សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, November 7, 2012

ប្រាសាទតាមាន់ធំ

ប្រាសាទតាមាន់ធំ
​បូជនីយដ្ឋាន​ប្រាសាទតាមាន់ធំ ជា​ស្នាដៃ​ល្អ​ឯក​របស់​បុព្វបុរស​ខ្មែរ​ពិតៗ ឥត​ប្រកែក​បានឡើយ បើ​គេ​ប្រៀបធៀប​ទៅនឹង​សំណង់ សាសនា​ខ្មែរ​ឯទៀត ដែល​ស្ថិតនៅលើ​ជម្រាល​នៃ​ជួរ​ភ្នំ​ដងរែក​ដែលជា​ភ្នំ​ព្រំ​ខណ្ឌសីមា​ធម្មជាតិ កំណត់​ព្រំប្រទល់​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រទេស​កម្ពុជា និង​ឃុំ​កាប​ជើង នៃ​ខេត្ត​សុ​រិ​ន្ទ្រ អតីត​ទឹកដី​ខ្មែរ​បច្ចុប្បន្ន​សៀម​យក​កាន់កាប់ ។ ពោលគឺ​ក្នុង​អធិបតេយ្យភាព​របស់​ដែនដី​ខ្មែរ ។​

​    ​ប្រាសាទបុរាណ​ខ្មែរ​ខាងលើនេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី​១១ ដែល​ប្រកបទៅដោយ​ក្យូ​រ​ក្បាច់រចនា​ដ៏​ល្អ​ប្រណីត ហើយ មាន​ប្រជាប្រិយភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាទីបំផុត ។​

​ប្លង់​នៃ​ប្រាសាទតាមាន់ធំ ឯកសារ​បារាំង មិន​ស្គាល់​ឆ្នាំ​

​     ​ប្រាសាទ​តា​មាន់​នេះ បច្ចុប្បន្ន​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ គោក​មន ស្រុក​បន្ទាយ​អម្ពិល  ខេត្តបន្ទាយមានជ័យ ឈម​នឹង​ឃុំ​បាក់ដៃ ស្រុក ភ្នំ​ដុង​រ៉ា​ក់ ខេត្ត​សុ​រិ​ន្ទ្រ​របស់​ថៃ ដែល​ត្រូវបាន​ផ្តាច់​ពី​មាតុភូមិ​ខ្មែរ នៅ​សតវត្ស​ទី​១៧ នៃ​គ​.​ស ។​
​    ​ផ្នែក​វិស័យ​ស្ថាបត្យកម្ម បូជនីយដ្ឋាន​បានបង្ហាញ​អំពី​ភាព​អស្ចារ្យ​នៃ​ប្រាសាទតាមាន់ធំ​ថា ភាព​ល្បី​រន្ទឺ​នៃ​សាសន៍​ស្ថាន​នេះ គឺ​បណ្តាល​មក ពី​កត្តា​ជាច្រើន​យ៉ាង ដូចជា​ភាព​វិសេសវិសាល​នៃ​ទីតាំង​ប្រាសាទ និង​ស្ថានភាព​ភូមិសាស្ត្រ ដោយ​គួបផ្សំ​ទៅនឹង​ជំនឿ​លើ​អច្ឆរិយវត្ថុ​ក្នុង​ប្រព័ន្ធ គំនិត​ខ្មែរ​នា​សម័យ​មហា​អង្គរ ដែល​នៅ​ដិតដាម ជាប់​នៅឡើយ​ក្នុង​ទំនៀមទម្លាប់​របស់​អ្នក​ស្រុកថៃ ដើមកំណើត​ខ្មែរ​ក្នុង​ភូមិភាគ​ឦសាន​នៃ ព្រះរាជាណាចក្រ​ថៃ​សព្វថ្ងៃនេះ ។​
ទិដ្ឋភាព​រួម​នៃ​ប្រាសាទតាមាន់ធំ (​ម​.​ត ១៩៩២)

