សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, June 14, 2012

ការចងចិត្តមនុស្ស

កូនសម្លាញ់...!
ក្នុងព្រះពុទ្ធសាសនាបង្រៀនពីវិធីចងចិត្តអ្នកផ្សេងទុកមាន ៤ ប្រការ គឺការចែករំលែកគ្នា និយាយល្អចំពោះគ្នា ចេះជួយដល់គ្នា និងធ្វើល្អចំពោះគ្នា។ ទាំង ៤ ប្រការនេះបើអ្នកណាប្រតិបត្តិតាមបាន ក៏អាចអូសទាញចិត្តអ្នកផ្សេងបានដែរ។
តែចង់ប្រាប់កូនបន្ថែមថា ក្រៅពីគួរប្រតិបត្តិតាមលំដាប់ហើយ គួរជៀសវាង ៣ ប្រការទៀត គឺ កុំមើលស្រាលគេ កុំគាបសង្កត់គេ និងកុំលើកតម្កើងអ្នក ដែលអន់ជាងគេ ឲ្យមានមុខជាងគេនោះ។ ទាំង ៣ យ៉ាងនេះ បើយើងទៅធ្វើចំពោះអ្នកណា
គេនឹងទើសទាល់អន់ចិត្ត ហើយមានការរាថយ អស់កម្លាំងចិត្តដែលនៅជួយដល់ការងាររបស់យើង។ ពេលទ្រាំមិនបាន គេក៏ចាកចេញពីយើងទៅ ធ្វើឲ្យយើងខាតកម្លាំងទៅដោយឥតប្រយោជន៍ ដែលនៅជិតយើងគេមានការស្មោះត្រង់ចំពោះយើងទៀតនោះ។ រឿងបែបនេះទន់ជ្រាយណាស់ ព្រោះគេព្រមលះបង់ជួយដល់យើងគ្រប់យ៉ាង តែលទ្ធផលដែលគេបាននោះ គឺយើងទៅនិយាយស្តីមើលស្រាលដល់គេ យើងមិនលើកតម្កើង សរសើរដល់គេ បែរទៅជាគាបសង្កត់ដល់គេ ទៅលើកតម្កើងអ្នកដទៃ ឲ្យអ្នកដទៃទៅគំរាមគាមសង្កត់លើគេ ពេលជួបប្រទះបែបនេះអ្នកណាក៏នៅមិនបានយូរដែរ សូម្បីតែខ្លួនយើង បើជួបបែបនេះ​ ក៏រាថយដូចតែគ្នា។

ពេលដឹងបែបនេះហើយ យើងមិនគួរធ្វើបែបនោះទេ យើងត្រូវតែមើលអ្នកណាមានភាពស្មោះត្រង់ ហើយគ្មានល្បិចចំពោះយើង។ យើងគួរលើកតម្កើងសរសើរគេ ឲ្យកិត្តិយសដល់គេ ឲ្យកម្លាំងចិត្តដល់គេ ជ្រោមជ្រែងឲ្យមានការរីកចម្រើន ផ្តល់ឱកាសឲ្យគេធ្វើការតាមសតិកម្លាំងរបស់គេ យើងមើលគេពីចម្ងាយ ចាំប្រាប់ដល់គេ នៅពេលគេធ្វើខុស។

តែប៉ុណ្ណឹងក៏អាចចងសម្ព័ន្ធមិត្ត ចងចិត្តគេបានហើយ
យើងចងចិត្តគេដោយវិធីទាំងនោះហើយ គេអាចទៅណារួច។

No comments:

Post a Comment