យោងតាមកំណត់ហេតុចិន របស់លោក កាំង ថៃ និង យូ ជិន
នាពាក់កណ្តាលស.វទី៣ នៃគ.ស ស្តីពីហ្វូ-ណន
ដែលជារដ្ឋខ្មែរដំបូងបង្អស់ គឺព្រះបាទហ៊ុនទៀន ឬកៅណ្ឌិន្យទេ
មកពីឥណ្ឌា ដែលបានបង្រៀនស្ត្រីខ្មែរ
គឺនាងលីវយីឲ្យចេះស្លៀកពាក់សំពត់។ ព្រោះថា
តាំងពីដើមមកស្ត្រីខ្មែរដែលស្ថិតក្នុងអម្បូរមន-ខ្មែរ ស្រាតននល
ហើយនេះជាមូលហេតុដែលបាននាំឲ្យអ្នកនិពន្ធខ្លះជឿថា ទស្សនទាននេះ
ពិតជាត្រឹមត្រូវ។
សូមជម្រាបថា ចំណេះដឹងខាងវប្បធម៌ខ្មែរបុរាណ គួបផ្សំនឹងរបកគំហើញខាងបុរាណវិទ្យា ពោលគឺកម្រិតសមត្ថភាពនៅពេលបច្ចុប្បន្ន អាចធ្វើឲ្យយើងដឹងច្បាស់អំពីលក្ខណៈវប្បធម៌នាសម័យមុនឥណ្ឌូ រូបនីយកម្ម (Cf. ម.ត្រាណេ អំពីប្រភពវប្បធម៌ខ្មែរ, ២០០៨, ភ្នំពេញ) និងក្រោមព្រឹត្តិការណ៍នេះបន្តិច ពោលគឺសម័យវប្បធម៌ហ្វូ-ណន ដែលផ្តើមឡើងនៅស.វទី១នៃគ.ស។
បើនិយាយម្យ៉ាងទៀត
ការអះអាងខាងលើមិនពេញលេញត្រឹមត្រូវទេ ព្រោះថា
គេមិនបានបែងចែកឲ្យបានច្បាស់លាស់អំពីសមាសធាតុវប្បធម៌ខ្មែរ
និងឥណ្ឌា
ដែលក្នុងនោះសម្លៀកបំពាក់ជាផ្នែកមួយយ៉ាងសំខាន់នៃខឿនវប្បធម៌
រូបីយរបស់អម្បូរមន-ខ្មែរ។ មានន័យថា ការដែលសង្កេតរបស់កាំង ថៃ
និងយូ ជីន ប្រកបដោយភាពខ្វះខាតមិនគ្រប់គ្រាន់ឡើយ
ធ្វើឲ្យយើងពុំអាចយកជាការបាន។ សូមជម្រាបថា ចំណេះដឹងខាងវប្បធម៌ខ្មែរបុរាណ គួបផ្សំនឹងរបកគំហើញខាងបុរាណវិទ្យា ពោលគឺកម្រិតសមត្ថភាពនៅពេលបច្ចុប្បន្ន អាចធ្វើឲ្យយើងដឹងច្បាស់អំពីលក្ខណៈវប្បធម៌នាសម័យមុនឥណ្ឌូ រូបនីយកម្ម (Cf. ម.ត្រាណេ អំពីប្រភពវប្បធម៌ខ្មែរ, ២០០៨, ភ្នំពេញ) និងក្រោមព្រឹត្តិការណ៍នេះបន្តិច ពោលគឺសម័យវប្បធម៌ហ្វូ-ណន ដែលផ្តើមឡើងនៅស.វទី១នៃគ.ស។
ដង
កំបិតស្នៀតស្នាយ សារមន្ទីរជាតិភ្នំពេញ (ម.ត ១៩៩៥) និង
គំនូរនៅប្រទេសថៃ (សម័យបុរេប្រវត្តិសាស្ត្រ), ចម្លាក់ស្ត្រី,
អាទិទេព (អូរកែវ សារមន្ទីរខេត្តអាងយ៉ាង) និងព្រះនាងគង្ហីង
(ម.ត ១៩៩៦) ដើមសម័យប្រវត្តិសាស្ត្រ ស.វទី៣-៦នៃគ.ស
(សារមន្ទីរអង្គរបុរី)
តាមពិតទៅ មានភស្តុតាងជាច្រើនបង្ហាញឲ្យឃើញថា ការស្លៀកពាក់របស់ស្ត្រីខ្មែរដែលត្រូវបានពេញនិយមតាំងតែយុគថ្ម រំលីង ហើយបន្តដល់យុគវប្បធម៌ថ្មសំរិទ្ធិ។ ទោះបីជាសម្លៀកបំពាក់ពុំបាននៅគង់វង្សរហូតដល់សព្វថ្ងៃក៏ដោយ។ តាមការសង្កេតរបស់យើង នៅមុនសម័យប្រវត្តិសាស្ត្របន្តិចរវាងស.វទី៣-២មុនគ.ស ការនិយមសំពត់ និងប៉ឹង សម្រាប់មនុស្សទាំងពីរភេទ ត្រុវបានសុះសាយទូទាំងភូមិភាគអាស៊ីអាគ្នេយ៍ បើយោងតាមទិន្នន័យខាងបុរាណវិទ្យាដែលបានផ្តល់។
ជាក់ស្តែង យើងបានរកឃើញនូវភស្តុតាងរឹងជាវត្ថុសិល្បៈមួយចំនួនដែលបានមកពី ស្ថានីយ៍បុរេប្រវត្តិសាស្ត្រនៅភូមិ ស្វាយចេក សូភី និងស្នាយ ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ន និងនៅតាមស្ថានីយ៍ជាច្រើនទៀត ដែលសព្វថ្ងៃស្ថិតក្នុងបង្គោលសីមារបស់ប្រទេសវៀតណាម, ថៃ និងលាវ។ វត្ថុសិល្បៈបុរាណទាំងនោះ រួមមានចម្លាក់តំណាងឲ្យបុព្វការីជន, គំនូរលើជញ្ជាំងគុហារ ឬចម្លាក់ឆ្លាក់លើវត្ថុប្រើប្រាស់ ដូចជាកាំបិត ស្នៀតជាដើម បានធ្វើឲ្យយើងយល់ច្បាស់ថា បុព្វការីជនសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។
ខ្មែរដែលរស់នៅភូមិភាគអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានការនិយមប្រើប្រាស់នូវសម្លៀកបំពាក់សម្រាប់បិតបាំងកេរ្តិ៍ខ្មាស ឬលំអរាងកាយរបស់ខ្លួនរួចមកហើយ។ តាមពិតទៅ បើទោះជាសម្លៀកបំពាក់ទាំងនោះ ដូចជាសំពត់ស្ត្រី, ប៉ឹងស្ត្រី ឬបុរស មិនមានលក្ខណៈជាឥណ្ឌាក៏ដោយ ដូចករណីសំពត់ចរបាប់ ដែលមានពណ៌ឆើតឆាយ ចម្រុះ មកពីឥណ្ឌា។ សម្លៀកបំពាក់ជាប្រជាប្រិយប្រចាំជាតិសាសន៍ទាំងនោះ ឆ្លុះបញ្ចាំងពីទំនៀមទម្លាប់លក្ខណៈវប្បធម៌ដើមផ្ទាល់ របស់ប្រជាជនខ្មែររួចស្រេចទៅហើយ។
គំនូស
ទេពអប្សរ ក្រុមប្រាសាទរលួស ស.វទី៩, ស្ត្រីភ្នង ក្រចេះ (Cf.
ឡឺក្លែរ, ស.វទី១៩), វៀតណាមកណ្តាល, ស្ត្រីលាវ និងខ្មែរ
ដើមស.វទី ២០ (ឯកសារបារាំង)
សូមបញ្ជាក់ថា ការដែលព្រះមហាក្សត្រខ្មែរនាសម័យមហាអង្គរ ដូចជាព្រះបាទជ័យវរ្ម័នទី៧ និងមហាជនខ្មែរ ដែលជាអ្នកស្រុកអាយគ្រប់មជ្ឈដ្ឋាន មិនបានបោះបង់ចោលប៉ឹង ឬសំពត់ ក៏ជាភស្តុតាងបង្ហាញភាពមិនត្រឹមត្រូវរបស់ទស្សនៈខាងលើនេះដែរ។ ដូចនេះចំណុចសំខាន់បំផុតដែលយើត្រូវជ្រាបគឺថា ក្នុងអតីតកាលដ៏យូរលង់ សម្លៀកបំពាក់ប្រចាំជាតិខ្មែរ គឺសំពត់ និងប៉ឹង គឺជាប្រពៃណីដើមរបស់មនុស្សខ្មែរកំពុងស្លៀកសព្វថ្ងៃ ពិតជាមិនមែនជាអំណោយអនុស្សាវរីយ៍របស់ឥណ្ឌា ដែលបានផ្តល់ជូនស្ត្រីខ្មែរដំបូងបង្អស់ ហើយដែលត្រូវបានគេនាំគ្នាប្រើប្រាស់ដល់សព្វថ្ងៃដែរ។
កំណត់សម្គាល់មួយទៀត ប្រពៃណីនៃការស្លៀកពាក់ដែលមានលក្ខណៈជាសកលផងនោះ តាមពិតទៅ មានអត្ថន័យធំធេងណាស់ ព្រោះវាជាកញ្ចក់ឆ្លុះឲ្យឃើញនូវលក្ខណៈវប្បធម៌ប្រចាំជាតិរបស់ ខ្មែរ ព្រមទាំងចំណាស់នៃខឿនវប្បធម៌ខ្មែរ។ សូមកុំភ្លេចថា សំពត់ខ្មែរ និងសំពត់របស់ជនជាតិខ្មែរលើសព្វថ្ងៃនេះ មានប្រភពចេញពីមរតកវប្បធម៌មន-ខ្មែរ នាសម័យប្រវត្តិសាស្ត្រ។
ជាអវសាន សូមរំឮកផងដែរថា ទោះជាខ្មែរបានបង្កើតនូវសម្លៀកបំពាក់របស់ខ្លួនហើយក៏ដោយ ក៏ប៉ុន្តែពុំមែនមានន័យថា ខ្មែរក្រោមឥទ្ធិពលនៃវប្បធម៍បរទេសនាសម័យអង្គរបានបោះចោលនូវ ប្រពៃណីជាតិរបស់ខ្លួន ឬក៏មិនចេះបង្កើតនូវប្រភេទសម្លៀកបំពាក់ផ្សេងៗឯទៀតដ៏សម្បូរណ៍បែប នោះទេ៕ (ម.ត្រាណេ)
ប្រភព៖ cen.com.kh
No comments:
Post a Comment