​     ​’​តាមពិតទៅ ទេវស្ថាន​ដ៏​មាន​សារសំខាន់​នេះ គឺមាន​ប្រាង្គ​នៅ​ចំ​កណ្តាល ធំជាងគេ​តំណាង​ឲ្យ ភ្នំ ’​សុមេរុ​” ដែលជា​ចន្ទល់​នៃ​ចក្រវាល ក្នុង​លោកធាតុ​វិទ្យា​ឥណ្ឌា​-​ខ្មែរ និង​សំណង់​ឧបសម្ព័ន្ធ​ជាច្រើន ដែល​ស្ថិត​ជុំវិញ ។ ម្ស៉ា​ង​វិញទៀត ប្រាង្គ​ប្រាសាទ​នេះ​ក៏​ជា​កន្លែង​ដ៏​ស័ក្តិសិទ្ធិ​បំផុត ផងដែរ ។ លក្ខណៈ​ស័ក្តិសិទ្ធិ​នៃ ប្រាង្គ​ប្រាសាទតាមាន់ធំ​នេះ ក៏​ត្រូវបាន​ឆ្លុះបញ្ចាំង​ផងដែរ​តាមរយៈ​ថ្ម​ធម្មជាតិ​មួយ ដែលមាន​លក្ខណៈ ’​សើម​” ជានិច្ច​ដោយ​ខ្សែទឹក​ដែល​ផុស ចេញពី​បាត​ភ្នំ ។ ដូច្នេះ​ភាព​ស័ក្តិសិទ្ធិ ត្រូវ​គុណ​មួយ​ទ្វេ​ជា​ពីរ​នៅក្នុង​ក្រសែភ្នែក​របស់​អ្នកស្រុក​ស្រែស​ម្ការ​ ” ។​
ខឿន​ថ្មបាយក្រៀម​ជា​ថ្នាក់ៗ​ប្រាសាទតាមាន់ធំ (​ម​.​ត ១៩៩២)

​     ​ចំណុច​មួយទៀត​ទាក់ទិន​ទៅនឹង​សារសំខាន់​របស់​ប្រាសាទតាមាន់ធំ ថ្វីត្បិតតែ​ប្រាសាទ​នេះ​ស្ថិតនៅ​ជម្រាលភ្នំ​ដងរែក​ក៏ពិតមែន ប៉ុន្តែ នៅលើ​ផ្លូវ​ត្រ​ឡែក​កែង​មួយ​មាន​ឈ្មោះថា ’​ផ្លូវ​រាជ​” ដែល​ផ្សារភ្ជាប់​ទៅ​ទីក្រុង​អង្គរធំ​ទី​១ ដែលមាន​ប្រាសាទបាពួន ជា​ភ្នំ​ស្នូល​កណ្តាល​ដែល​នៅ ភូមិភាគ​ខាងក្រោម និង​ទីក្រុង​ពិ​មាឃ​ដោយ​ឆ្លងកាត់​ខេត្ត​សុ​រិ​ន្ទ្រ​សព្វថ្ងៃ ។​
ខឿន និង ទិដ្ឋភាព​ជុំវិញ តា​មាន់​ធំ (​ម​.​ត ១៩៩២)

​     ​គួររំលឹកថា ដោយសារ​ប្រាសាទបាពួន ប្រាសាទ​តា​មាន់ និង​ប្រាសាទ​ពិ​ម៉ាឃ (​ពិ​មាឃ​) ត្រូវបាន​ស្ថាបនា​ឡើង នៅក្នុង​រជ្ជកាល​តែមួយ ដោយ​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វ​រ័​ន្ម​ទី​២ (១០៥០ ដល់ ១០៦៦ គ្រិស្តសករាជ​) គេ​អាចសន្និដ្ឋាន​ដ៏​ត្រឹមត្រូវ​ថា ស្ថាបនា​កម្ម​ប្រាសាទ​ទាំងបី​នេះ គឺជា រចនាបថ ’​បាពួន​” ដូចគ្នា​នឹង​ប្រាសាទ​ដទៃៗ​ឯទៀត ។ ដូច្នេះ​ការ​ជ្រើស​ទីតាំង និង​ការសាងសង់​ប្រាសាទ​របស់​ដូនតា​ខ្មែរ យើង​ត្រូវបាន​គិតគូរ យ៉ាង​ហ្មត់ចត់​ជា​អតិបរមា ។ ចំណុច​ទាំងអស់​នេះហើយ​ដែល​នាំមក​នូវ​គុណប្រយោជន៍​សម្រាប់​ខ្មែរ​យើង​ យ៉ាងច្រើន ទាំង​ខាង​ចំណេះដឹង ពាក់ព័ន្ធ​ទៅនឹង​ចិត្តគំនិត ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បុរាណ​ក៏ដូចជា​ខាង​ប្រវត្តិសាស្ត្រ ។​
ផ្នែក​ខាង​ក្នុងនៃ​ប្រាសាទ​តា​មាន់ មុន​ការជួសជុល​ដោយ​អាជ្ញាធរ​ថៃ (​ម​.​ត ១៩៩២)

