សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ
Showing posts with label អ្នកល្ងង់ អ្នកឆ្លាត និងអ្នកមានគតិបណ្ឌិត. Show all posts
Showing posts with label អ្នកល្ងង់ អ្នកឆ្លាត និងអ្នកមានគតិបណ្ឌិត. Show all posts

Wednesday, August 22, 2012

អំពីការបង្កើនទ្រព្យសម្បត្តិ

អ្នកល្ងង់ ចូលចិត្តការរកស៊ីមានបានតាមផ្លូវកាត់
ទើបគេធ្លាក់ខ្លួនក្រវិញក៏តាមផ្លូវកាត់ដូចគ្នាដែរ។

អ្នកឆ្លាត រកមានបានដោយការរៀបចំជាប្រព័ន្ធបែបផែន
មានបានដោយពឹងពាក់អាស្រ័យលើបណ្តាញបែបផែន
ពេលដែលខ្សែបណ្តាញត្រូវដាច់ ឬរលំ
គេក៏រលំទៅជាមួយទាំងប៉ី ទាំងស្គរ។

Tuesday, August 21, 2012

អំពីវិធីចាត់ចែង

អ្នកល្ងង់ ធ្វើការយ៉ាងណាឲ្យត្រឹមធេងដូចបន្ទាត់
ទើបគេបានត្រឹមតែជាស្មៀន។

អ្នកឆ្លាត ធ្វើការដើម្បីឲ្យបានសម្រេចតាមទិសដៅ
ទើបគេបានក្លាយជានាយក។

អ្នកមានគតិបណ្ឌិត ធ្វើការសំដៅឲ្យបានផលជាអតិបរមា
ទើបគេបានក្លាយទៅជាថៅកែ។

Sunday, August 12, 2012

អំពីរបៀបបែបបទ

អ្នកល្ងង់ ធ្វើការទៅតាមបែបបទតម្រូវ
ធ្វើត្រូវបែបបទ តែលទ្ធផលមិនគាប់ប្រសើរ។

អ្នកឆ្លាត តែងរៀបចំរបៀបដើម្បីធ្វើការ
ធ្វើត្រូវទៅតាមចេតនារម្មណ៍ និងបានទទួលផលល្អ
ប៉ុន្តែត្រូវវិលក្បុងក្នុងការផ្លាស់ប្តូររបៀបជាប្រចាំ។

អំពីគោលដៅនៃការងារ


អ្នកល្ងង់ ធ្វើការដើម្បីតែលុយ
ទើបគេបានលុយមកទាំងត្រដាបត្រដួស
ហើយក៏គ្មានបានតម្លៃអ្វីផ្សេងក្រៅពីលុយបន្តិចបន្តួចនោះដែរ។

អ្នកឆ្លាត ធ្វើការដោយខំលើកកម្ពស់ប្រសិទ្ធិភាពការងារ
ទើបគេទទួលបានលទ្ធផលយ៉ាងធំធេង
និងមានលុយកាក់ហូរចូលមកដោយងាយស្រួល។

Friday, July 27, 2012

អំពីការចោទប្រកាន់

អ្នកល្ងង់ ច្រើនទម្លាក់កំហុសដាក់ទោសលើអ្នកដទៃ
ទើបគេសម្បូរទៅដោយសត្រូវជុំវិញខ្លួន
ដែលនឹងនាំមកនូវក្តីវិនាសអន្តរាយដល់ខ្លួនឯង។

អ្នកឆ្លាត តែងទម្លាក់កំហុសដាក់ខ្លួនឯង
ទើបអ្នកផងនាំគ្នាអាណិតអាសូរ
ពោរពេញទៅដោយក្តីសង្វេគពន់ពេកក្រៃ។

អំពីការទិតៀនរិះគន់

អ្នកល្ងង់ សប្បាយចិត្តនឹងរិះគន់អ្នកដទៃ
ទើបអ្នកដទៃដើរទៅមុខ ឯខ្លួនឯងដើរថយក្រោយ
មិនស្មោះស្ម័គ្រនឹងគេ ហើយគេក៏មិនស្មោះស្ម័គ្រតបវិញ
គេជួបប្រសព្វត្រឹមតែមិត្តក្លែងក្លាយប៉ុណ្ណោះ។

អ្នកឆ្លាត រវល់តែរិះគន់ខ្លួនឯង
មិនដឹងថាខ្លួនត្រូវបត់បែនទៅខាងណា
មិនសូវពេញចិត្តនឹងខ្លួនឯង បង្កវិបត្តិដល់ខ្លួនឯងជាបន្តបន្ទាប់
ធ្វើឲ្យអ្នកដទៃស្មានចិត្តមិនត្រូវ ខ្លាច មិនហ៊ានមកបៀត។

Friday, July 13, 2012

អំពីអ្នកនិយាយ


អ្នកល្ងង់ មាត់ដាច់ និយាយទៅតាមអារម្មណ៍
ទើបប៉ះទង្គិចគេឯងមិនចេះចប់
ខុសក៏ខុស រឿងក៏រឿង សន្សំតែបញ្ហា និងវិបត្តិ។

អ្នកឆ្លាត ចូលចិត្តប្រើហេតុផលក្នុងការនិយាយ
និយាយបានត្រឹមត្រូវ តែគ្មានមនោសញ្ចេតនា
ទើបគេបានទទួលត្រឹមតែជោគជ័យដ៏ក្រៀមក្រោះគ្មានរសជាតិ។

