សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Friday, August 24, 2012

ត្រូវចេះសន្សំសំចៃទុក

កូនសម្លាញ់...!

ពេលយើងតស៊ូធ្វើការបានប្រាក់ ឬទ្រព្យសម្បត្តិមកហើយ ធ្វើឲ្យយើងសាងអនាគតឲ្យបានភ្លាមៗ មិនបាននោះទេ ព្រោះលុយកាក់ដែលបានមកនោះ ពុំមែនបានម្តងមកច្រើន ដល់ថ្នាក់អាចសាងអនាគតបាននោះទេ តែចូលមកបន្តិចម្តងៗ ពេលដែលបានមកនេះហើយ ដែលសំខាន់នោះ ប្រសិនបើបានមកហើយមិនចេះទុក មិនចេះប្រើ មិនចេះរក្សា មិនចេះសន្សំ បានមកហើយក៏អស់ទៅវិញ។ 
ការសន្សំ ដែលមានន័យពីការរក្សាទុកនោះសំខាន់ណាស់ បានលុយកាក់មកហើយ ចែកជាចំណែកៗ ដោយទុកចាយវាយខ្លះ សន្សំទុកខ្លះ តិចក្តីច្រើនក្តី ក៏រក្សាទុកទៅ មិនមែនបានមកហើយដើរចាយវាយអស់នោះទេ។
អ្នកដែលធ្វើបែបនេះគេហៅថា "អ្នករកស៊ី"​ ចំណែកអ្នកសន្សំគេហៅថា "អ្នករកទុក" ចំណែកដែលសន្សំទុកនោះហើយ វាកាន់តែកើនឡើងៗដល់ថ្នាក់ក្លាយជាទ្រព្យសម្បត្តិច្រើន ដែលអាចធ្វើឲ្យយើងសាងអនាគតបាន។
ការដែលរក្សាទុកបាននោះ វាក៏ស្ថិតនៅលើការចេះសន្សំសំចៃដែរ គឺត្រូវព្រមអត់ខ្លះ កុំតាមមាត់នឹកឃើញ កុំតាមចិត្តខ្លួនឯងពេក ចង់ហូបអ្វី បើទ្រាំបានក៏ទ្រាំទៅ ហូបរបស់ដែលចាំបាច់បានហើយ សូមឲ្យហូបព្រោះហេវ កុំហូបតាមតែចិត្តចង់ហូបអី ចង់ប្រើអ្វីទ្រាំបានក៏ទ្រាំទៅ ប្រើរបស់ដែលចាំបាច់ត្រូវប្រើ ទិញរបស់ដែលចាំបាច់ត្រូវទិញ កុំទិញព្រោះតែចង់បានអី។
 
ពេលយើងអត់បាន លុយកាក់ក៏នៅនឹងយើង
យកចំណែកនេះទៅសន្សំទុកទៀត
ធ្វើបែបនេះហើយដែលគេហៅថា
"សន្សំ" ឬ "សន្សំទុក"
បើកូនចង់សាងអនាគតឲ្យបានឆាប់ៗនោះ
ត្រូវធ្វើខ្លួនបែបនេះទើបសមតាមបំណង។

No comments:

Post a Comment