សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Friday, July 27, 2012

អំពីការទិតៀនរិះគន់

អ្នកល្ងង់ សប្បាយចិត្តនឹងរិះគន់អ្នកដទៃ
ទើបអ្នកដទៃដើរទៅមុខ ឯខ្លួនឯងដើរថយក្រោយ
មិនស្មោះស្ម័គ្រនឹងគេ ហើយគេក៏មិនស្មោះស្ម័គ្រតបវិញ
គេជួបប្រសព្វត្រឹមតែមិត្តក្លែងក្លាយប៉ុណ្ណោះ។

អ្នកឆ្លាត រវល់តែរិះគន់ខ្លួនឯង
មិនដឹងថាខ្លួនត្រូវបត់បែនទៅខាងណា
មិនសូវពេញចិត្តនឹងខ្លួនឯង បង្កវិបត្តិដល់ខ្លួនឯងជាបន្តបន្ទាប់
ធ្វើឲ្យអ្នកដទៃស្មានចិត្តមិនត្រូវ ខ្លាច មិនហ៊ានមកបៀត។


អ្នកមានគតិបណ្ឌិត មិនទិតៀនរិះគន់អ្នកណា
គេមានសុទិដ្ឋិនិយមថា មនុស្សគ្រប់គ្នាអាចផ្លាស់ប្តូរបាន
ទើបគេជៀសគេចពីមនុស្សដែលចូលចិត្តរិះគន់
ហើយក្លាយជាមិត្តដ៏ពិតប្រាកដសម្រាប់អ្នកផងទាំងពួង។

No comments:

Post a Comment