សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Tuesday, May 29, 2012

អំពីការស្គាល់ខ្លួនឯង

អ្នកល្ងង់ នៅជាមួយខ្លួនឯង តែមិនស្គាល់ខ្លួនឯង
ទើបខ្លាចតែខ្លួនឯង កើតទុក្ខតែខ្លួនឯងដោយប្រការផ្សេងៗ។

អ្នកឆ្លាត នៅជាមួយខ្លួនឯង ស្គាល់ខ្លួនឯងបានល្អគួរសម
តែមិនទាន់ដឹងពីអ្វីដែលល្អពិប្រាកដសម្រាប់ជីវិតនៅឡើយ
ទើបគេគិតខ្វល់ខ្វាយតែពីខំសាងខ្លួនឲ្យទៅជាបែបនេះបែបនោះ។
អ្នកមានគតិបណ្ឌិត ស្គាល់ខ្លួនឯងច្បាស់បំផុត
រហូតទៅដល់ភាពមិនមែនជារបស់ខ្លួន (អនត្តា)
ទើបគេរៀបចំជីវិតរបស់ខ្លួន ប្រៀបដូចជាការកញ្ជ្រោកពពុះសាប៊ូ
ប្រើជីវិតឲ្យមានប្រយោជន៍ពេញទំហឹង
ហើយដឹងថាវានឹងរលាយអស់ដូចជាពពុះសាប៊ូ។

No comments:

Post a Comment