សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

អំពីអង្គការ / About NASTO


អង្គការបណ្តុះបណ្តាលជំនាញកសិកម្មធម្មជាតិ
ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មិនស្វែងរកប្រាក់ចំណេញ
និងមិនមាននិន្នាការនយោបាយ។
ទស្សនៈវិស័យ (Vision)
អភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្ម ក្នុងកម្រិតមួយប្រកបដោយគុណភាព
និងសមត្ថភាពខ្ពស់ ដែលអាចប្រកបរបរចិញ្ចឹមជីវិតបានសមរម្យ និងមានកិត្តិយស។

បេសសកម្ម (Mission)
  1. ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់សិស្ស និស្សិត កសិករ ឲ្យមានជំនាញមួយច្បាស់លាស់
  2. ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ជាអាហារូបករណ៍ដល់កសិករក្រីក្រ ស្ត្រីមេម៉ាយ កុមារកំព្រាគ្មានទីពឹង និងជនពិការបាត់បង់សមត្ថភាពពលកម្ម
  3. ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ជីគីមី ថ្នាំពុលគីមី និងផលិតផលកសិកម្មដែលមានជាតិគីមីនៅលើទីផ្សារ
  4. ចងក្រងជាក្រុមកសិករក្នុងតំបន់ដើម្បីគ្រប់គ្រងព័ត៌មានទីផ្សារ
  5. និងផលិតផលកសិកម្មរបស់ខ្លួនកុំឲ្យមានភាពប្រថុយប្រថានលើទីផ្សារ
  6. នៅឆ្នាំ ២០១៥ អង្គការបណ្តុះបណ្តាលជំនាញកសិកម្មធម្មជាតិ នឹងបង្កើតទីផ្សារតាំងលក់ផលិតផលកសិកម្មធម្មជាតិផ្ទាល់ខ្លួន

សកម្មភាព (Activities)
អង្គការបណ្តុះបណ្តាលជំនាញកសិកម្មធម្មជាតិ នឹងផ្តល់ការបណ្តុះបណ្តាលលើជំនាញពីរធំគឺ ៖

១-ជំនាញកសិកម្ម
  1. បច្ចេកទេសផលិតមេជី មេថ្នាំបណ្តេញសត្វល្អិត មេអ័រម៉ូន កែប្រែដីកសិកម្ម និងបច្ចេកទេសដាំដំណាំបន្លែ ផ្លែឈើ
  2. បច្ចេកទេសផលិតមេចំណី មេថ្នាំព្យាបាលសត្វ មេវ៉ាក់សាំង និងបច្ចេកទេសចិញ្ចឹមសត្វមាន់ ទា ជ្រូក អន្ទង់ កង្កែប ត្រី
  3. បច្ចេកទេសផលិតមេផ្សិត និងបណ្តុះផ្សិតចំបើង ផ្សិតអំបោះ ផ្សិតខ្យង ផ្សិតម្ជុល និងផ្សិតត្រចៀកកណ្តុរ
  4. បច្ចេកទេសចិញ្ចឹមឃ្មុំស្រុក (ពង្រួត)
  5. បច្ចេកទេសកែច្នៃផលិតផលកសិកម្ម ធ្វើទឹកសណ្តែក ទឹកម្នាស់ ទឹកម្ទេស ដំណាប់ផ្លែឈើ និងជ្រក់
  6. បច្ចេកទេសទុកដាក់ផលិតផលកសិកម្មក្រោយប្រមូលផល
  7. បច្ចេកទេសរៀបចំប្រព័ន្ធកសិកម្មចម្រុះ
២-ជំនាញសង្គម

  1. បច្ចេកទេសធ្វើសាប៊ូលាងចាន
  2. វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគំរោង
  3. វគ្គបណ្តុះបណ្តាលស្តីពីការងារអភិវឌ្ឍន៍សហគមន៍
  4. វគ្គបណ្តុះបណ្តាលស្តីពីជំនាញសម្របសម្រួល
  5. វគ្គបណ្តុះបណ្តាលគ្រូបង្គោល
  6. វគ្គទីផ្សារកសិកម្ម
គោលបំណងអង្គការ (Objectives)
  1. ផ្តល់ការបណ្តុះបណ្តាលពិតពីជំនាញកសិកម្ម
  2. បង្កើនសមត្ថភាពប្រជាជនលើវិស័យកសិកម្មបែបធម្មជាតិ
  3. បង្កើនប្រាក់ចំណូលប្រជាជនជនបទ
  4. បង្កើនការប្រើប្រាស់ផលិតផលកសិកម្មធម្មជាតិ

No comments:

Post a Comment