សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, March 28, 2013

យុវវ័យចង់ចូលរួមកម្មវិធីជាមួយមិត្តភក្តិជាងគ្រួសារ

ដើម្បី​ពង្រឹង​មិត្តភាព​មួយ​ឲ្យ​បាន​កាន់​តែ​រឹង​មាំ​ការ​ជប់​លៀង​ជា​ ផ្នែក​មួយ​ដែល​មិន​អាច​ចៀស​ផុត​ចំណោម​យុវវ័យ​។​ការ​ទទួល​ទាន​អាហារ​នៅ​ខាង​ ក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ​ជា​ការ​ស្វែង​រក​ភាព​សប្បាយ​រីករាយ​ការ​ កម្សាន្ដ​របស់​ពួក​គាត់។
សកម្មភាព​ជា​ទម្លាប់​រៀង​រាល់​ថ្ងៃ​ពិត​ជា​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ ​មក​ដល់​ខ្លួន​មែន​ទេ? ចុះ​ចំណែក​គ្រួសារ​របស់​អ្នក​ទាំង​នោះ​វិញ​តើ​ពួក​គាត់​មាន​អារម្មណ៍​បែប​ណា ​នៅ​ពេល​ដែល​កូនៗ​តែង​តែ​ទៅ​ទទួល​ទាន​អាហារ​ជាមួយ​មិត្តភក្តិ​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្មាន​ពេល​វេលា​សម្រាប់​គ្រួសារ?

ជាក់​ស្តែង លោក ឈៀវ ឈុនហួរ អាយុ​២៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ខ្លួន​ចូល​ចិត្ត​ទៅ​ជប់​លៀង​ជាមួយ​មិត្តភក្តិ​ជា​ជាង​ជាមួយ​ ក្រុម​គ្រួសារ​ដោយ​លើក​ឡើង​ថា​៖ «ទៅ​ជប់​លៀង​ជាមួយ​មិត្តភក្តិ​វា​មាន​សេរីភាព និង​សប្បាយ​ជាង​ការ​ទៅ​ជាមួយ​ក្រុម​គ្រួសារ​»​។ លោក​បាន​បន្ដ​ថា​ការ​ចេញ​ទៅ​ទទួល​ទាន​អាហារ​ជាមួយ​មិត្តភក្តិ​វា​មាន​ភាព​ រស់​រវើក​ជាង ព្រោះ​មាន​គ្នា​ច្រើន​ជាង​ទៅ​ជាមួយ​គ្រួសារ​។
លោក​បាន​បញ្ជាក់​ថា​នៅ​ពេល​ដែល​លោក​ទៅ​ជាមួយ​គ្រួសារ​វា​សោះ​កក្រោះ​ណាស់ ​ប្រសិន​បើ​លោក​មិន​និយាយ​ស្តី​ទេ​ព្រោះ​សមាជិក​គ្រួសារ​របស់​លោក​តែង​តែ​ មាន​ភាព​ស្ងៀម​ស្ងាត់។
ខណៈ​ពេល​ដែល​យុវជន​មួយ​ចំនួន​ចូល​ចិត្ត​ទៅ​ទទួល​ទាន​អាហារ​ក៏​ដូចជា​ ជប់លៀង​ជាមួយ​មិត្តភក្តិ​មាន​អ្នក​ខ្លះ​គិត​ថា ការ​ទៅ​ជាមួយ​ក្រុម​គ្រួសារ​មាន​គុណ​ប្រយោជន៍​ជាង​ដែរ។
កញ្ញា ស្រ៊ុន ស្រីពៅ អាយុ​២២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា​ការ​ទៅ​ញ៉ាំ​អាហារ​នៅ​ក្រៅ​ជាមួយ​នឹង​មិត្តភក្តិ ក៏​ដូចជា​គ្រួសារ​គ្មាន​អ្វី​ខុសគ្នា​ទេ។ យើង​អាច​ចំណេញ​នៅ​ពេល​ដែល​យើង​មិន​ចំ​បាច់​ចេញ​លុយ ហើយ​វា​អាច​ជួយ​ឲ្យ​ទំនាក់​ទំនង​ក្នុង​គ្រួសារ​មាន​ភាព​ស្អិត​ល្មួត»។ កញ្ញា​បាន​លើក​ឡើង​ថា​ចំពោះ​អ្នក​ដែល​តែង​តែ​ទៅ​ទទួល​ទាន​អាហារ​ជាមួយ​ មិត្តភក្តិ​រៀង​រាល់​ថ្ងៃ វា​ពិត​ជា​បំផ្លាញ​លុយ​កាក់ និង​ពេល​វេលា​ណាស់​។
