សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, December 20, 2012

បើដួលត្រូវតែក្រោក

កូនសម្លាញ់...!

ក្នុងការរស់នៅ មិនមែនងាយស្រួលគ្រប់យ៉ាងនោះទេ ជីវិតមានឡើងមានចុះ មានសុខមានទុក្ខជាគូនៅជាមួយគ្នាគ្រប់ពេលវេលា ជាពិសេសក្នុងរឿងធ្វើការ ការងារកាន់តែធំ មានឧបសគ្គកាន់តែច្រើន។ បើសិនកូនធ្វើការអ្វីមួយ ដែលកូនគិតថាច្បាស់ថាជាការងារល្អ នោះជាការងារធ្វើឲ្យរីកចម្រើនបាន តែបើពេលធ្វើទៅហើយការងារមិនរីកចម្រើនដូចដែលយើងគិតទុកនោះទេ ហៅថាមានឧបសគ្គរារាំងហើយ។ កូនត្រូវតែពុះពារឧបសគ្គនោះឲ្យបានដោយសតិបញ្ញា ដោយភាពម៉ត់ចត់ កុំឆេវឆាវ គិតដោះស្រាយតាមសម្រួល កុំអាលរួញរាអស់កម្លាំងចិត្តឲ្យសោះ។


របស់ដែលសំខាន់ជាងគេបំផុតក្នុងពេលដែលយើងមានបញ្ហា ឧបសគ្គនៅក្នុងជីវិតនោះ គឺកម្លាំងចិត្ត កុំឲ្យកម្លាំងចិត្តធ្លាក់ចុះ។ ការងារ ឬមាសប្រាក់ គ្មានយ៉ាងណាក៏ដោយ កុំឲ្យកម្លាំងចិត្តធ្លាក់ទៅតាម ត្រូវតែជ្រោមជ្រែងកម្លាំងចិត្តឲ្យបាន។
ដូចចាស់បុរាណពោលថា "បើដួលឲ្យក្រោកឈរ" មានន័យថា ពេលយើងដួលថ្លោះធ្លោយទៅនោះ ត្រូវក្រោកឈរតស៊ូជាថ្មី មានតែអ្នកក្រោកឈរឡើងតស៊ូនោះទេ ដែលអាចទៅដល់គោលដៅបាន។ ពេលដែលយើងដួលនៅលើផ្លូវ ហេតុអីក៏យើងត្រូវដេកនៅបែបនោះ? ហេតុអីយើងមិនប្រញាប់ក្រោកឡើង ហើយដើរទៅមុខទៀត។ 

ដូចគ្នានឹងពេលដែលយើងមានឧបសគ្គ ឬជួបនឹងការអស់សង្ឃឹម ហេតុអីយើងមិនធ្វើចិត្តយើងឲ្យរឹងមាំ អូសទាញខ្លួនឯងចេញពីការអស់សង្ឃឹមនោះ ហើយក្រោកឈរឡើង ដកដង្ហើមឲ្យស្រួល រួចឈានដើរទៅមុខដោយភាពជឿជាក់ ដោយសតិបញ្ញា និងដោយមានការប្រុងប្រយ័ត្នជាងមុន។

ប្រើកំហុសឆ្គងដែលមានកន្លងមក ជាគ្រូសម្រាប់ដាស់តឿន មកធ្វើជាមេរៀនដើម្បីកុំឲ្យមានការខុសឆ្គងបែបនោះទៀត ហើយព្រមឈានទៅមុខដោយភាពជឿជាក់ និងដោយកម្លាំងចិត្តដែលរឹងមាំនោះ។។។

No comments:

Post a Comment