មនុស្សម្នាក់ៗសុទ្ធសឹងតែប្រាថ្នាចង់បានមុខមាត់ទ្រព្យ សម្បត្តិ
និងចំណេះដឹងដែលធ្វើឲ្យអ្នកផងទាំងពួងញញើត។ជាការពិតបំណង
ប្រាថ្នាទាំងអស់នេះយើងអាចរកបានប្រសិនបើយើងមានការខិតខំតស៊ូនៅ
ក្នុងជីវិត។
ដោយមើលឃើញអនាគតល្អត្រចះត្រចង់នៅក្រោយពេលបញ្ចប់ការសិក្សាពី
បរទេសបានធ្វើឲ្យមនុស្សគ្រប់រូបជាពិសេសយុវវ័យជាច្រើនបាននិង
កំពុងតែស្រវាស្រទេញទៅក្រេបយកចំណេះវិជ្ជាតាមរយៈថវិកាផ្ទាល់
ខ្លួនឬស្វែងរកអាហារូបករណ៍។
ផ្ទុយទៅវិញ
តើអ្នកដែលទៅសិក្សានៅក្រៅប្រទេសពិតជានាំមកនូវជោគជ័យទាំងអស់
គ្នាឬ?
ខណៈដែលពេលការចេញទៅសិក្សានៅឯបរទេសមានផលប្រយោជន៍ជាច្រើន
វាក៏បាននាំយកផលអវិជ្ជមានដល់មនុស្សមួយចំនួនដែរ។អ្នកខ្លះបាន
ប្រព្រឹត្តខ្លួនជ្រុលហួសហេតុពេកទៅលើសេរីភាពនៅឯបរទេសរហូតដល់
ហ៊ានបោះបង់ចោលការសិក្សាពាក់កណ្តាលទី
ដែលប៉ះពាល់ដល់អនាគតរបស់ពួកគេ។
បើយោងតាមសម្តីរបស់លោក ហេង វិចិត្រ
អាយុ២៧ឆ្នាំជាសិស្សមួយរូបដែលបញ្ចប់ការសិក្សានិងមានសញ្ជាតិជា
ប្រជាជនអូស្ដ្រាលី
បានឲ្យដឹងថាលោកបានជួបប្រទះមនុស្សជាច្រើនប្រភេទដែលទៅសិក្សានៅ
ឯបរទេស។អ្នកខ្លះមានអ្នកខ្លះក្រ អ្នកខ្លះខំរៀន
និងខូចខិលជាដើម។
លោកបានឲ្យដឹងថាមានអ្នកខ្លះឆ្កួតឡប់ទៅដើរលេងល្បែងពាលាអាវា
សែព្រោះរៀនមិនចូលឬធ្លាក់
ប៉ុន្តែការភ្លើតភ្លើនទាំងនេះមិនអាក្រក់ខ្លាំងដល់ថ្នាក់ទៅឆក់
ប្លន់នោះទេ»។
លោក ជា ជានសូរិយា
អាយុ២២ឆ្នាំដែលមានមិត្តភក្តិទទួលបានអាហារូបករណ៍ទៅសិក្សានៅ
ប្រទេសចិនបានឲ្យដឹងថា
មិត្តរបស់លោកតែងតែមានពាក្យត្អូញត្អែរមកកាន់លោកជារឿយៗថាទៅ
សិក្សានៅទីនោះពិតជាមានផលវិបាកណាស់។ទំនាក់ទំនងរបស់ប្រជា
ពលរដ្ឋមានសភាពផ្សេងគ្នា
ដូច្នេះមានពេលខ្លះមិត្តរបស់លោកបានចំណាយពេលដើរលេងដល់យប់ៗ។
លោក សូរិយា
បានឲ្យដឹងទៀតថា៖«មានពេលខ្លះមិត្តរបស់ខ្ញុំគិតថាមិនដឹងជា
ការចំណាយពេលទៅរៀននៅទីនោះ វាត្រូវ ឬក៏អត់ទេ
ពីព្រោះវាពិតជាពិបាកខ្លាំងណាស់
ហើយរូបគេតែងតែគិតថាចង់មកវិញប៉ុន្តែខ្លាចខ្មាសគេឯង
ហើយមានតែចេះទ្រាំៗទៅ»។
ដោយហេតុតែមានសម្ពាធពីបរិស្ថានជុំវិញខ្លួនផងនិងមានការទាក់ទាញ ពីមិត្តភក្តិផ្សេងៗផងមានអ្នកខ្លះសម្រេចចិត្តបោះបង់ការសិក្សា ហើយអ្នកខ្លះទៀតទុកការសិក្សាចោលទៅដើរចូលជាមួយក្មេងៗខិលខូចនៅ ស្រុកគេ។