ជា​ការ​ពិត​ណាស់​យុវវ័យ​មួយ​ចំនួន​គិត​ថា​ពិធី​ជប់លៀង​ទាល់​តែ​ធ្វើ​ឡើង​ ជាមួយ​មិត្តភក្តិ​ទើប​មាន​ការ​សប្បាយ​រីករាយ ហើយ​វា​ពិត​ជា​គ្មាន​អ្វី​ខុស​ទេ​ដែល​យុវជន​ចូល​ចិត្ត​ទៅ​ដើរ​លេង​និង​ទទួល​ ទាន​អាហារ​ជាមួយ​មិត្តភក្តិ​នោះ​ទេ​។​តើ​ពួក​គេ​ធ្លាប់​គិត​ទេ​ថា​ក្រុម​ គ្រួសារ​របស់​ពួក​គេ​ដែល​ជា​ពិសេស​ឪពុក​ម្តាយ​ក៏​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ ក្នុង​ការ​ជួបជុំ​ជាមួយ​កូនៗ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពេល​ខ្លះ​ដោយ​ឃើញ​កូន​តែង​តែ​ទៅ​ក្រៅ​បែប​នេះ​ពេក ពួក​គាត់​ចាប់​ផ្តើម​មិន​ទុក​ចិត្ដ​ដោយ​ខ្លាច​កូន​លួច​ទៅ​សេព ញៀន​ថ្នាំ​ឬ​ខូច​ខ្លួន​ជាមួយ​នឹង​សង្សារ​។
បើ​យោង​តាម​សម្តី​របស់​អ្នក​ស្រី ដាញ់ ម៉ូនិច អាយុ​៥៧​ឆ្នាំ ជា​ម្តាយ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​៖ «ខ្ញុំ​មិន​ប្រកាន់​នឹង​ក្មេងៗ​ដែល​ចូល​ចិត្ត​ទៅ​ជប់​លៀង​ជាមួយ​មិត្តភក្តិ​ ទេ​ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​ទៅ​រាល់​ថ្ងៃ​ពេក​ប្រាកដ​ជា​មាន​អ្វី​មិន​ ស្រួល​ហើយ»។ អ្នក​ស្រី​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​អ្នក​ស្រី​ទៅ​លើ​រឿង​ទាំង​នោះ​ ដោយ​លើក​ឡើង​ថា​ពួក​គេ​អាច​នឹង​មាន​សង្សារ​នៅ​ក្រៅ​ហើយ​ត្រូវ​ចំណាយ​ពេល​ទៅ​ ជាមួយ​គ្នា​ឬ​ដើរ​លេង​រហូត​ដល់​ញៀន​ថ្នាំ​ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​មិន​ចង់​ នៅ​ផ្ទះ និង​ខ្លាច​ឪពុក​ម្តាយ​ដឹង។
យ៉ាង​ណា​មិញ អ្នក​ស្រី​គិត​ថា​ការ​ទៅ​ទទួល​ទាន​អាហារ​ឬ​ជប់​លៀង​ជាមួយ​នឹង​មិត្តភក្តិ​ គឺជា​រឿង​ល្អ​ដែរ ដើម្បី​រៀន​ស្គាល់​សង្គម​ប៉ុន្តែ​យុវវ័យ​មិន​គួរ​ចេញ​ទៅ​បាត់ៗ​ពី​ផ្ទះ​ជា​ រៀងរាល់​ថ្ងៃ​នោះ​ទេ។ អ្នក​ស្រី​បាន​បន្ដ​ថា៖ «ខ្ញុំ​មិន​ហាម​កូន​មិន​ឲ្យ​ទៅ​ជប់​លៀង​ទេ​គ្រាន់​តែ​ខ្ញុំ​ក៏​មិន​ឲ្យ​វា​ ទៅ​រៀងរាល់​ថ្ងៃ​ដែរ​ព្រោះ​វា​មិន​ល្អ​ទេ​ជា​ពិសេស​ថ្ងៃ​សម្រាក​ខ្ញុំ​គិត​ ថា​កូនៗ​គួរ​តែ​នៅ​ផ្ទះ​ជួប​ជុំ​ក្រុម​គ្រួសារ​»។
