សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Monday, June 18, 2012

អំពីទស្សនគតិ

អ្នកល្ងង់ មើលងាយអំពើល្អ ឃើញអ្វីៗតែក្នុងផ្លូវអាក្រក់
ទើបគេស្គាល់តែក្តីអាក្រក់ និងភាពអាប់ឱន
ពេលជួបដុំមាសបែរជាមិនស្គាល់មាស ធ្វើឲ្យឱកាសល្អៗកន្លងហួសទៅ។

អ្នកឆ្លាត ចូលចិត្តធ្វើល្អ ជាប់ជំពាក់តែនឹងអំពើល្អ
ឃើញអ្វីៗសុទ្ធតែល្អ ទើបគេបានទទួលអ្វីល្អៗដោយភាគច្រើន
ដល់ពេលជួបក្តីអាក្រក់ម្តងម្កាល ទៅជាទ្រាំមិនបាន ទប់ចិត្តមិននឹង
បាក់ទឹកចិត្ត ធ្វើឲ្យជីវិតជួបនឹងក្តីចុកចាប់ឈឺផ្សា។


អ្នកមានគតិបណ្ឌិត មិនប្រព្រឹត្តដាច់ខាតនូវអំពើអាក្រក់
ប្រកាន់យកអំពើល្អជាប់ជានិស្ស័យ តែមិនជាប់ជំពាក់
ហើយក៏ដើរហួសពីក្តីល្អឆ្ពោះទៅរកក្តីបរិសុទ្ធ
ទើបគេមើលឆ្លុះទៅដល់ការពិតដែលថា
អ្វីៗលើលោកនេះ មានទាំងគុណ ទោស និងភាពជាកណ្តាល
ទើបគេអាចទប់ទល់ និងទ្រាំទ្របាននូវគ្រប់ស្ថានការណ៍។

No comments:

Post a Comment