្គរទូទាំងចក្រភពកម្ពុជា ដូចជានៅប្រាសាទប្រទេសខ្មែរ ថៃ និងលាវ ជាដើម ។ ដូច្នេះយើងឃើញក្បាច់ត្របកឈូកទាំងនោះ រមែងតែអមដោយក្បាច់ផ្សេងៗឯទៀតដូចជា
ក្បាច់ពងត្រី ក្បាច់ចក្កច័ន្ទ រួមជាមួយក្បាច់ឆ្មេញរណាជាជួរៗ ។
បើតាមការសង្កេតរបស់យើងសសរពេជ្រដែលទ្រផ្ទាំងក្បាច់ដែរ សុទ្ធសឹងតែមានក្បាច់លំអដូចៗគ្នា ថ្វីត្បិតតែសសរពេជ្រមួយចំនួនធំត្រូវបាក់បែក ឬបាត់បង់ដោយបំផ្លិចបំផ្លាញបណ្តាលមកពីកត្តាធម្មជាតិ និងមនុស្ស ជាពិសេសពួកឈ្មួញវត្ថុបុរាណ ។

៣- សសរផ្អោប
ប្រាសាទរមែងតែដូចនៅទេវស្ថានដទៃៗឯទៀតក្នុងរាជ្យរបស់ព្រះបាទសុរិយាវរ្ម័នទី៩ សសរផ្អោបលំអដោយក្បាច់ត្របកឈូកយ៉ាងល្អវិចិត្រ ដែលត្រូវបានឆ្លាក់ឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ដូចករណីសសរផ្អោបនៃហោជាងខាងជើងផ្នែកខាងស្តាំ នៃច្រកចូលប្រាសាទ ។ នៅលើសសរផ្អោបទាំងនោះយើងសង្កេតឃើញក្បាច់ផ្កាភ្ញីទាំងផ្ទាំង មានរាងកោងត្រួតលើគ្នាពីលើចុះមកក្រោម គួរឲ្យជក់ចិត្ត ។ រីឯនៅផ្នែកខាងចុងនៃសសរផ្អោប យើងសង្កេតឃើញជាទូទៅនូវក្បាច់ក្រពុំឈូក ក្បាច់សន្លឹកភ្ញី និងក្បាច់ដកច័ន្ទ ។
សូមកត់សម្គាល់ថា តួនាទីនៅក្នុងវិស័យស្ថាបត្យកម្មប្រាង្គប្រាសាទខ្មែរ ក្រៅពីលំអប្រាសាទសសរផ្អោបគឺការទ្រទប់នឹងទម្ងន់ពីលើ ។ ម្យ៉ាងវិញទៀតដូចសសរពេជ្រ និងផ្តែរ វាក៏ជាសមាសធាតុមួយសម្រាប់កំណត់កាលបរិច្ឆេទនៃសំណង់ស្ថាបត្យកម្មផងដែរ ។

