សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Saturday, June 2, 2012

អំពីការគិត


អ្នកល្ងង់ ធ្វើមុនគិតក្រោយ ទើបខុសជារឿយៗ
ត្រូវខាតបង់ពេលវេលា និងអារម្មណ៍
ហើយត្រូវតាមដោះស្រាយបញ្ហាមិនចេះចប់ មិនចេះហើយ។


អ្នកឆ្លាត គិតហើយស្រេចបានធ្វើ
គេតែងតែរវើរវាយជាញឹកញាប់ដូចចៅចាក់ស្មុគ
ទោះបីជាមានបំណងដ៏ធំធេង តែធ្វើបានតិចតួច
ព្រោះភាពធំធេងនៃការគិត បិទបាំងអស់ភាពក្លាហាន។

អ្នកមានគតិបណ្ឌិត គិតបណ្តើរធ្វើបណ្តើរ
ទើបធ្វើបានទៅតាមការគិត ហើយគិតឲ្យល្មមនឹងធ្វើបាន
ប្រើថាមពលតិច ចំណាយពេលវេលាល្មម
បន្ថយការខ្ជះខ្ជាយ ការពារមិនឲ្យភ្លាំងភ្លាត់នាំក្តីជូរចត់ដល់ខ្លួន
ហើយធ្វើដំណើរតាមសម្រួល ឆ្ពោះទៅរកគោលដៅ។

No comments:

Post a Comment