សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន |
សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏ខ្លាំងក្លារបស់លោកចំពោះការបង្រួបបង្រួម ជាតិ
សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ត្រូវបានផ្តល់ងារជា «សម្តេច»
ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
លោកនាយករដ្ឋមន្ត្រីបានទទួលបរិញ្ញាបត្រផ្នែកនយោបាយនៅក្នុងប្រទេស កម្ពុជា និងបណ្ឌិតផ្នែកនយោបាយពីបណ្ឌិត្យសភាផ្នែកនយោបាយជាតិក្នុងទីក្រុង ហាណូយ (ឆ្នាំ១៩៩១) និងបណ្ឌិតកិត្តិយសចំនួនពីរទៀតនៅក្នុងផ្នែកនយោបាយពីសាកល វិទ្យាល័យ Southern
University for Professional Studies សហរដ្ឋអាមេរិក
(ឆ្នាំ១៩៩៥) និងបណ្ឌិតច្បាប់ពីមហាវិទ្យាល័យ IOWA Wesleyan College សហរដ្ឋអាមេរិក (ឆ្នាំ១៩៩៦)។
នៅថ្ងៃទី ២ ធ្នូ ឆ្នាំ១៩៩៦ បណ្ឌិត្យសភាសន្តិភាពពិភពលោក (World Peace Academy) បានផ្តល់រង្វាន់សន្តិភាពពិភពលោកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាអ្នកទី ៦ និងមនុស្សទី១ នៅអាស៊ីអាគ្នេយ៍ ដែលទទួលបានរង្វាន់កិត្តិយស ត្រូវបាន បណ្ឌិត្យសភាសន្តិភាពពិភពលោក ផ្តល់នូវងារចំនួនបីគឺ ១) ទ្រព្យសម្បត្តិវប្បធម៌មនុស្សជាតិ (Human Cultural Asset) អគ្គរាជទូតដើម្បីសន្តិភាព (Roving Ambassdor for Peace) និងសមាជិកសមាជសន្តិភាពពិភពលោក(WorldPeach Congressman)។
នៅថ្ងៃទី ២ ធ្នូ ឆ្នាំ១៩៩៦ បណ្ឌិត្យសភាសន្តិភាពពិភពលោក (World Peace Academy) បានផ្តល់រង្វាន់សន្តិភាពពិភពលោកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាអ្នកទី ៦ និងមនុស្សទី១ នៅអាស៊ីអាគ្នេយ៍ ដែលទទួលបានរង្វាន់កិត្តិយស ត្រូវបាន បណ្ឌិត្យសភាសន្តិភាពពិភពលោក ផ្តល់នូវងារចំនួនបីគឺ ១) ទ្រព្យសម្បត្តិវប្បធម៌មនុស្សជាតិ (Human Cultural Asset) អគ្គរាជទូតដើម្បីសន្តិភាព (Roving Ambassdor for Peace) និងសមាជិកសមាជសន្តិភាពពិភពលោក(WorldPeach Congressman)។
នៅថ្ងៃទី ១០ មេសា ឆ្នាំ២០០១ នៅទីក្រុងសេអ៊ូល (Seoul) គណៈកម្មាធិការផ្តល់រង្វាន់នៃសាកលវិទ្យាល័យ Dankook University នៅប្រទេសកូរ៉េខាងត្បូង បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនៅក្នុងផ្នែកវិទ្យាសាស្រ្តនយោបាយ ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាការទទួលស្គាល់ការចូលរួមចំណែកនៅក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពនៅកម្ពុជា ការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអាស៊ី បូព៌ារបស់លោក។
នៅថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០០១ លោក ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែកវិទ្យាសាស្រ្តនយោបាយ (Honoris Causa) នៅក្នុងជំនាញទំនាក់ទំនងការបរទេសពីសាកលវិទ្យាល័យរ៉ាមកំហែង (Ramkhamhaeng) ប្រទេសថៃ។
