សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, July 4, 2012

អំពីភាពល្ងង់ និងឆ្លាត

អ្នកល្ងង់ តែងគិតថាខ្លួនឆ្លាត
មិនខ្វល់ខ្វាយស្វះស្វែងរៀនសូត្រ
ហេតុនេះគេត្រូវជាប់អន្ទាក់ ក្នុងក្តីល្ងង់ជារៀងរហូតទៅ។

អ្នកឆ្លាត ចូលចិត្តគិតថាខ្លួនល្ងង់
ទើបគេខំធ្វើពើជាល្ងង់
ដល់យូរៗទៅ ទៅជាល្ងង់មែនទែនសមតាមប្រាថ្នា។


អ្នកមានគតិបណ្ឌិត ដឹងថាឆ្លាត ឬល្ងង់ជាអ្វី
គេបោះជំហានរំលង ហួសឆ្ពោះទៅរកពិភពនៃបញ្ញា
ទើបឃ្លាតកាន់តែឆ្ងាយពីក្តីល្ងង់ ហើយលះបង់ក្តីឆ្លាតជាលំដាប់។


លះបង់ក្តីឆ្លាត ៖ មិនប្រកាន់ថាខ្លួនឆ្លាត នៅតែខំស្វែងរកបញ្ញាជាបន្ត។

No comments:

Post a Comment