៤- ប្រាង្គប្រធាន ឬកណ្តាល
ប្រាង្គប្រធានឬ ប្រាង្គកណ្តាលរបស់ប្រាសាទភ្នំជីសូរដែលបែរមុខទៅរកទិសខាងកើត ដែលមានទីតាំងនៃព្រះរាជធានីវ្យាធបុរៈ ឬអង្គរបុរី មានទ្វារចេញចូលតែមួយ ។ ប្រាង្គនេះមានបន្តដោយមណ្ឌលមួយធ្វើអំពីឥដ្ឋដែលភ្ជាប់គ្នាទៅវិញទៅមកដោយអន្តរសាល ខ្លីមួយ ។
តាមការពិតបើយើងពិនិត្យឲ្យបានលំអិតបន្តិច យើងនឹងឃើញថា មណ្ឌលនេះ ដែលមានរាងចតុកោណតភ្ជាប់ទៅនឹងប្រាង្គកណ្តាលដោយអន្តរសាលមួយបែរមុខនៅទិសខាងកើតនោះក៏មានតដោយយ៉ខាងមុខមួយទៀត ។
បណ្តាអ្នកស្រាវជ្រាវដែលបានសិក្សាអំពីប្រាសាទភ្នំជីសូរភាគច្រើន ពួកបារាំង ដែលមានលោក អៃ ប៉ូនីយេ ជាដើម បានបញ្ជាក់អំពីសារសំខាន់នៃប្រាង្គកណ្តាលនេះ ដែលជាកន្លែងដ៏ពិសិដ្ឋអស្ចារ្យ ។ ព្រោះថា រាល់ពិធីសាសនា ក្នុងអតីតកាលគឺត្រូវបានប្រារព្ធនៅទីនេះមុខព្រះភ័ក្តនៃព្រះអាទិទេព ។
អ្វីដែលជាលក្ខណៈខុសប្លែកពីកន្លែងផ្សេង គឺនៅប្រាង្គកណ្តាលនេះ មានទ្វារមួយដែលព្រហ្មណ៍សាសនិក អាចឆ្លងកាត់ពីទ្វារមុខរបស់មណ្ឌលចូលទៅកាន់បន្ទប់កណ្តាល ដែលបាំងញែកទាំងសងខាង ។ តាមពិតទៅអត្តប្រយោជន៍នៃទ្វាររបស់អន្តរសាល គឺតភ្ជាប់ទំនាក់ទំនងរវាងប្រាង្គកណ្តាលទៅនឹងមណ្ឌល ។
មុនឆ្នាំ ១៩៩៤ យើងឃើញមានសន្លឹកទ្វារមួយគូរធ្វើអំពីឈើ នៅជាប់ទ្វារអន្តរសាលនៅឡើយ តែឥឡូវនេះត្រូវគេលួចបាត់ទៅហើយ ហើយត្រូវបានជំនួសដោយទ្វារស៊ីប័ង ។ ចំណុចជាវិជ្ជមានមួយទៀតដែលគប្បីត្រូវកត់ត្រាគឺនៅប្រាសាទភ្នំជីសូរ យើងឃើញមានប្រាង្គបន្ទាប់បន្សំស្ថិតនៅសងខាងនៃប្រាង្គកណ្តាលដែលមានរាងចតុកោណ ។ វត្តមាននៃប្រាង្គទាំងពីរនេះបានធ្វើឲ្យប្រាសាទនេះមានលក្ខណៈស្តុកស្តម្ភ ឬប្រកបដោយភាពអធិរាជគួរឲ្យចាប់អារម្មណ៍យ៉ាងក្រៃលែង ។
ពាក់ព័ន្ធនឹងលក្ខណៈនៃប្រាង្គកណ្តាលនេះដែរ សូមជម្រាបថា នៅសម័យកណ្តាលឬ ក្រោយពីសម័យអង្គរ ដែលមានការផ្លាស់ប្តូរទម្រង់នៃជំនឿសាសនា ពីព្រហ្មញ្ញសាសនាទៅជាព្រះពុទ្ធសាសនា ដំបូលនៃប្រាង្គដែលបាក់បែកត្រូវបានជួសជុលថ្មីឡើងវិញដោយឥដ្ឋ ដូច្នេះហើយទើបបានជាសព្វថ្ងៃ ប្រាង្គនេះមានលក្ខណៈជាឱបោសតទៅវិញ ហើយជាកន្លែងសម្រាប់តម្កល់ព្រះពុទ្ធរូប និងបំពេញពិធីកម្មសាសនាផ្សេងៗ ។
បើនិយាយម្យ៉ាងទៀត ប្រាង្គកណ្តាលនៃប្រាសាទភ្នំជីសូរ បានក្លាយទៅជាព្រះចេតិយនៃព្រះពុទ្ធសាសនា ។

