ជណ្តើរឡើងភ្នំជីសូរ |
ប្រាសាទភ្នំជីសូរជាប្រាសាទមួយដែលកសាងឡើងនៅលើភ្នំធម្មជាតិ
ស្ថិតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ
ដែលពីបុរាណស្ថិតក្នុងខេត្តបាទី ។
ប្រាសាទមានចមា្ងយប្រមាណ៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។
បើលោកអ្នកធ្វើដំណើរទៅកាន់ភ្នំជីសូរតាមផ្លូវជាតិលេខ២ លោកអ្នកនឹងបានទស្សនា បានស្គាល់ប្រាសាទ២បន្ថែមទៀត ដែលស្ថិតនៅតាមផ្លូវតែមួយ គឺប្រាសាទតាព្រហ្មក្នុងរមណីយដ្ឋានទេសចរណ៍ទន្លេបាទី និងប្រាសាទនាងខ្មៅ ។ ចំពោះភ្នំជីសូវិញ យើងអាចធ្វើដំណើរតាមរថយន្តឬម៉ូតូក៏បាន ទៅតាមផ្លូវជាតិលេខ២នេះ ហើយបត់ចូលតាមច្រក “បត់រកា” និងទៅតាមផ្លូវប្រាសាទនាងខ្មៅចូលទៅចមា្ងយពី៥ ទៅ៦គីឡូម៉ែត្រ ទើបដល់ជើងភ្នំប្រាសាទភ្នំជីសូរ ។

ទៅដល់ជើងភ្នំលោកអ្នកត្រូវធ្វើដំណើរឡើងតាមជណ្តើរខាងលិច និងខាងត្បូង ព្រោះជណ្តើរទាំង២អាចសម្រួលដល់ការឡើងចុះដល់ទេសចរជាតិនិង អន្តរជាតិ ។ ពេលឡើងទៅដល់កំពូលភ្នំយើងនឹងប្រទះឃើញប្រាសាទ បុរាណតូចល្មមដែលជាគំរូរចនាបថប្រាសាទអង្គរវត្ត ។
ប្រាសាទភ្នំជីសូរពីដើមមានឈ្មោះថា “សុរិយបរវាត់” (Soryaparavata) ជាភាសា សំស្ក្រឹតដែលមានន័យថា ភ្នំរបស់ព្រះបាទសូរិយាវរ្ម័នទី១ ។
តាមឯកសារផ្សេងទៀត ខ្នងភ្នំនេះមានឈ្មោះយោគេន្ទ្រាល័យ ឯទីតាំងភូមិស្រុកព័ទ្ធជុំវិញមានឈ្មោះថាយោគេន្ទ្រាបុរៈ ក្រោយមកបានក្លាយឈ្មោះ បារមីសូរ ។ លុះដល់ពេលប្រជាពលរដ្ឋ សម័យនោះគោរពកោតខ្លាចអំណាចព្រះឥសូរកាន់តែច្រើនឡើងៗ ក៏ក្លាយទៅជា “ជីសូរៗ” រហូតមក ។
ប្រាសាទភ្នំជីសូរ កសាងឡើងដោយមហាក្សត្រ៣ព្រះអង្គ គឺសូរិយាវរ្ម័នទី១ ពីគ្រិស្តសករាជ ១០០២-១០៤៩, ព្រះបាទធរណិន្ទ្រវរ្ម័ន ពីគ្រិស្តសករាជ ១១០៧-១១១៣, ព្រះបាទសូរិយាវរ្ម័នទី២ ពីគ្រិស្តសករាជ ១១១៣-១១៤៥ ។ គេដឹងប្រវត្តិកសាងរបស់មហាក្សត្រទាំងនេះ ដោយសារឃើញសិលាចារិក៤ផ្ទាំងក្នុងប្រាសាទ ដែលសព្វថៃ្ងនៅសល់តែមួយផ្ទាំងជាប់ស៊ុមបណ្ណាល័យខាងជើង ។
