![]() |
| ម្ទេស |
កសិករ លៀ ម៉េងលី រស់នៅភូមិបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
ជាអ្នកមានបទពិសោធន៍ដាំម្ទេសបានផ្លែច្រើន ។
បទពិសោធន៍នេះគាត់ចេះពីឪពុកម្តាយរបស់គាត់តៗមក ។ នៅលើផ្ទៃដី ១០ អារ
គាត់បេះម្តងបាន ២០ គីឡូក្រាម ជាសរុបបានផលចំនួន ២៤០-២៦០ គីឡូក្រាម ក្នុង ១
រដូវ ។
ទិដ្ឋភាពដំណាំម្ទេសនៅពេលចេញផ្លែ
១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំ គាត់បានរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើថ្នាល
គាត់បានជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី
កប់ចូលក្នុងថ្នាល ។ គាត់បានយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ
ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល ។ ក្រោយពីសាប
គាត់បានកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
គាត់ភ្ជួររាស់ដីឲ្យម៉ដ្ឋល្មម
រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥
តឹក ។ នៅក្នុងរណ្តៅនីមួយៗ
គាត់បានប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ ។ មុននឹងដកស្ទូង
គាត់ស្រោចទឹកឲ្យជោគនៅលើថ្នាលដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស ។ ក្នុង ១
រណ្តៅ គាត់ដាំកូនម្ទេស ១ ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ ។
ក្រោយពីដាំកូនហើយ គាត់កាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ ។
