សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Friday, July 27, 2012

អំពីការចោទប្រកាន់

អ្នកល្ងង់ ច្រើនទម្លាក់កំហុសដាក់ទោសលើអ្នកដទៃ
ទើបគេសម្បូរទៅដោយសត្រូវជុំវិញខ្លួន
ដែលនឹងនាំមកនូវក្តីវិនាសអន្តរាយដល់ខ្លួនឯង។

អ្នកឆ្លាត តែងទម្លាក់កំហុសដាក់ខ្លួនឯង
ទើបអ្នកផងនាំគ្នាអាណិតអាសូរ
ពោរពេញទៅដោយក្តីសង្វេគពន់ពេកក្រៃ។


អ្នកមានគតិបណ្ឌិត មិនបន្ទោសអ្នកណា
ការពិត មិនមានអ្នកណាចង់ធ្វើខុស
គេអាចនឹងធ្វើខុសដោយការគិតមិនដល់
ដោយគ្មានជម្រើស ឬដោយគ្មានឱកាសជ្រើសរើស
គេជួយផ្តល់កម្លាំងចិត្តគ្រប់ៗគ្នាឲ្យមានសេចក្តីក្លាហានដើម្បីធ្វើអំពើល្អ
ទើបអ្នកផងតែងលើកតម្លើងដល់គេថាជាមិត្តដ៏ថ្លៃថ្លា។

No comments:

Post a Comment