ដោយហេតុតែមានសម្ពាធពីបរិស្ថានជុំវិញខ្លួនផងនិងមានការទាក់ទាញ ពីមិត្តភក្តិផ្សេងៗផងមានអ្នកខ្លះសម្រេចចិត្តបោះបង់ការសិក្សា ហើយអ្នកខ្លះទៀតទុកការសិក្សាចោលទៅដើរចូលជាមួយក្មេងៗខិលខូចនៅ ស្រុកគេ។
ផ្ទុយទៅវិញជួនពេលការសិក្សានៅបរទេសមានភាពយ៉ាប់យ៉ឺនដែលអាច
នាំឲ្យមនុស្សប្រែក្លាយជាក្មេងមានបញ្ហា
ក៏នៅតែមានអ្នកចង់ទៅបន្តការសិក្សានៅបរទេសដែរដោយពួកគេជឿជាក់
ថា វានៅតែមានផលល្អដែលពួកគេគួរតែទៅ។ លោក សេ តុលា
អាយុ២២ឆ្នាំដែលត្រៀមទៅបន្តការសិក្សានៅប្រទេសកូរ៉េបានឲ្យដឹង
ថា៖
«ការទៅរៀននៅឯបរទេសអាចនាំមកវិញនូវចំណេះដឹងថ្មីៗដែលខុសប្លែក
ពីស្រុកខ្មែរ»។ លោកក៏បានលើកឡើងឲ្យដឹងដែរថា
លោកនឹងមិនបោះបង់ការសិក្សាឡើយលុះត្រាតែលោកមានបញ្ហាសុខភាពដែល
មិនអាចទ្រាំទ្រទៀតបាន។
ស្របពេលជាមួយនឹងការមិនទុកចិត្តក៏ដូចជាក្តីនឹករឭកកូន
អ្នកស្រី គុន សុធា វ័យ៥៣ឆ្នាំ
ជាម្តាយមួយរូបមានកូនត្រៀមទៅសិក្សាអាហារូបករណ៍នៅប្រទេសកូរ៉េ
បានអះអាងថា
ដើម្បីកុំឲ្យកូនសប្បាយភ្លេចការសិក្សាឬជ្រុលខ្លួននៅឯស្រុកគេ
ឪពុកម្តាយគ្រប់រូបគួរតែទូន្មានប្រៀនប្រដៅកូនឲ្យហើយមុនពេលគេ
ទៅសិក្សានៅបរទេស
ព្រោះមានតែការទូន្មានទេដែលអាចដើរតាមកូនគ្រប់វេលាទោះបីជា
ពួកគេឃ្លាតឆ្ងាយពីយើងក៏ដោយ។ អ្នកស្រីបានឲ្យដឹងទៀតដែរថា៖
«បើកូនស្រីវិញរឹតតែខ្វល់ទៀតប៉ុន្តែអ្នកណាភ្លើតភ្លើននៅតែ
ភ្លើតភ្លើន
អ្នកណាល្អគឺនៅតែល្អ»។ដូច្នេះអ្នកស្រីមិនសូវជាពិបាកចិត្តរឿង
កូនទៅភ្លើតភ្លើននៅឯស្រុកគេឡើយហើយមនុស្សគ្រប់រូបគួរហ៊ានជម្នះ
នូវគ្រប់ឧបសគ្គទោះបីជាឧបសគ្គនោះមានភាពពិបាកវេទនាយ៉ាងណាក្តី
ដូចពាក្យចាស់មួយឃ្លាពោលថា៖ «ពិបាកមុនស្រណុកក្រោយ»។
លោក គ្រូបង្រៀន ខាន ចិន្តា
ដែលជានិស្សិតបញ្ចប់អហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅឯប្រទេស
សិង្ហបុរីបានឲ្យដឹងថា៖
«ការជ្រុលខ្លួនរបស់សិស្សដែលទៅរៀននៅទីនោះគឺជាកំហុសផ្ទាល់របស់
គេពីព្រោះមនុស្សម្នាក់មិនអាចស្តីបន្ទោសអ្នកដទៃពីកំហុសរបស់
ខ្លួន បានឡើយ»។ ជាមួយគ្នានេះដែលលោកបានលើកឡើងទៀតថា
ដើម្បីចៀសវាងពីទង្វើភ្លើតភ្លើន ព្រមទាំងការអូសទាញពីមិត្តភក្តិ
និងបញ្ហាសង្គមស៊ីវីល័យអ្នកទាំងនោះ
ត្រូវតែក្រិតដែនកំណត់លើចិត្តរបស់ខ្លួនគេផ្ទាល់
ដោយលោកបានលើកឡើងថា៖
«ដើម្បីចៀសវាងពីអំពើខូចខិលឬអបាយមុខផ្សេងៗបុគ្គលគ្រប់រូបត្រូវ
តែមានទំនួលខុសត្រូវ និងចេះគ្រប់គ្រងលើខ្លួនឯងជានិច្ច»៕
ប្រភព ៖ LIFT
No comments:
Post a Comment