សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, July 4, 2012

អំពីភាពអស្ចារ្យ

អ្នកល្ងង់ គិតថាខ្លួនឯងសំខាន់អស្ចារ្យ
ទើបគេក្លាយទៅជាកង្កែបក្នុងអណ្តូង
នៅកណ្តាលពិភពដ៏មហាធំធេងគ្មានកោះត្រើយ។

អ្នកឆ្លាត សម្លឹងឃើញវិសាលភាពដ៏ធំធេងនៃធម្មជាតិ
កោតញញើត និងលើកទូលធម្មជាតិ
អ្វីដែលខ្លួនគ្មានសមត្ថភាពក៏ទម្លាក់ទៅលើឥន្ទព្រហ្មទេវតា។


អ្នកមានគតិបណ្ឌិត យល់ឃើញថា ភាពអស្ចារ្យ គឺក្តីបរិសុទ្ធ
ព្រោះទាំងខ្លួនឯង ទាំងធម្មជាតិ ព្រមទាំងវិញ្ញាណទាំងឡាយ
សុទ្ធតែធ្វើដំណើរឆ្ពោះទៅរកក្តីបរិសុទ្ធដូចៗគ្នា។


ធ្វើដំណើរឆ្ពោះទៅរកក្តីបរិសុទ្ធ ៖ ទទួលស្គាល់សច្ចភាព ទទួលស្គាល់អំពីភាពប្រែប្រួល ទៅតាម ដំណើរការរបស់ធម្មជាតិ ទទួលស្គាល់នូវភាពដែលគ្មានអ្វីជាអស្ចារ្យរបស់ខ្លួន (មុន និងក្រោយគង់ តែដឹង)។

No comments:

Post a Comment