សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Friday, July 27, 2012

របៀបវិន័យ

កូនសម្លាញ់...!

ថូផ្កា ដែលអ្នកណាឃើញយើងសរសើរថាស្អាតនោះ គឺស្ថិតនៅលើអ្នកធ្វើគេពូកែតុបតែង ផ្កាប្រភេទខ្លះទោះបីមើលទៅមិនស្អាត តែបើអ្នកតុបតែងមានស្នាដៃក៏អាចតុបតែងឲ្យ ស្អាតបានដែរ ផ្ទុយទៅវិញ មិនថាផ្កាស្អាតយ៉ាង ណាទេ តែអ្នកតុបតែងគ្មានស្នាដៃ ក៏ធ្វើឲ្យថូផ្កានោះមើលទៅធម្មតាគ្មានអ្វីឲ្យចាប់អារម្មណ៍សោះ។ 
របស់របរប្រើប្រាស់នៅក្នុងផ្ទះ ក៏អាចធ្វើឲ្យផ្ទះមើលទៅស្អាតបានដែរ បើម្ចាស់ផ្ទះចេះរៀបចំតុបតែង មនុស្សយើងក៏ដូចគ្នា ចង់ធ្វើជាមនុស្សល្អគួរឲ្យស្រលាញ់បាននោះ ត្រូវស្ថិតនៅលើម្ចាស់ខ្លួនចេះតុបតែងខ្លួន មិនថាផ្កា របស់របរ ឬក៏មនុស្សយើង ដែលមើលទៅស្អាតបែបនោះបាន ក៏ព្រោះតែការតុបតែងឲ្យមានរបៀប "របៀប"​ ជាឧបករណ៍តុបតែងឲ្យរៀបរយ ស្រស់ ស្អាត គួរឲ្យចង់គយគន់។

មនុស្សយើងស្រលាញ់បែបមានរបៀប ដើម្បីឲ្យគ្រប់យ៉ាងមើលទៅស្រស់ស្អាត កូនអើយគឺដូចតែគ្នាទេ ទោះបីខ្វះខាតអ្វីខ្លះ តែកុំខ្វះរបៀបនៅក្នុងខ្លួន ធ្វើអ្វីឲ្យមានរបៀបទៅ គួររៀបចំរបៀបខ្លួនឯងក្នុងរឿងពេលវេលាក្នុងការធ្វើការ ក្នុងការងារប្រចាំថ្ងៃ ដោយទីបំផុតយើងត្រូវចូលក្នុងសង្គម ក៏មិនបាច់ធ្វើជាមនុស្សមានរបៀបពេកនោះទេ កុំឲ្យតែយើងធ្វើអ្វីជ្រុលពេកទៅបានហើយ។

ត្រូវធ្វើជាមនុស្សប្រចាំភ្ជាប់នូវរបៀបវិន័យយ៉ាងល្អ តែបើសិនកូនជាមនុស្សខ្ជីខ្ជា គ្មានរបៀបនោះ កូននឹងក្លាយជាមនុស្សដែលគួរឲ្យស្រលាញ់ ហើយមានមន្តស្នេហ៍ក្នុងកែវភ្នែកអ្នកដទៃបានយ៉ាងដូចម្តេចទៅ...!

No comments:

Post a Comment