សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Tuesday, August 21, 2012

អបាយមុខ

កូនសម្លាញ់...!

អបាយមុខផ្សេងៗ ដូចជា ស្រា ស្រី ល្បែង រួមនឹងបារី គ្រឿងញៀនផងដែរ គ្រប់គ្នាសុទ្ធតែដឹងថាជារបស់មិនល្អ ជាអ្នកបំផ្លាញលុយកាក់ សុខភាពរាងកាយ ហើយនិងបង្កផលវិបាកឲ្យអ្នកនៅជុំវិញខ្លួនជាច្រើន។ រួមទាំងអ្នកដែលដឹងច្បាស់ហើយ ក៏នៅតែក្លាយជាទាសកររបស់វាទៀត។

ខ្លួនកូនសាកគិតពិចារណាមើលឲ្យច្បាស់បន្តិចទៅថា របស់ទាំងនេះមានដែលឲ្យអ្វីល្អៗដល់អ្នកញៀនដែរទេ មានឲ្យផលល្អស្ថិតស្ថេរដល់អ្នកណាទេ មានដែលធ្វើឲ្យល្អ ឬធ្វើឲ្យយើងមានមុខមាត់ដែរទេ? ឃើញមានតែបំផ្លាញមនុស្ស ធ្វើឲ្យមនុស្សអាប់អន់ ធ្វើឲ្យបាត់បង់ប្រយោជន៍ដោយគ្មានមូលហេតុ ធ្វើឲ្យខាតបង់ពេលវេលា ខូចសុខភាពគ្រប់យ៉ាង។

បើបែបនេះចង់សួរកូនថា បើយើងទៅធ្វើជាទាសកររបស់វា តើវាសមរម្យ ឬមិនសមរម្យទេ ពិចារណាមើលឲ្យច្បាស់។

No comments:

Post a Comment