កូនអើយ...!
អ្នកផ្សេងខ្លះធ្វើមិនល្អ ខ្លះធ្វើខុសឆ្គង
ខ្លះធ្វើមិនត្រូវចិត្តយើង ខ្លះប៉ះពាល់ដល់យើង
បើអត់ទោសឲ្យគេបាន ក៏អត់ទោសឲ្យគេទៅ
កុំទៅប្រកាន់ កុំទៅខឹងនឹងគេ
ឬទៅថាឲ្យគេនោះអី នៅស្ងៀមទៅ
ធ្វើជាមិនដឹង មិនឮខ្លះក៏បានដែរ
ពេលអត់ទោសឲ្យគេហើយនោះ អ្នកដែលសប្បាយចិត្តគឺខ្លួនយើងនេះឯង
ចងកំហឹងទុកដូចជាទុកភ្លើងនៅក្នុងចិត្ត
ត្រូវគិតថា ការចងគំនុំរហូតនោះ គ្មានអ្វីល្អនោះទេ។
No comments:
Post a Comment