សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, June 14, 2012

តម្លៃរបស់មាសប្រាក់

កូនសម្លាញ់...!

មាសប្រាក់ជារបស់មានតម្លៃ ហើយរកមិនបានងាយៗទេ
ទម្រាំតែបាន ត្រូវប្តូរជាមួយកម្លាំងញើសឈាមជាច្រើន រឿងនេះកូនប្រហែលជាដឹងហើយ។
ដូច្នេះលុយកាក់ដែលពុកម៉ែឲ្យកូនចាយនោះ កូនក៏ចាយទៅចុះ សូមតែម្យ៉ាងទេគឺកូនចាយ ឲ្យស្គាល់ពីតម្លៃរបស់វា ហើយត្រូវដឹងថា វាមកនៅជាមួយយើងបានយ៉ាងម៉េច ហើយចាយយ៉ាងណាទើបមានប្រយោជន៍នោះ មិនមែនមានហើយចាយឲ្យអស់ៗនោះទេ។
បើចាយដោយមានតម្លៃ ហើយចាំបាច់នោះកូនក៏ចាយទៅ មិនថាច្រើនប៉ុន្មានទេពុក និងម៉ែ ទៅរកឲ្យកូនទាល់តែបាន ទោះបីត្រូវធ្វើការធ្ងន់ជាងមុនក៏ទ្រាំបានដែរ បើសិនជាលុយមួយកាក់ មួយសេនអាចធ្វើឲ្យកូនមានអនាគតល្អនោះ កូនមិនបាច់ព្រួយបារម្ភរឿងនេះទេ។
សូមប្រាប់កូនតែបន្តិចទេថា មុនពេលចាយលុយ សូមឈប់គិតពិចារណាបន្តិចទៅថា សម ឬមិនសមនោះទេ ដូចជាកូនចង់ទៅមើលកុនបានមួយរឿង សាកគិតមើលទៅថា តម្លៃសំបុត្រមើលកុនម្តងតែ២ម៉ោងជាងប៉ុណ្ណោះ ដែលជាលុយដែលពុក ឬម៉ែធ្វើការជិតមួយថ្ងៃទម្រាំតែបានមក តើសមនឹងតម្លៃនៃការសប្បាយដែលកូនទទួលបាននោះទេ ឬកូនចង់បានអ្វីម្យ៉ាង ដែលមិត្តភក្តិជាអ្នកមាន គេមាននោះ តែត្រូវប្រើលុយដែលពុក និងម៉ែខំធ្វើការដល់ទៅកន្លះខែបែបនេះ តើគួរតែមានដូចគេដែរទេ។

បើកូនចេះគិត នោះកូននឹងស្គាល់ពីតម្លៃរបស់មាសប្រាក់
ហើយកូនក៏អាចសាងអនាគតបានយ៉ាងឆាប់រហ័ស
សូមតែកូនគិតឲ្យបានច្បាស់មុនពេលចាយវាយ។

No comments:

Post a Comment