សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, July 18, 2012

ការយកប្រៀបអ្នកដទៃ

កូនសម្លាញ់...!
ការដែលយើងនៅរួមជាមួយអ្នកដទៃនោះ យើងមិនគួរខ្សែលើយកប្រៀបលើគេទេ។ ការយកប្រៀបលើអ្នកដទៃ ជាទង្វើមិនល្អនោះទេ ជាឫកពាដែលគួរឲ្យស្អប់ខ្ពើម ទោះបីបានផលប្រយោជន៍អ្វីក៏ដោយ​ ក៏មិនគួរធ្វើដែរ អ្នកដែលចូលចិត្តយកប្រៀបលើគេនោះគ្មានអ្នកណាចូលចិត្តទេ សូម្បីតែយើង ក៏មិនចូលចិត្តឲ្យអ្នកណាមកយកប្រៀបលើយើងដែរ។
បើយើងមិនចូលចិត្ត មិនគួរធ្វើបែបនេះចំពោះអ្នកណានោះទេ។ កុំធ្វើជាមនុស្សបន្តិចបន្តួចក៏គិត ឬនិយាយច្រើនដើម្បីឲ្យខ្លួនឯងសប្បាយនោះ ទោះបីជានៅពេលខ្លះយើងអាចយកប្រៀបលើអ្នកដទៃបាន តែយើងក៏មិនគួរធ្វើដែរ ក្រៅពីមិនធ្វើហើយថែមទាំងជួយដល់គេទៀតផង បែបនេះទើបជាមនុស្សគួរឲ្យគោរព គួរឲ្យរាប់អាន។

មើលទៅចុះ អ្នកដែលចូលចិត្តយកប្រៀបលើមិត្តភក្តិ ចូលចិត្តយកប្រៀបលើបងប្អូននោះ គួរឲ្យស្អប់ខ្ពើមយ៉ាងណា។ មានតែការមានទឹកចិត្តចំពោះគ្នានោះទេដែលប្រសើរបំផុត ទោះបីចាញ់ប្រៀបគេបន្តិចបន្តួចក៏មិនអីដែរ គិតទៅថាយើងធ្វើប្រយោជន៍ឲ្យគេទៅចុះ ហើយយើងនឹងមានសេចក្តីសុខ។
មនុស្សចូលចិត្តយកប្រៀបលើអ្នកដទៃដោយភាពអាត្មានិយមនោះ គេមិនដឹងនោះទេថាគេកំពុងបំផ្លាញប្រជាប្រិយភាពនៅក្នុងខ្លួនរបស់គេឲ្យអស់បន្តិចម្តងៗនោះទេ។ មិនគួរគិតថាការយកប្រៀបលើអ្នកដទៃបាននោះ ជាភាពឆ្លាតវៃ ឬជាសមត្ថភាព តែតាមពិតទៅគឺជាបំផ្លាញខ្លួនឯងនោះទេ។

អ្នកខ្លះបាត់បង់ការជឿជាក់ទៅ គ្មានអ្នកណាគេគោរពសរសើរ ឬស្តាប់តាមនោះទេ ទាំងខ្លួនឯងមានអ្វីជាច្រើនយ៉ាងដែលពូកែជាងអ្នកដទៃ។ ប៉ុន្តែបាត់បង់ការជឿជាក់ទៅ ព្រោះតែការយកប្រៀបលើអ្នកដទៃនេះហើយ។

No comments:

Post a Comment