សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Monday, May 28, 2012

អំពីគោលដៅនៃជីវិត


អ្នកល្ងង់ ច្រើនប្រើជីវិតដោយគ្មានគោលដៅពិតប្រាកដ
ទើបវិលចុះវិលឡើងមកកាន់កន្លែងដដែលៗ
ហើយត្រូវចាប់ផ្តើមសាថ្មីជារឿយៗទៅកាន់អនាគតដ៏ងងឹតសូន្យសុង។


អ្នកឆ្លាតច្រើនតាំងគោលដៅខ្ពស់ហួសប្រមាណ
ទើបគេមិនដែលពេញចិត្តនឹងអ្វីដែលកំពុងមាន
ហេតុនេះ ពេលណាក៏មើលឃើញគោលដៅនៅឆ្ងាយដដែល។


អ្នកមានគតិបណ្ឌិត តែងមានគោលដៅខ្ពស់បំផុតក្នុងជីវិត
ហើយមានគោលដៅតូចៗប្រទាក់ក្រឡាទៅរកគោលដៅធំ
ទើបគេមានកាំជណ្តើរឡើងជាបន្តបន្ទាប់ពីមួយកាំ ទៅមួយកាំ
មានកម្លាំងចិត្ត និងក្តីសោមនស្សជាប់ជារៀងរហូត។

No comments:

Post a Comment