៥- ក្បាច់ផ្តែរ
ក្បាច់ផ្តែរទ្វារ គឺជាសមាធាតុសំខាន់ក្នុងវិស័យស្ថាបត្យកម្មឥណ្ឌា និងខ្មែរ ដោយហេតុថាបំពេញតួនាទីចម្បងពីរ គឺលំអប្រាសាទផង និងសក្ការៈបូជាដល់ព្រះអាទិទេពនៃលទ្ធិព្រហ្មញ្ញសាសនា ។ ហេតុនេះហើយបានជាប្រធានបទដែលឆ្លាក់នៅលើផ្តែរពាក់ព័ន្ធទៅនឹងទេវកថា ដែលមានចារក្នុងគម្ពីរសាសនា ។ ដូចសសរពេជ្រ ក្បាច់ផ្តែរខ្មែរ មានសារៈសំខាន់ជាអនេកក្នុងការកំណត់អាយុកាល នៃរចនាប័ថ្មរបស់សំណង់ប្រាសាទ ។
នៅប្រាសាទភ្នំជីសូរ ផ្តែរច្រកទ្វារខាងត្បូងផ្នែកខាងកើត លំអដោយចម្លាក់អង្កត់ធ្នូលំអដោយកម្រងមែកឈើ ដែលរំយោលធ្លាក់ចុះជារាងទំពក់នៅផ្នែកខាងចុងចេញនូវក្បាលនាគទាំងសងខាង ។ រីឯនៅចំកណ្តាលនៃផ្ទាំងផ្តែរវិញគេសង្កេតឃើញមានចម្លាក់តំណាងឲ្យព្រះឥន្ទ្រធិរាជកំពុងអង្គុយប្រថាប់លើក្បាលព្រះ ឬរាហូដែលដៃទាំងពីរកាន់អង្កត់ធ្នូ ដែលខ្លួនខ្ជាក់ចេញពីមាត់ ។
ដូចយើងបានជ្រាបហើយថា លើប្រាសាទភ្នំជីសូរ គឺជាប្រាសាទ ដែលត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ដូច្នេះយើងបានក្បាច់ផ្តែរទាំងឡាយសុទ្ធសឹងតែទាក់ទិនទៅនឹងប្រវត្តិរបស់ព្រះអាទិទេពទាំងអស់ ។ ក្រៅពីចម្លាក់ព្រះឥន្ទធិរាជ យើងក៏បានឃើញចម្លាក់ផ្តែរមួយចំនួនទៀតដែលដំណាលព្រះគ្រឹស្ណៈក្រោមរូបភាពជាក្មេងគង្វាលគោ កំពុងជួយសង្គ្រោះប្រជាជននៅក្រោមភ្នំគោវធ៌ន ដូចនៅហោជាងខាងកើត ឬក៏ចម្លាក់តំណាងព្រះវិស្ណុកំពុងបន្ទំលើនាគរាជរសាត់លើផ្ទៃមហាសាគរជាដើម ។ នៅវត្ថុបំណងរបស់វិចិត្រករ នៅទីនេះគឺចង់បង្ហាញអំពីការបង្កើតលោកដែលមានចារក្នុងគម្ពីរសាសនាព្រាហ្មណ៍ ។ ខឿនដែលបំពេញតួនាទីចម្បងគឺការជួយទ្រទ្រង់ទម្ងន់នៃប្រាសាទនៅទីនេះធ្វើអំពីថ្មបាយក្រៀមហើយសាងសង់ខ្ពស់ ។
រីឯខឿននៃប្រាង្គកណ្តាលវិញ មានពីរជាន់ ជាហេតុធ្វើឲ្យសំណង់ប្រាសាទមិនគ្រាន់តែមានលំនឹងរឹងមាំមួន ក៏ប៉ុន្តែមានភាពលេចធ្លោឡើងយ៉ាងសមសួន និងសង្ហាអស្ចារ្យ ។

៦- អន្តរសាល
ដូចពោលខាងលើ នាទីរបស់អន្តរសាលគឺការតភ្ជាប់ប្រាង្គកណ្តាលទៅនឹងបណ្ឌប ។ នៅភ្នំជីសូរអន្តរសាលមានចោះធ្វើបង្អួចពីរលំអដោយចំរឹងចំនួនប្រាំនៅតាមបង្អួចនីមួយៗ ។ រីឯដំបូលដែលពីមុនមានគ្រោងឆ្អឹងធ្វើអំពីឈើប្រក់ក្បឿង ឥឡូវនេះត្រូវបាត់បង់អស់ទៅហើយ ។