ប្រាសាទភ្នំជីសូរស្ថិតនៅចន្លោះរចនាបថឃ្លាំង និងបាពួន ពាក់កណ្តាលទី២នៃសតវត្សរ៍ទី១១ ។ ប្រាសាទនេះ មានថែវព័ទ្ធជុំវិញ សាងឡើងដោយថ្មបាយក្រៀមបន្តុបពីលើគ្នា ។ នៅក្នុងថែវគឺមានតួប៉មកណ្តាលមួយ, បណ្ណាល័យ២, តួប៉ម៤ដែលព័ទ្ធជុំវិញតួប៉មកណ្តាល ។ សព្វថៃ្ងតួប៉មទាំង៤ខូចខាតអស់មួយ ។ តួប៉មនីមួយៗសុទ្ធតែមានការតុបតែង យ៉ាងល្អប្រណីតឆ្លាក់ជារឿងរ៉ាវផ្សេងៗនៅលើផ្តែ់រទ្វារ, លើសសរពេជ្រ, លើហោជាង, លើសសរផ្អោប ។
ប្រាសាទភ្នំជីសូរស្ថិតនៅចន្លោះរចនាបថឃ្លាំង និងបាពួន |
រឿងរ៉ាវទាំងអស់ច្រើនឆ្លាក់ទាក់ទងទៅនឹងព្រះឥសូរ និងព្រះវិស្ណុ ។
ក្រៅពីនោះនៅក្នុងតួប្រាសាទមានតម្កល់
លិង្គព្រះឥសូរនិងយោនីព្រះនាងឱមា, ក្បាល “មករ”, “ទ្វារបាល”
ដែលសម្រាប់ការគោរពបូជារបស់មនុស្ស នៅក្នុងសម័យមុន ។
តែសព្វថៃតួប៉មកណ្តាល គេតម្កល់រូបពុទ្ធបដិមាសមណគោត្តម ។
បើលោកអ្នកទៅទស្សនាភ្នំជីសូរ លោកអ្នកបានស្គាល់ពីទិដ្ឋភាពទាំងឡាយនៅលើកំពូលភ្នំជុំវិញ ។ នៅខាងត្បូងប្រាសាទមានវិហារមួយសង់លើខឿនប្រាសាទដែលមានសិលានិង ពុទ្ធបដិមា១៣អង្គ ចេតីយប្រវត្តិសាស្ត្រ ព្រមទាំងមានវល្លិតាមមាត់ទ្វារ, គឺរឿងកូរសមុទ្រទឹកដោះ ។ ព្រះវិហារនេះទើបសាងសង់ក្រោយប្រាសាទទេ គឺសាងឡើងប្រហែលក្នុងគ្រិស្តសករាជ១៩៦០ ។
ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត ។ ទិសខាងកើតមានជណ្តើរមួយចុះទៅក្រោមយ៉ាងចោតខ្ពស់ មាន ៣៩៦កាំ កសាងពីថ្មបាយក្រៀម ដែលប្រៀបបានទៅជណ្តើរនៅប្រាសាទអង្គរវត្ត ។ ពេលចុះដល់ក្រោមមានកូនប្រាសាទតូចមួយឈ្មោះ គោបុរៈទី២ ឬប្រាសាទសែនធ្មល់ ដែលស្ថិតនៅចមាយ២០០ម៉ែត្រពីប្រាសាទធំ ។
គោ បុរៈទី២មានន័យថា តម្កល់គោ ។ គោនេះគឺជាគោនន្ឌិន ជាយានជំនិះរបស់ព្រះឥសូរនេះឯង ។ ប្រាសាទបន្ត គឺគោបុរៈទី១ គឺសែនភូវាំង ហើយបន្តទៀតគឺទន្លេអុំ សម្រាប់មហាក្សត្រយាងទៅអុំទូកកម្សាន្ត និងប្រណាំងទូក ។ បច្ចុប្បន្នសម្រាប់យកទឹកធ្វើកសិកម្ម ។

គោបុរៈមើលពីលើកំពូលភ្នំ
ទាំងគោបុរៈ ទាំងប្រាសាទត្រូវបានខូចខាត ដោយសារធម្មជាតិ ជនខិលខូច ពិសេសគឺដោយសារសង្គ្រាមជំនាន់ លន់ នល់ និង ប៉ុល ពត ។ នៅលើប្រាសាទភ្នំជីសូរ លោកអ្នកអាចក្រឡេកមើលទៅឃើញភ្នំតាម៉ៅ ឬភ្នំថ្មដុះ ហើយបើក្រឡេកទៅខាងកើតគឺឃើញបុរីភ្នំដា (ស្រុកអង្គរបុរី) ជាទឹកដីកំណរកំណើតពូជពង្សខ្មែរយើងពីបុរាណ ៕
ប្រភព ៖ cen.com.kh
No comments:
Post a Comment