​     ​កុំភ្លេចថា ការកសាង​ប្រាសាទ​ដ៏​ធំ​ទូលាយ​នេះ​បាន គឺ​ត្រូវ​ចំណាយធនធាន​សម្ភារៈ និង​កម្លាំង​មនុស្ស​គ្រប់គ្រាន់​គួបផ្សំ​នឹង​លក្ខណៈ​ដ៏ ពិសិដ្ឋ​របស់​ភូមិសាស្ត្រ​ខ្មែរ ដែល​បានធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយទៅជា​កន្លែង​ដែល​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​មក​ ធ្វើ​ធម្ម​យាត្រា ឬ​បន់ស្រន់​មិន​ឈប់ឈរ រហូតដល់​បច្ចុប្បន្ន ។ នេះ​ជា​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់​មួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់ កាលបើ​គេ​និយាយ​ពី​ប្រាសាទតាមាន់ធំ ដែល​ធ្លាប់​បំពេញ​តួនាទី យ៉ាងសំខាន់ ។​
ក្លោងទ្វារ គំនរ​ឥដ្ឋ និង សិលាចារឹក (​ម​.​ត នៅ​ប្រាសាទតាមាន់ធំ​, ១៩៩២)

​     ​តំបន់​នេះ​មានការ​ឈប់សម្រាក​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង ’​អ្នកនយោបាយ​ក៏ដូចជា​អ្នកស្វែងរក​ធម៌អាថ៌​អូមអាម ដែល​ឆ្លងកាត់​ទីនេះ ដើម្បី ផ្សារភ្ជាប់​តំបន់​វាលទំនាប​នៅ​នឹង​ខ្ពង់រាប​នៃ​អតីត​ព្រះរាជណាចក្រ​កម្ពុជា (​សុរិន្ទ​) ដែលមាន​ទឹក ដី​ដ៏​ធំ​មហាសាល ។ មុន​កំណើត​នៃ​រដ្ឋ​ថៃ ឯករាជ្យ​នៅ​ចុង​សតវត្សរ៍​ទី​១៣ អ្វីដែល​សព្វថ្ងៃ​គេ​ឲ្យ​ឈ្មោះថា ’​ប្រទេស​កម្ពុជា​នៅ​ផ្នែក​ខាងក្រោម និង​ផ្នែក​ខ្ពង់រាប​នៃ​នគររាជ​” ឬ​កម្ពុជា​ផ្នែក ខាងលើ​ស្ថិត​ម្ខាង​ទៀត​នៃ​ភ្នំ​ដងរែក ។​
ប្រាង្គ​ផ្នែក​ខាងក្នុង​នៃ​ប្រាសាទតាមាន់ធំ (​ម​.​ត ១៩៩២)​

​     ​ប្រាសាទតាមាន់ធំ និង​តូច គឺជា​កម្ម​សិទ្ធ​របស់​ខ្មែរ ។ ដូច្នេះ​បញ្ហា​ដែល​ចោទឡើង​នៅទីនេះ គឺថា តើ​ហេតុដូចម្តេច​បានជា រាជរដ្ឋាភិបាល ថៃ​បាន​ជួសជុល​ដោយបាន​ធ្វើ​កំណាយ​ថែមទៀត កាលពី​ប៉ុន្មាន​ឆ្នាំមុន​កន្លងផុតទៅ ? ជាក់ស្តែង ទិន្នន័យ​ដែល​យើង​បានទទួល បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូ​ចេតនា​មិន​ស្របច្បាប់​ក្នុងការ​ចង់បាន​មិន​ ឈប់ឈរ​ពី​សំណាក់ ថៃ​មកលើ​ប្រាង្គ​ប្រាសាទខ្មែរ នោះ​ជា​បាតុភូត​មួយ គួរ​ឲ្យ​ព្រួយបារម្ភ​ជាទីបំផុត ៕ (​ម​.​ត្រា​ណេ​)
 
ប្រភព ៖ cen.com.kh

No comments:

Post a Comment