៧- បណ្ឌប
ទំនងជាធ្វើអំពីថ្មហើយ នាសម័យកណ្តាលក៏ត្រូវបានជំនួសដោយឥដ្ឋវិញ បណ្ឌបនៃប្រាសាទភ្នំជីសូរចំនួន៣ដែលលំអដោយចំរឹង ថ្មតាមជញ្ជាំងខាងក្រៅ ។
សូមជម្រាបថា បង្អួចពីរទៀតដែលមានរាងចតុកោណ នៅជញ្ជាំងខាងកើតនៃញកទាំងសងខាងចំរឹងត្រូវបានបាត់បង់អស់ទៅហើយ ។ រីឯសសរពីរជួរនៃប្រាង្គកណ្តាលដែលធ្វើអំពីថ្មបាយក្រៀមទំហំធំនោះ គឺធ្វើឡើងសម្រាប់ទ្រទម្ងន់ដំបូលនៃបន្ទប់មណ្ឌល ។ ម្យ៉ាងវិញទៀតដោយសារតែមានទ្វារពីរនៅសងខាង និងវត្តមានរបស់បង្អួច បានជាមានពន្លឺគ្រប់គ្រាន់ក្នុងប្រាសាទ ។
សូមកត់សម្គាល់ផងដែរថា ទេពកោសល្យដ៏ឧត្តមឧត្តុង្គរបស់ស្ថាបត្យកររបស់ព្រះបាទសុរិយាវរ្ម័នទី១ នៅសតវត្សទី១១ គឺការបង្កើតនូវបន្ទប់វែងចតុកោណកែង ឬរាង៤ជ្រុងទ្រវែងមួយគឺបណ្ឌបបន្ថែមនៅមុខប្រាង្គកណ្តាល ដែលមានរាងចតុកោណដើម្បីពង្រីកទំហំប្រាសាទឲ្យកាន់តែស្កឹមស្កៃតាមតម្រូវការសាសនាក៏មែនពិត ក៏ប៉ុន្តែប្រកបដោយសោភ័ណ្ឌភាពគួរឲ្យស្ងប់ស្ងែង ។ ដូចនៅប្រាសាទដទៃៗឯទៀត វិចិត្រករខ្មែរនាសតវត្សទី១១ ជាពិសេសក្នុងរាជ្យរបស់ព្រះបាទសុរិយាវរ្ម័នទី១ ចេះលំអក្បាច់សាពើសូត្រនៅប្រាង្គកណ្តាល ។ នេះជាទស្សនៈស្ថាបត្យកម្មថ្មីមួយ ដែលពុំធ្លាប់មានពីរមុន ហើយនេះជាអ្វីមួយដែលអ្នកបុរាណវិទ្យាបានតាំងឈ្មោះថា ប្រាង្គប្រធាន ឬតួប៉មរាងចតុកោណស្មើសាពើសូត្រ ។

៨- ហោត្រៃ
នៅប្រាសាទភ្នំជីសូរគេឃើញមានហោត្រៃពីរ ធ្វើអំពីឥដ្ឋដែលមានរាងជាចតុកោណកែង ហើយបែរមុខច្រាស់ទៅនឹងទិសរបស់ប្រាសាទ ដោយមានទ្វារបញ្ឆោទបែរមុខទៅទិសខាងកើត និងទ្វារចូលបែរមុខទៅទិសខាងលិច ។ ដូចនៅប្រាសាទដទៃទៀត ហោត្រៃនៅជ្រុងអាគ្នេយ៍សម្រាប់បូជាព្រះភ្លើង និងហោត្រៃនៅជ្រុងឥសាន ឬព្រះគន្លងសាងសង់សម្រាប់គោរពបូជាដូនតាក្រោមរូបភាពនៃរូបសំណាក់ព្រះអាទិទេពនៃព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាស្ថិតនៅអមសងខាងប្រាង្គប្រធាន ។

ហោត្រៃខាងឆ្វេងនៃប្រាសាទភ្នំជីសូរ (ម.ត ១៩៩៣)
សរុបសេចក្តីមក ការជ្រើសរើសទីតាំងភ្នំជីសូរ
ដើម្បីស្ថាបនាឡើងនូវប្រាសាទដើម្បីឧទ្ទិសដល់ព្រះឥស្វរៈ ឬ ព្រះឥសូរ
មិនមែនជារឿងចៃដន្យនោះទេ ។ តំបន់នេះមានបរិសា្ថនធម្មជាតិល្អ
និងប្រកបដោយអំណោយផលខាងកសិកម្មដោយសារប្រព័ន្ធធារាសាស្ត្រនៅផ្នែកក្រោមជើងភ្នំ
ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងកុះករ ។
ក្រៅពីបំពេញតួនាទីសាសនា សំណង់សា្ថបត្យកម្មនេះក៏ឆ្លុះបញ្ជាំងឲ្យឃើញភាពរុងរឿងគ្រប់វិស័យរបស់សង្គមខ្មែរ ក្នុងសម័យមហានគរផងដែរ ។
ជាថ្មីម្តងទៀតសូមរំលឹកឡើងវិញថា នវានុវត្តន៍ដ៏សំខាន់បំផុតខាងស្ថាបត្យកម្មក្នុងរាជ្យរបស់ព្រះបាទសុរិយាវរ្ម័នទី១១ គឺការបង្កើតជាស្ថាពរ ក្នុងរូបមន្តថ្មីមួយ ដែលបានធ្វើឲ្យប្រាង្គប្រធាន ឬកណ្តាលនៃប្រាសាទ ដែលមានរាងជា៤ជ្រុងស្មើ តភ្ជាប់ដោយអន្តរសាលមួយទៅនឹងសំណង់មួយទៀតរាងចតុកោណកែងមួយនៅខាងមុខ ដែលគេហៅថាបណ្ឌប ៕

ប្រភព ៖ ខេមបូឌាផេក
No comments:
Post a Comment