សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, June 28, 2012

ការរៀងលំដាប់ភាពសំខាន់

កូនសម្លាញ់...!

ជួនកាលយើងអាចមានការមិនសប្បាយចិត្ត ក្នុងការចាត់ចែង ការងារនិងកិច្ចការផ្សេងៗរបស់យើង មើលទៅវាគ្មានរបៀប រៀបរយគួរឲ្យរញ៉េរញ៉ៃណាស់ អាចពោលបានថា ដែលស្មុគស្មាញនោះ កើតមកពីការចាត់លំដាប់ភាព សំខាន់មិនត្រូវ គឺយើងមិនបានរៀបចំផែនការ ឬគិតទុកជាមុន ថាអ្វីគួរធ្វើមុន អ្វីគួរធ្វើក្រោយ អ្វីគួរមកមុន និងអ្វីគួរមកក្រោយ។ បើសិនគិតអ្វីបានមុនក៏ធ្វើ ដោយការងារនោះមិនចាំបាច់ត្រូវធ្វើ ទុកចាំធ្វើនៅពេលក្រោយក៏បានដែរ ជាការផ្តល់ភាពសំខាន់ចំពោះរបស់នោះដោយមិនចាំបាច់ ចំណែករឿងដែលចាំបាច់ត្រូវធ្វើមុន បែរជាយល់ថាមិនចាំបាច់ ទុកធ្វើនៅពេលក្រោយទៅវិញ ទើបធ្វើឲ្យស្មុគស្មាញ ខ្លះធ្វើមិនហើយ ខ្លះធ្វើទាន់។ ដូច្នេះការរៀងលំដាប់លើរបស់ដែលត្រូវធ្វើ ទើបជាការចាំបាច់។
អ្វីគួរធ្វើមុន អ្វីគួរធ្វើក្រោយ ត្រូវគិតឲ្យបានច្បាស់ មិនចំពោះតែរឿងការងារនោះទេ សូម្បីតែរឿងមនុស្សក៏ចាំបាច់ដែរ ត្រូវរៀងលំដាប់ភាពសំខាន់របស់មនុស្សម្នាក់ៗទុកដូចគ្នា អ្នកណាមានការសំខាន់ចំពោះយើងយ៉ាងណា យើងគួរទាក់ទង គួរទៅរក គួរមើលថែអ្នកណាមុនក្រោយយ៉ាងណា ត្រូវរៀងលំដាប់ឲ្យបាន ហើយឲ្យត្រូវបើមិនអ៊ីចឹងអាច មានភាពស្មុគស្មាញ និងថ្លោះធ្លោយបាន។
សូម្បីតែមនុស្សនៅក្នុងគ្រួសារយើង ដូចជាឳពុកម្តាយ កូន ភរិយា ស្វាមី រួមទាំងសាច់ញាតិបងប្អូន មិត្តភក្តិ យើងក៏ត្រូវចាត់លំដាប់ភាពសំខាន់ និងការចាំបាច់មុនក្រោយ។ សូម្បីតែរឿងការឈឺថ្កាត់ ការរស់នៅ ភាពកក់ក្តៅខាងផ្លូវចិត្តរបស់មនុស្សម្នាក់ គួរចាត់លំដាប់ភាពសំខាន់ និងការចាំបាច់ទុកដូចគ្នាថា គួរបដិបត្តិចំពោះអ្នកមុន? តិច ឬច្រើនយ៉ាងណា?

បើរៀងលំដាប់បាន ភាពចលាចលស្មុគស្មាញ ការអន់ចិត្ត អន់ថ្លើម ឬការប្រេះស្រាំ នឹងគ្មានកើតឡើងនោះទេ រៀនធ្វើទៅមិនខាតបង់អ្វីទេ មានតែធ្វើឲ្យកាយសប្បាយចិត្តថែមទៀត។

No comments:

Post a Comment