កូនសម្លាញ់...!
អ្នកដែលជាប្រធានគេ ឬធំជាងគេនោះ ក្រៅពីមិនគួរជាមនុស្សត្រចៀកស្រាលហើយ ថែមទាំងមិនគួរជាមនុស្សគ្មានគោលដៅច្បាស់លាស់នោះដែរ យើងគួរប្រកាន់ភ្ជាប់គោលជំហរ និងរក្សាគោលជំហរឲ្យស្ថិតស្ថេរ គោលជំហរដែលថានោះ គឺព្រះធម៌ ២ ប្រការគឺ "គុណធម៌" និង "យុត្តិធម៌"។
"គុណធម៌" គឺជាគ្រឹះនៃភាពត្រឹមត្រូវ និង "យុត្តិធម៌" គឺជាគ្រឹះនៃភាពទៀងត្រង់ អ្នកធំត្រូវប្រកាន់ភ្ជាប់ គោលការណ៍នេះទុក គឺមានគុណធម៌ យកភាពត្រឹមត្រូវជាគោល មិនមែនយកការពេញចិត្ត ដោយធ្វើអ្វីតាមចិត្តជាការសំខាន់នោះទេ និងមានភាពយុត្តិធម៌ យកភាពទៀងត្រង់ជាគោល មិនលំអៀងទៅខាងអ្នកមានអំណាចនោះទេ។
អ្នកធំ ដែលមិនគោរពគោលការណ៍ទាំងពីរយ៉ាងនេះ អាចទុកបានថា ជាមនុស្សគ្មានគោលដៅច្បាស់លាស់ តែងតែកាន់អំណាចជាធម៌ មិនមែនកាន់ធម៌ជាអំណាច នោះទេ បើថ្នាក់លើគ្មានគោលដៅច្បាស់លាស់ អាចទទួលបានការគោរព និងការស្មោះត្រង់ពីអ្នកតូចបានយ៉ាងម៉េចទៅ គួរឲ្យគោរព គួរឲ្យខ្លាចបានយ៉ាងម៉េច កូនគួរគិតមើលឲ្យច្បាស់ ដូចចាស់ថា ស្លាប់នៅនឹងកន្លែង ប្រសើរជាងគ្មានកន្លែងស្លាប់។
No comments:
Post a Comment