ជាមួយ​គ្នា​នេះ​ដែរ​លោក ថាក់ សុខ អាយុ​៦៥ឆ្នាំ ដែល​ជា​ឪពុក​មួយ​រូប​បាន​លើក​ឡើង​ថា​មាន​កូន​មួយ​ចំនួន​តែង​តែ​ទៅ​ញ៉ាំ​អី​ ជាមួយ​មិត្តភក្តិ​រហូត​ដល់​ទៅ​គេង​នៅ​ផ្ទះ​មិត្តភក្តិ​ប៉ុន្តែ​ធាតុ​ពិត​ពួក ​គេ​កុហក​ឪពុក​ម្តាយ​ដើម្បី​ទៅ​រួម​គ្រែ​ជាមួយ​នឹង​មិត្ត​ប្រុស-ស្រី​ឬ​ទៅ​ ក្លិប​កម្សាន្ត​ក្រោយ​ពេល​ញ៉ាំ​អី​រួច​ទៅ​វិញ​ទេ។
លោក ថាក់ សុខ បាន​លើក​ឡើង​នូវ​ការ​មិន​ពេញ​ចិត្ត​ថា៖ «គ្មាន​នរណា​ទៅ​ជប់​លៀង​រាល់​ថ្ងៃ​នោះ​ទេ ហើយ​បើ​គេ​ជា​ក្មេង​រៀន​ពូកែ​មែន​គេ​មិន​សូវ​ជា​ចូល​ចិត្ត​ជប់​លៀង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្មេង​ដែល​តែង​តែ​ទៅ​ដើរ​លេង​ជាមួយ​នឹង​មិត្ត​ភក្តិ​រាល់​ថ្ងៃ​នោះ​សុទ្ធ​ជា ​ក្មេង​ចោល​ម្សៀត​»។
លើស​ពី​នេះ​ទៅ​ទៀត​មិន​មែន​មាន​តែ​ឪពុក​ម្តាយ​នោះ​ទេ​ដែល​តែង​តែ​សង្ឃឹម​ ចង់​ឲ្យ​កូន​ផ្តល់​ពេល​វេលា​ខ្លះ​មក​ដល់​ខ្លួន​នោះ​កូនៗ​មួយ​ចំនួន​ដែល​ បាត់បង់​ភាព​កក់​ក្តៅ​ក្នុង​គ្រួសារ ក៏​ចង់​បាន​គ្រួសារ​ជួប​ជុំ​នៅ​ផ្ទះ​ដែរ។
ម្យ៉ាង​វិញ​ទៀត ពួក​គេ​បាន​ដាក់​បន្ទុក​ទៅ​លើ​ឪពុក​ម្តាយ ដោយ​សង្ឃឹម​ថា​ឪពុក​ម្តាយ​របស់​គេ​នឹង​អាច​កាត់​បន្ថយ​ការ​ទៅ​បរិភោគ​អាហារ​ នៅ​ក្រៅ​ហើយ​បែរ​មក​ធ្វើ​ការ​ជប់​លៀង​ក្នុង​គ្រួសារ​វិញ។
យុវជន អ៊ុំ រដ្ឋា ជា​កូន​ប្រុស​ម្នាក់​ដែល​បាន​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ បាន​ឲ្យ​ដឹង​ថា​ជា​រឿយៗ​លោក​ទៅ​ញ៉ាំ​អាហារ​ខាង​ក្រៅ ដោយ​សារ​តែ​លោក​ពិបាក​បបួល​ក្រុម​គ្រួសារ​ឲ្យ​ជួប​ជុំ​គ្នា​ពេក​។
គួរ​រំឭក​ថា​ពិធី​ជប់​លៀង​នៅ​ខាង​ក្រៅ​គឺជា​ទង្វើ​មួយ​ដែល​នាំ​មក​នូវ​ ភាព​រីករាយ​ជាមួយ​​មិត្តភក្តិ ក៏​ដូចជា​មិត្ត​រួម​ការងារ​នៅ​ក្នុង​សង្គម​ប៉ុន្តែ​គ្រួសារ​វា​ក៏​ជា​ផ្នែក​ មួយ​សំខាន់​ក្នុង​ការ​ចូល​រួម​ជាមួយ​គ្នា​ដើម្បី បង្កើន​ភាព​រីករាយ និង​បង្កើន​ចំណង​មិត្តភាព​ផង​ដែរ​។​ដូច្នេះ ទាំង​ឪពុក​ម្តាយ​និង​កូនៗ​មិន​គួរ​មើល​រំលង​គ្នា​នោះ​ទេ​ហើយ​គួរ​ងាក​មក​ ចាប់​ផ្តើម​និង​ផ្តល់​ភាព​រីក​រាយ​ឲ្យ​គ្នា​វិញ​៕

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment