សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Friday, July 13, 2012

អំពីអ្នកនិយាយ


អ្នកល្ងង់ មាត់ដាច់ និយាយទៅតាមអារម្មណ៍
ទើបប៉ះទង្គិចគេឯងមិនចេះចប់
ខុសក៏ខុស រឿងក៏រឿង សន្សំតែបញ្ហា និងវិបត្តិ។

អ្នកឆ្លាត ចូលចិត្តប្រើហេតុផលក្នុងការនិយាយ
និយាយបានត្រឹមត្រូវ តែគ្មានមនោសញ្ចេតនា
ទើបគេបានទទួលត្រឹមតែជោគជ័យដ៏ក្រៀមក្រោះគ្មានរសជាតិ។


អ្នកមានគតិបណ្ឌិត និយាយតាមគតិធម៌
មានក្តីបរិសុទ្ធ ផុតពីខុស និងត្រូវ ឈានទៅរកសច្ចភាពជាសាកល។


*និយាយតាមគតិធម៌និយាយដោយប្រើហេតុផលគួបផ្សំជាមួយមនោសញ្ចេតនា ការយល់ចិត្ត ព្រមទាំងក្តីមេត្តា ករុណា មិនមែនយកតែពីរឿងខុស និងត្រូវសុទ្ធសាធនោះទេ ព្រោះការរកត្រឹម តែខុស និងត្រូវអាចបញ្ជាមនុស្សបានត្រឹមតែសម្បកក្រៅប៉ុណ្ណោះ។

No comments:

Post a Comment