អំពីការនិយាយស្តី


អ្នកល្ងង់ ចូលចិត្តប្រកែក
ទើបគេជួបតែការឈ្លោះទាស់ទែង និងក្តីសៅហ្មង
ជាជាងការពង្រីកចំណេះដឹង។

អ្នកឆ្លាត ចូលចិត្តសាកសួរ
ទើបគេទទួលបាននូវចំណងមេត្រី និងការចេះដឹង។

Wednesday, July 4, 2012

អំពីភាពអស្ចារ្យ

អ្នកល្ងង់ គិតថាខ្លួនឯងសំខាន់អស្ចារ្យ
ទើបគេក្លាយទៅជាកង្កែបក្នុងអណ្តូង
នៅកណ្តាលពិភពដ៏មហាធំធេងគ្មានកោះត្រើយ។

អ្នកឆ្លាត សម្លឹងឃើញវិសាលភាពដ៏ធំធេងនៃធម្មជាតិ
កោតញញើត និងលើកទូលធម្មជាតិ
អ្វីដែលខ្លួនគ្មានសមត្ថភាពក៏ទម្លាក់ទៅលើឥន្ទព្រហ្មទេវតា។

អំពីភាពល្ងង់ និងឆ្លាត

អ្នកល្ងង់ តែងគិតថាខ្លួនឆ្លាត
មិនខ្វល់ខ្វាយស្វះស្វែងរៀនសូត្រ
ហេតុនេះគេត្រូវជាប់អន្ទាក់ ក្នុងក្តីល្ងង់ជារៀងរហូតទៅ។

អ្នកឆ្លាត ចូលចិត្តគិតថាខ្លួនល្ងង់
ទើបគេខំធ្វើពើជាល្ងង់
ដល់យូរៗទៅ ទៅជាល្ងង់មែនទែនសមតាមប្រាថ្នា។

Monday, June 18, 2012

អំពីទស្សនគតិ

អ្នកល្ងង់ មើលងាយអំពើល្អ ឃើញអ្វីៗតែក្នុងផ្លូវអាក្រក់
ទើបគេស្គាល់តែក្តីអាក្រក់ និងភាពអាប់ឱន
ពេលជួបដុំមាសបែរជាមិនស្គាល់មាស ធ្វើឲ្យឱកាសល្អៗកន្លងហួសទៅ។

អ្នកឆ្លាត ចូលចិត្តធ្វើល្អ ជាប់ជំពាក់តែនឹងអំពើល្អ
ឃើញអ្វីៗសុទ្ធតែល្អ ទើបគេបានទទួលអ្វីល្អៗដោយភាគច្រើន
ដល់ពេលជួបក្តីអាក្រក់ម្តងម្កាល ទៅជាទ្រាំមិនបាន ទប់ចិត្តមិននឹង
បាក់ទឹកចិត្ត ធ្វើឲ្យជីវិតជួបនឹងក្តីចុកចាប់ឈឺផ្សា។

អំពីបែបផែននៃការគិត


អ្នកល្ងង់ ចូលចិត្តរវើរវាយទៅតាមការគិត
ទើបគេត្រូវមានបន្ទុកជាបន្តបន្ទាប់គ្មានថ្ងៃស្រាកស្រាន្ត។

អ្នកឆ្លាត ចូលចិត្តបង្កបង្កើតគំនិតថ្មី
បានរូបារម្មណ៍ត្រចេះត្រចង់ហួសពីការពិតគ្មានកោះត្រើយ
ទីបញ្ចប់ក៏គ្មានបានអ្វីជាដុំកំភួន។

Saturday, June 2, 2012

អំពីការគិត


អ្នកល្ងង់ ធ្វើមុនគិតក្រោយ ទើបខុសជារឿយៗ
ត្រូវខាតបង់ពេលវេលា និងអារម្មណ៍
ហើយត្រូវតាមដោះស្រាយបញ្ហាមិនចេះចប់ មិនចេះហើយ។

អំពីចិត្ត


អ្នកល្ងង់ ទោះបីជាមានចិត្ត ក៏មើលមិនឃើញចិត្ត
មិនអាចគ្រប់គ្រងចិត្តខ្លួនឯង តែបែរជាទៅគ្រប់គ្រងចិត្តអ្នកដទៃ
ហើយក៏ត្រូវឈឺចាប់ដោយសារតែគ្រប់គ្រងគេមិនបាន។

Tuesday, May 29, 2012

អំពីការស្គាល់ខ្លួនឯង

អ្នកល្ងង់ នៅជាមួយខ្លួនឯង តែមិនស្គាល់ខ្លួនឯង
ទើបខ្លាចតែខ្លួនឯង កើតទុក្ខតែខ្លួនឯងដោយប្រការផ្សេងៗ។

អ្នកឆ្លាត នៅជាមួយខ្លួនឯង ស្គាល់ខ្លួនឯងបានល្អគួរសម
តែមិនទាន់ដឹងពីអ្វីដែលល្អពិប្រាកដសម្រាប់ជីវិតនៅឡើយ
ទើបគេគិតខ្វល់ខ្វាយតែពីខំសាងខ្លួនឲ្យទៅជាបែបនេះបែបនោះ។

Monday, May 28, 2012

អំពីគោលដៅនៃជីវិត


អ្នកល្ងង់ ច្រើនប្រើជីវិតដោយគ្មានគោលដៅពិតប្រាកដ
ទើបវិលចុះវិលឡើងមកកាន់កន្លែងដដែលៗ
ហើយត្រូវចាប់ផ្តើមសាថ្មីជារឿយៗទៅកាន់អនាគតដ៏ងងឹតសូន្យសុង។