នៅថ្ងៃទី២២ ធ្នូឆ្នាំ២០០១ ស្រ៊ី ចិនមូយ (Sri Chinmoy) នៅមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ (International Peace Center) បានផ្តល់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវរង្វាន់ដែលមានឈ្មោះថា «ការលើកពិភពលោកឡើងជាមួយបេះដូងតែមួយ»។ រង្វាន់នេះត្រូវបានផ្តល់ឲ្យជាការទទួលស្គាល់ ទាំងគុណភាពនិងបរិមាណនៃសមិទ្ធផលរបស់សម្តេច ហ៊ុន សែន។ ស្រ៊ី ចិនមូយ (Sri Chinmoy) បានចាត់ទុកថា លោក ហ៊ុន សែន ជាមនុស្សដែលជ្រើសដោយព្រះពុទ្ធ ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជារាប់លាននាក់ពីសេចក្តីស្លាប់ ផ្តល់ការអប់រំ ស្បៀងអាហារ ជម្រក និងការកសាងសាលា មន្ទីរពេទ្យ និងប្រឡាយទឹក ជាច្រើនសម្រាប់ប្រជាជន ហើយបានដឹកនាំកម្ពុជាចូលទៅក្នុងអាស៊ាន។
នៅថ្ងៃទី ៦ សីហា ឆ្នាំ២០០២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិកបណ្ឌិត្យសភានៃវិទ្យាសាស្រ្ត ធម្មជាតិនៃសហព័ន្ធរុស្ស៊ី (Academy of Natural Sciences of the Russian Federation) ហើយត្រូវបានប្រគល់ឲ្យនូវមេដាយជាការទទួលស្គាល់នូវភាពជាអ្នក ដឹកនាំរបស់លោកនៅក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសកម្ពុជា។
នៅថ្ងៃទី ៤ កញ្ញា ឆ្នាំ២០០២ គណៈកម្មាធិការនៃសហព័ន្ធវិស្វកម្មអាស៊ាន (ASEAN Engi neering Federation) បានផ្តល់សញ្ញាបត្រសមាជិកកិត្តិយសអាស៊ាន (ASEAN Distinguished Honorary Fellow Member) ដែលជាងារកិត្តិយសបំផុតរបស់គណៈកម្មាធិការនៃសហព័ន្ធវិស្វកម្មអាស៊ាន និងជាអ្នកទី១ ដែលត្រូវបានធ្លាប់ផ្តល់ងារនេះឲ្យ។ ងារកិត្តិយសនេះត្រូវផ្តល់ឲ្យគឺដើម្បីទទួលស្គាល់អំពីមនសិការ ស្នេហាជាតិ និងសមត្ថភាពដឹកនាំនៅក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ការអនុវត្តការកែលម្អ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការផ្តល់ឱកាសដល់វិស្វករកម្ពុជាចូលរួមដំណើរការនៃការ កសាងជាតិឡើងវិញ និងការអភិវឌ្ឍ។
នៅថ្ងៃទី១០ មេសា ឆ្នាំ២០០៤ សាកលវិទ្យាល័យអៀរឡង់ (Irish Inernational Unversity of the European Union) បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទស្សនវិជ្ជាក្នុង វិទ្យាសាស្រ្តនយោបាយដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលស្គាល់ការចូលរួមចំណែក និងសមិទ្ធផលរបស់លោក ហើយបានផ្តល់មេដាយឆ្នើមឆ្នាំ២០០៤ដល់រូបលោកនាយករដ្ឋមន្ត្រីផង ដែរ។
នៅថ្ងៃទី៩ កក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយដល់ លោកហ៊ុន សែន ដើម្បីទទួលស្គាល់ការចូលរួមចំណែក និងសមិទ្ធផលដែលសម្រេចបានរបស់លោកនៅក្នុងការការពារជាតិ ការកសាងនិងការអភិវឌ្ឍប្រទេសកម្ពុជា និងភាពជាអ្នកដឹកនាំដែលមានលក្ខណៈវិទ្យាសាស្រ្តនយោបាយខ្ពស់ កំណែទម្រង់លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំឧត្តមសិក្សា និងចំពោះការរក្សាភាពផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និងសមាហរណកម្មតំបន់។
នៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០០៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជាសមាជិកគណៈមេធាវីកម្ពុជា។
នៅថ្ងៃទី ៦កញ្ញា ២០០៥ ជាថ្មីម្តងទៀត លោកស្រ៊ីចិនមូយ (Sri Chinmoy) នៅមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ (International Peace Center) បានផ្តល់ឲ្យលោក ហ៊ុន សែន នូវរង្វាន់សន្តិភាព U Thant Peace Award ដែលជារង្វាន់លំដាប់ខ្ពស់បំផុតចំពោះការសរសើរយ៉ាងខ្លាំងទៅលើការ បម្រើជាតិ ដោយមិនគិតការនឿយហត់ដើម្បីភាពរីកចម្រើន និងប្រទេសអាស៊ានទាំងមូល។
នៅថ្ងៃទី ២១ មីនា ២០០៦ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការទៅសាធារណរដ្ឋកូរ៉េ សាកលវិទ្យាល័យ Soon Chun Hyang នៅទីក្រុងសេអ៊ូល បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទស្សនវិជ្ជាវិទ្យាសាស្រ្ត នយោបាយ ដល់លោក ហ៊ុន សែន ដើម្បីទទួលស្គាល់ការចូលរួមចំណែកដឹកនាំរបស់លោកនៅក្នុងការកសាង និងកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងទាំងកម្លាំងស្មារតីដើម្បីសន្តិភាព និងវិបុលភាពនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ជាពិសេសនៅក្នុងការជំរុញឲ្យមានទំនាក់ទំនងស្និទ្ធស្នាលជាមួយ សាធារណរដ្ឋកូរ៉េ។
នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០០៦ ក្រុមប្រឹក្សានៃសាកលវិទ្យាល័យ Bansomdejchaopraya Rajabhat បានសម្រេចជាឯកច្ឆន្ទផ្តល់សញ្ញាបត្រកិត្តិយសផ្នែកទស្សនវិជ្ជា ក្នុងវិស័យអប់រំ និងការអភិវឌ្ឍក្នុងតំបន់ ជាការទទួលស្គាល់តួនាទីរបស់លោកក្នុងការអភិវឌ្ឍប្រទេសតាមរយៈ វិស័យអប់រំ និងការចូលរួមចំណែកពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ព្រមទាំងជាការសរសើរចំពោះការចូលរួមចំណែកសំខាន់ៗរបស់លោកនៅ ក្នុងពិភពលោកនៃការអប់រំ និងការបេ្ដជ្ញាចិត្តចំពោះសុខុមាលភាពប្រជាជនរបស់លោក និងការធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងក្លានៃទំនាក់ទំនងរវាងប្រទេស កម្ពុជា និងប្រទេសថៃ។
នៅថ្ងៃទី២៩ មករា ឆ្នាំ២០០៧ ដោយសារតែការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងប្រទេសកម្ពុជា ដែលបានផ្តល់នូវលទ្ធផលយ៉ាងលឿននិងជាច្រើននៅក្នុងរយៈកាល ប៉ុន្មានឆ្នាំនោះ ក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់ប្រទេសវៀតណាម រួមជាមួយនឹងសាកល-វិទ្យាល័យអប់រំជាតិរបស់វៀតណាមនៅទីក្រុងហាណូយ បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំដល់លោក ហ៊ុន សែន។
នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០០៧ សមាគមអ្នកការទូតពាណិជ្ជករដែលគេស្គាល់ថា ACCD នៅទីក្រុងឡុងដ៍នៅប្រទេសអង់គ្លេស ជាស្ថាប័នជំនាញឯករាជ្យអន្តរជាតិទី១នៃអ្នកការទូតពាណិជ្ជករដែល គេស្គាល់ បានផ្តល់ឲ្យលោក ហ៊ុន សែន នូវឋានៈ បុព្វសិទ្ធិ កិត្តិយសពិសេស ជាអ្នកការទូតដែលគេទទួលស្គាល់ ចំពោះជោគជ័យ និងការបំពេញបានរបស់លោកនាយករដ្ឋមន្ត្រីទៅតាមការតម្រូវរបស់ សមាគម ACCD តាមរយៈ សេចក្តីសុចរិត ការប្តេជ្ញាចិត្ត និងសមិទ្ធផលឆ្នើមនៅក្នុងការកសាងការទូត និងសន្តិភាព។
នៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០០៧ ជាថ្មីម្តងទៀត សមាគម ACCD បានផ្តល់សញ្ញាបត្រកិត្តិយស ជាអ្នកដៃគូការទូតពាណិជ្ជកម្ម។
នៅថ្ងៃទី១២ តុលា ឆ្នាំ២០០៧ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្តល់ងារដល់លោកហ៊ុន សែន នូវងារថា «សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន» ចំពោះការទទួលស្គាល់ថា លោកជាមេដឹកនាំដ៏ឆ្នើម ស្រឡាញ់ប្រជាជន និងបានដឹកនាំប្រទេសតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ហើយបាននាំមកនូវសន្តិភាពជាតិ ស្ថិរភាព សាមគ្គីភាព សេដ្ឋកិច្ចនិងការអភិវឌ្ឍលើគ្រប់វិស័យ ការពារលទិ្ធប្រជាធិបតេយ្យ សម្រេចបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិវិជ្ជមាន រក្សា និងការពារឯករាជ្យជាតិ បូរណភាពទឹកដី តាមមាគ៌ាសង្គមរាស្រ្តនិយម ហើយបានដឹកនាំ និងពង្រីកការគោរព និងវឌ្ឍនភាពនៃវិស័យសាសនា និងជាពិសេសសាសនាព្រះពុទ្ធ មានភាពស្មោះត្រង់ចំពោះព្រះរាជបល្ល័ង្ក ការពារយុត្តិធម៌ដើម្បីនិរន្តរភាពនៃព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា។
នៅឆ្នាំ២០០៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអង្គការសភាអន្តរជាតិដើម្បីសុវត្ថិភាព និងសន្តិភាព (IPSP) ផ្តល់ឲ្យសម្តេចនូវងារថា «ព្រឹទ្ធសមាជិកដើម្បីជីវិត និងអគ្គរាជទូតចំពោះការដឹកនាំពិភពលោកទូទៅ» ហើយសាកលវិទ្យាល័យ Universidad Empresarial de Costa Rica បានផ្តល់ងារជាសាស្រ្តាចារ្យកិត្តិយសផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីទទួលស្គាល់ចំពោះទេពកោសល្យ និងឥរិយាបថ ដែលលោកឈរយ៉ាងរឹងមាំនៅក្នុងសតវត្សរ៍ទី២០ក្នុងការជួយសង្គ្រោះ ជីវិតមនុស្សជាតិរាប់លាននាក់ និងការរំដោះប្រជាជនចេញពីទុក្ខលំបាកវេទនា រក្សាវិបុលភាព សេរីភាពនិងសុភមង្គល និងទទួលស្គាល់ចំពោះជោគជ័យថ្ងៃទី៧ មករា ដែលបានជួយសង្គ្រោះជីវិត និងផ្តល់អនាគតដល់ប្រជាជនកម្ពុជានិងទទួលស្គាល់ដល់វប្បធម៌រឹង មាំនិងលទិ្ធប្រជាធិបតេយ្យ។
នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៨ នៅក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ លោកប្រធានាធិបតី Choummaly Saysone បានផ្តល់រង្វាន់មេដាយមាសជាតិឡាវដល់លោកហ៊ុន សែន ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនៅក្នុងការធ្វើ ឲ្យប្រសើរឡើងនូវទំនាក់ទំនងបង្កើតលក្ខខណ្ឌល្អ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌រវាងប្រទេសឡាវ និងកម្ពុជា។
នៅថ្ងៃទី៧ មករា ឆ្នាំ២០០៩ នៅភ្នំពេញ គណៈកម្មាធិការនៃសាកលវិទ្យាល័យ Woosuk University បានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាការទទួលស្គាល់ការរួមចំណែករបស់លោកចំពោះការធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០០៩ ទីក្រុងសេអ៊ូល គណៈកម្មាធិការនៃសាកលវិទ្យាល័យកូរ៉េ បានសម្រេចផ្តល់ងារជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារដ្ឋបុរស និងអ្នកនយោបាយ ដែលបានបម្រើមនុស្សជាតិយ៉ាងខ្លាំងក្លា និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយចំពោះតួនាទី សំខាន់របស់លោកនៅក្នុងចលនាដើម្បីសេរីភាពកម្ពុជា ការផ្សះផ្សាជាតិ និងសន្តិភាព ការចូលរួមចំណែកក្នុងការអភិវឌ្ឍនយោបាយ ការទូត សេដ្ឋកិច្ច ព្រមទាំងការជំរុញនូវទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងកូរ៉េ។
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment