ព្រះបាទនរោត្តម សីហនុ |
មុននឹងនិយាយពីប្រទេសកម្ពុជា ទទួលបានឯករាជ្យពីប្រទេសបារាំង
យើងគួរនិយាយពីបញ្ហា មួយចំនួន ដែលជាមូលហេតុនាំឲ្យបារាំង សម្រេចចិត្តឈានជើង
មកត្រួតត្រាលើកម្ពុជា ជាមុនសិន។
ចក្រភពខ្មែរ
អាណាចក្រខ្មែរឬសម័យអង្គរខ្មែរមានឈ្មោះថាជាមហាអំណាច
មួយនៅអាស៊ីអាគ្នេយ៍ បានលូត លាស់ ចេញពីអតីតនគរចេនឡា។ អាណាចក្រ ឬនគរកម្ពុជា
នៅសម័យនោះ អរិយធម៌ខ្មែរបាន ឡើងដល់កំរិត កំពូលចាប់ពីសតវត្សទី៩ ដល់ ទី១៣។
ភាពរុងរឿងនេះ គេអាចសម្គាល់ដោយផ្ទៃដីធំទូលាយ លាតសន្ធឹងសឹង
តែអស់ផ្ទៃដីឥណ្ឌូចិនទាំងមូល,
មានប្រាសាទសិលាចំនួនច្រើនរាប់ពាន់
ប្រកបដោយក្បាច់រចនា គួរឲ្យកោត ស្ញប់ស្ញែង,
មានផ្ទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់ មានទាំងភាសាសំស្ក្រឹត និងខ្មែរបុរាណ
ឬជួន កាលមាន ភាសាទាំងពីរលាយចំរុះគ្នា, មានរូបបដិមាគ្រប់ប្រភេទ,
មានបុរាណវត្ថុផ្សេងៗទៀត និងជាពិសេសមាន
ហេដ្ឋារចនាសម្ព័ន្ធដែលសេសសល់រហូតមកដល់សព្វថ្ងៃនេះ ដូចជា បារាយ ទំនប់ទឹក
បណ្ដាញជលគតិ ផ្លូវថ្នល់ ស្ពាន។ល។ ប៉ុន្តែចាប់ពីពាក់កណ្ដាលទី១នៃស.វ.ទី១៣ទៅ
ការចុះដុនដាបក៏ចាប់មានបន្តិចម្ដងៗ រហូត
ដល់ត្រូវបោះបង់រាជធានីអង្គរចោលនៅសតវត្សទី១៥ ដោយព្រះបាទចៅពញាយ៉ាត។
ចំណែកទឹកដី ត្រូវបានប្រទេសយួន និងសៀម ឈ្លានពាន លួច ប្លន់
យកជាបន្តបន្ទាប់មកនៅសល់ត្រឹមសព្វថ្ងៃនេះ។
ស្ថានភាពនយោបាយខ្មែរ
រហូតមកដល់ស.វ.ទី១៩ គឺក្នុងរជ្ជកាលព្រះបាទ អង្គឌួង (១៨៤០-១៨៥៩) ប្រទេស
ខ្មែរស្ថិតនៅក្រោមអំណាចសៀម និងយួននៅឡើយ។ ពួកនេះនៅប្រចាំការអមព្រះអង្គ
ដើម្បីសម្រេចកិច្ចការ របស់ខ្មែរ
ធ្វើឲ្យព្រះអង្គតូចព្រះទ័យយ៉ាងខ្លាំងចំពោះការបាត់បង់ទឹកដីយ៉ាងច្រើន
ដែលពួកយួន និងសៀម ប្រវ័ញ្ចយកទៅដោយខុសច្បាប់។
ព្រះអង្គបានខិតខំរកគ្រប់មធ្យោបាយដើម្បីរំដោះទឹកដី និងគេច
ឲ្យផុតពីភាពចំណុះគេនេះ។
នៅឆ្នាំ១៨៥៤ បព្វជិតបារាំងម្នាក់ឈ្មោះ មីស (Miche)
ដែលស្និទ្ធនឹងព្រះអង្គឌួង បានថ្វាយយោបល់ដល់ ព្រះអង្គ
ឲ្យធ្វើទំនាក់ទំនងជាមួយព្រះចៅអធិរាជបារាំង ណាប៉ូលេអុងទី៣
ដើម្បីឲ្យបារាំងជួយការពារប្រទេស កម្ពុជា។ ក្រោយពីទទួលលិខិត និងដង្វាយ
ឆ្នាំ១៨៥៥ ព្រះចៅ ណាប៉ូលេអុងទី៣ បានបញ្ជូន គណៈប្រតិភូ របស់ខ្លួន គឺលោក
ដឺម៉ុងទីញី ឲ្យមកកម្ពុជាយ៉ាងរួសរាន់ ដើម្បីពិនិត្យស្ទាបស្ទង់ស្ថានភាព។
គ្រាន់តែលោក ដឺម៉ុងទីញី មកដល់កំពតភ្លាម សៀមបានដឹងកិច្ចការនេះ
ហើយបានប្រឆាំងយ៉ាងខ្លាំងក្លា។
សៀមបានគំរាមកំហែងព្រះបាទអង្គឌួងថា
បើព្រះអង្គចុះសន្ធិសញ្ញាសម្ព័ន្ធភាពនឹងបារាំងដែលមាន ដឺម៉ុងទីញី ជាតំណាងនោះ
សៀមនឹងលើកទ័ពចូលមកកម្ទេចខ្មែរមិនខាន ហើយពុំព្រមប្រគល់ ត្រា ព្រះខ័នរាជ្យ
និងមកុដរាជ្យមកព្រះអង្គឡើយ។ ដូចនេះ សៀម
ពុំបានធ្វើឲ្យព្រះបាទអង្គឌួងសម្រេចព្រះបំណងឡើយ។ នៅឆ្នាំ១៨៥៩ ព្រះបាទអង្គឌួង
បានចូលទិវង្គត។ រាជបុត្រច្បងរបស់ព្រះអង្គ គឺព្រះអង្គច្រឡឹងឡើង គ្រងរាជ
សម្បត្តិស្នង ដោយមាននាមសម្រាប់រាជ្យថា ព្រះបាទនរោត្ដម។
ស្ថានភាពនយោបាយបារាំង
នៅគ្រប់ទីកន្លែង បារាំងបានប៉ះទង្គិចនឹងមហិច្ឆតា របស់អង់គ្លេសរហូតដល់
ឆ្នាំ១៨៣០។ បារាំងមានបំណង បង្កើតអាណានិគមដ៏ធំទូលាយមួយនៅ អាហ្វ្រិក
និងនៅអាស៊ី ជាថ្នូរនឹង អាណានិគមរបស់ខ្លួនដែល បាន បាត់បង់នៅអាមេរិក
(រដ្ឋល្វីស៊ីយ៉ាន ត្រូវលក់ទៅឲ្យអាមេរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេស
ដណ្តើមយក។
នៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូង
និងបណ្ដាប្រទេសនៅឥណ្ឌូចិនមាន កម្ពុជា វៀតណាម ឡាវ សៀម។ នៅក្នុងប្រទេសទាំងនេះ
មានបេសកបព្វជិតកាតូលិចចូល មកផ្សព្វផ្សាយសាសនា ជាយូរមកហើយ
និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជនដែលកាន់សាសនាយេស៊ូ។
បារាំង សម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន
បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរ លើទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)។
ទីមួយបារាំងយល់ថា ទន្លេមេគង្គ ជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀត
ចូលទៅក្នុង ប្រទេសចិនភាគខាងត្បូង។ ទីពីរ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយ
ដែលគំរាមកំហែងលើអាណានិគមថ្មី របស់គេឲ្យអស់ ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀម
ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។
ភូមិសាស្រ្តប្រទេសកម្ពុជាបច្ចុប្បន្ន
ទីតាំងប្រទេសកម្ពុជា សព្វថ្ងៃ ស្ថិតនៅក្នុងភាគនិរតី នៃឧបទ្វីបឥណ្ឌូចិន
ដែលមានផៃ្ទដីសរុបលើស ១៨១.០៣៥ គីឡូម៉ែតការ៉េ ហើយមានព្រំប្រទល់ភាគខាងលិច
និងទិសពាយព្យ ជាប់ប្រទេសថៃ ទិសឥ្ឍសានជាប់នឹងប្រទេសឡាវ
ខាងកើតជាប់នឹងប្រទេសវៀតណាម និងទិសនិរតីជាប់នឹងឈូងសមុទ្រថៃ។
កម្ពុជា ក្រោមអាណាព្យាបាលបារាំង
ប្រការដែលបារាំងឈានជើងមកប្រទេសកម្ពុជាលើកនេះ
គឺមិនមែនកម្ពុជា ហៅមកដូចរជ្ជកាលព្រះបាទអង្គឌួង នោះឡើយ។
បារាំងមកដោយសំឡឹងឃើញប្រយោជន៍របស់គេ ដែលខ្លួន បានបាត់បង់ ដែនដីអាណានិគមមួយ
ចំនួននោះ គួបផ្សំនឹកឃើញដល់កម្ពុជា ធ្លាប់អញ្ជើញ គេមកធ្វើអាណាព្យាបាលផងដែរ។
ខ្លឹមសារចំណុចសំខាន់នៃសន្ធិសញ្ញាកម្ពុជា និងបារាំង, ថ្ងៃទី ១១ សីហា ១៨៦៣
ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជបារាំងបានសន្យាថា
នឹងរៀបចំប្រទេស កម្ពុជាឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយ
ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និង ជួយខ្មែរក្នុងការហូតពន្ធគយ
ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។
ជាថ្នូរវិញ
ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា
និងបើកសិទ្ធិឲ្យបារាំង កាប់ ឈើក្នុងព្រៃនៃព្រះរាជាណាចក្រកម្ពុជា
ដើម្បីយកទៅស្ថាបនាកប៉ាល់។
ទោះបីខាងភាគី ខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា
ខ្មែរអាចទទួលយកសន្ធិសញ្ញា ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣បាន
ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។
សន្ធិ សញ្ញាថ្ងៃទី១១ សីហា ១៨៦៣ ស្តីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជានេះ ត្រូវបានសៀម ដែលជាគូប្រជែងនឹងបារាំងប្រឆាំងយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ បារាំងបានយល់ព្រមប្រគល់ ខេត្ត បាត់ដំបង និងសៀមរាប ទៅឲ្យសៀម ដែលក្រោយមកទាមទារបានមកវិញ។ នៅដើមឆ្នាំ១៨៦៤ បារាំងបានគាប សង្កត់រាជរដ្ឋាភិបាលបាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យរាជរដ្ឋាភិបាលបាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងមកុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤។ មកដល់ឆ្នាំ១៨៦៧ បារាំង និងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហាខ្មែរ ដែលពីមុនមកមានទំនាស់ដោយសារសៀម មានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ ខ្មែរពី សៀម។ ម្យ៉ាងទៀត បរិយាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះ ប្រទេសទាំង ពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងនឹងចិន គឺចលនាថៃភិញ (ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន) ងើបឡើងប្រឆាំងនឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង។ សន្ធិសញ្ញា ថ្ងៃទី១៥ កក្កដា ១៨៦៧ មានន័យថា បារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។

ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។
ម្យ៉ាងទៀតបារាំង សន្យាថា មិនបញ្ចូលប្រទេសខ្មែរ
ជាអាណានិគមដូចកម្ពុជាក្រោមឡើយ។
ក្នុងការត្រួត ត្រាដំបូង បារាំងធ្វើវិធីត្រជាក់។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤ បារាំងបានឡោមព័ទ្ធរាជ វាំង ហើយគំរាមកំហែង ព្រះបាទ នរោត្តម បង្ខំឲ្យព្រះអង្គ ចុះព្រះហស្តលេខា លើអនុសញ្ញាមួយ ដែលបានដកហូតអំណាចទាំងឡាយរបស់ ព្រះអង្គ។ ដំណាក់កាលចុងក្រោយ បារាំងបានធ្វើឲ្យ កម្ពុជា ក្លាយជាដែនដីសម្រាប់ផ្គត់ផ្គង់ផលកសិកម្មឲ្យ បារាំង ដោយបញ្ចូល កម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។

ទុក្ខវេទនាប្រជាជនកម្ពុជា ក្នុងសម័យអាណានិគមបារាំង
បារាំងបានជំរិតទារពន្ធដារ យ៉ាងធ្ងន់ធ្ងរ មានតាំងពីពន្ធមនុស្ស ពន្ធដី
ពន្ធលំនៅដ្ឋាន ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម។ល។
ដើម្បីបង់ពន្ធជាប្រាក់កាសឲ្យបារាំង កសិករបានខិតខំពង្រីក
ដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមានស្រូវ ពោត
សណ្ដែក។ល។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។
ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់ ២តោនប៉ុណ្ណោះ។
ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល
និងឈ្មួញបរទេស។ ចំណែកកាប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០% ដល់ ១៥០%
ជួនកាល ២០០%ក្នុងមួយឆ្នាំ។
ការតស៊ូរបស់ប្រជាជនកម្ពុជា
ដោយសារការកេង ប្រវ័ញ្ច និងការគាបសង្កត់ពីពួកបារាំងខ្លាំងពេក
ប្រជារាស្ត្រខ្មែរ បានងើប បះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់
ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនាតស៊ូរបស់ពិស្ណុលោកឈូក
(១៨៨៥-១៨៨៦) ។ ទោះបីចលនាតស៊ូទាំងនេះ ត្រូវបានបង្ក្រាបយ៉ាង ឃោរឃៅ ពីសំណាក់
កងទ័ពបារាំងក៏ដោយ តែបានរីកផុសផុលមិនឈប់ឈរ រហូតដល់រជ្ជកាល ព្រះបាទ
ស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) និងបន្តមកដល់រជ្ជកាលព្រះបាទ នរោត្តម សីហនុ
ក្នុងរាជ្យទី១ (១៩៤១-១៩៥៥)។
កម្ពុជានៅចុងសម័យអាណានិគមនិយម
ព្រះបាទ នរោត្តម សីហនុ បានសោយរាជ្យក្នុង អំឡុងពេលនៃ សង្គ្រាមលោកលើកទី២។
ពេលនោះដោយ ជប៉ុនមានជោគជ័យនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍ កម្ពុជាក៏បាន
ធ្លាក់ក្រោមការត្រួតត្រាពីរជាន់គឺ បារាំង និងជប៉ុន។
ក្រោយមកមានចលនាតស៊ូបានកើតឡើងជាបន្តបន្ទាប់។ ក្រុមដែលលំអៀងទៅខាង ជប៉ុន
មានលោក សឺង ង៉ុកថាញ់ ជាមេដឹកនាំ។ នៅដើមឆ្នាំ១៩៥២ លោក សឺង ង៉ុកថាញ់
បានបង្កើតចលនាខ្មែរសេរី។ ក្រុមមួយទៀតលំអៀងទៅកាន់កុម្មុយនីស
បានក្លាយជារណសិរ្ស អ្នកស្នេហា មាតុភូមិខ្មែរ ហៅកាត់ថាខ្មែរឥស្សរៈ មានលោក ទូ
សាមុត ជាប្រធាន។
ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ
នៅឆ្នាំ១៩៤៥ ជប៉ុន បានធ្វើរដ្ឋប្រហារបណ្តេញបារាំង ចេញពីកម្ពុជា។ ពេលនោះជប៉ុន បាន
លើកលោក សឺង ង៉ុកថាញ់ ធ្វើការប្រយុទ្ធប្រឆាំងកងទ័ពបារាំង ដោយសហការជាមួយចលនាតស៊ូនៃជនជាតិ លាវ (ឡាវ) និងវៀតណាម។ ព្រះបាទ នរោត្តម សីហនុ តែងរិះរកគ្រប់លទ្ធភាព ដើម្បីរំដោះប្រទេសជាតិ ពីអាណានិគមបារាំងជានិច្ច។ ចំណែកបារាំងបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើន ដើម្បីទប់ទល់ការបះបោរ។ អសន្តិសុខកើតមានទូទាំងផ្ទៃប្រទេស ធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាដោយសារ សង្គ្រាម។ ដោយយល់ថា ការ ទាមទារឯករាជ្យដោយអាវុធបណ្តាលឲ្យប្រជារាស្ត្ររងទុក្ខខ្លាំងពេក ព្រះមហាក្សត្រចាប់ផ្តើមធ្វើការ តស៊ូតាម ផ្លូវទូត ដើម្បីទាមទារឯករាជ្យនៃប្រទេសកម្ពុជា។

ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្ស
គឺ៩០ឆ្នាំដោយគិតចាប់ពី ឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។
ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ
បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញា អាណាព្យាបាល ដែលបានចុះ
ហត្ថលេខានៅឆ្នាំ១៨៦៣ និង ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែលព្រះអង្គ
បានឡាយព្រះហត្ថលេខាលើ សន្ធិសញ្ញាឯករាជ្យ
ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់ នូវឯករាជ្យរបស់ ព្រះរាជាណា
ចក្រកម្ពុជា។
ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ
ព្រះអង្គយាងបំពេញព្រះរាជ បូជនីយកិច្ច ទាមទារកេតនភណ្ភ ឯករាជ្យ ១០០%
ជូនជាតិមាតុភូមិ ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នា ព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យ ទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាម ព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»។

លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្ទាបុត្រ
ជាសាស្រ្តាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ និង
ជាអ្នកប្រវត្តិសាស្រ្តផងនោះ បានពន្យល់ថា មូលហេតុដែលនាំឲ្យប្រជាជនកម្ពុជា
មន្រ្តីរាជការ និងថ្នាក់ ដឹកនាំខ្មែរនាសម័យនោះ
ប្រឆាំងងើបឲ្យផុតពីការត្រួតត្រារបស់បារាំង គឺមកពីបារាំង បានប្រែក្លាយពីរូប
ភាពអាណាព្យាបាលជាឪពុកម្តាយ មករូបភាពជាអាណានិគមនិយមជិះជាន់ខ្មែរទៅវិញ
«និយាយឲ្យ មែនទែនទៅជាផ្លូវការ ជាអាណាព្យាបាល ប៉ុន្តែរហូតមកដល់ចុងសតវត្សទី១៩
និងដើមសតវត្សទី២០ របៀបគ្រប់គ្រងរបស់បារាំង ប្រែក្លាយទៅជាលក្ខណៈជាអាណានិគម។
ដល់ពេលនឹងហើយ បានជាព្រះករុណា (សម្តេច ព្រះនរោត្តម សីហនុ) ចាប់ពីឆ្នាំ១៩៥១
ព្រះអង្គ បានចាប់ផ្តើមរៀបចំប្រមូលផ្តុំកម្លាំង ដើម្បីទាមទារ
ឯករាជ្យពីបារាំង រហូតទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣»។
លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្ទាបុត្រ បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា
តាំងពីក្រោយសម័យ អង្គរមក ស្ថិតនៅក្រោមការត្រួតត្រារបស់ប្រទេសយួន និងសៀម
ជាញឹកជាប់ ហើយប្រទេសកម្ពុជា ក៏ មិនដែលបានរៀប
ចំកម្លាំងដើម្បីរើបំរះពីការត្រួតត្រាពីប្រទេសទាំងពីរនេះដែរ
ពីព្រោះខ្មែរមិនមានឱកាស ល្អសម្រាប់ទាមទារឯក រាជ្យ។ ដូច្នេះហើយ
ទើបប្រទេសកម្ពុជា ពុំមានថ្ងៃប្រារព្ធ ជាទិវាបុណ្យឯករាជ្យ ជាតិពីប្រទេស យួន
និងសៀមនេះឡើយ។
ដើម្បីមានទីកន្លែងត្រឹមត្រូវសម្រាប់ប្រារព្ធ ទិវាបុណ្យឯករាជ្យជាតិ ៩
វិច្ឆិកា ១៩៥៣ ដែលកម្ពុជា ទទួលបាន ឯករាជ្យពីបារាំងនោះ វិមានឯករាជ្យ
ត្រូវបានកសាងឡើងនៅឆ្នាំ១៩៥៨ សម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ
អ្នកស្លាប់ដើម្បីបុព្វហេតុជាតិ និងដើម្បីបា្ររព្ធនូវសេរីភាព
និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។
អ្វីដែលសោកស្តាយបំផុតសម្រាប់ជាតិខ្មែរទាំងមូល ប៉ុន្តែមិនអាចគេចផុតពីច្បាប់ធម្មជាតិនោះ គឺព្រះមហាវី រក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូទាមទារ ឯករាជ្យបានពីប្រទេស បារាំងនេះ បានយាងចូលទិវង្គតហើយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១និង២០នាទីរំលង អធ្រាត្រ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ហើយព្រះបរមសព របស់ព្រះអង្គត្រូវបានដង្ហែមកដល់ទឹកដីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។

មានប្រជារាស្ត្រខ្មែររាប់សែននាក់ បានរង់ចាំទទួលព្រះបរមសព
ព្រះមហាវីរក្សត្រ ហើយបានសម្តែង នូវសេចក្តីសោកស្តាយអាឡោះអាល័យគ្មានទីបំផុត។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន
ជាបុត្រារបស់អតីតៈព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ
គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ដែលមានព្រះជន្មស្មើនឹងឆ្នាំឯករាជ្យនេះដែរ។ គិតត្រឹម ឆ្នាំ២០១២នេះ
ព្រះអង្គមានព្រះជន្ម ៥៩ព្រះវស្សា។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យចេនឡា នាព្រឹកថ្ងៃទី៨
ខែវិច្ឆិកា ឆ្នាំ២០១២នេះ សម្តេចហ៊ុន សែន បានរំលឹកពីថ្ងៃទី៩
ខែវិច្ឆិកានេះដែរ ដើម្បីរំលឹកនូវព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរ
និងជាថ្ងៃខួប ទី៥៩ឆ្នាំ ដែលព្រះអង្គបានខិតខំទាមទារឯករាជ្យពីអាណានិគមបារាំង
«ខួបលើកទី៥៩ នៃថ្ងៃឯករាជ្យជាតិ របស់យើង ហើយរំលឹកទៅដល់ថ្ងៃខួបឯករាជ្យជាតិនេះ
ក៏រំលឹកទៅដល់ព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ សម្តេចតា សម្តេចតា ទូតរបស់យើង
ដែលព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ចទាមទារនូវឯករាជ្យ ៩ វិច្ឆិកា ១៩៥៣
ឥឡូវនេះ មកដល់ ៩ វិច្ឆិកា ២០១២ មានរយៈពេល ៥៩ ឆ្នាំហើយ»។
ប្រទេសកម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ
ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នក ស្នេហាជាតិ
ដែលបានពលីជីវិតដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើ
ឡើងជារៀង រាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា
ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ
សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្រ្តីរាជការ បានឈប់សម្រាកផងដែរ
ដើម្បីចូលរួមអបអរសាទរ៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment