ស្ថិតក្នុងសម្លៀកបំពាក់ខោខូវប៊យខ្លីលើជង្គង់ពាក់អាវយឺតម៉ូដ
ចំហទ្រូងកាបូបខ្លីស្ពាយចំហៀងពណ៌សស្បែកជើងកែងខ្មៅក្រចកដៃរូប
ផ្កាពណ៌ស្វាយសក់ពណ៌ទឹកដោះគោស័ក្តិសមនឹងការតុបតែងផ្ទៃមុខសិច
ស៊ីជានារីម្នាក់កំពុងធ្វើដំណើរលើដងវិថីជាមួយនឹងម៉ូតូស៊េរី
ថ្មីដែលធ្វើឲ្យអ្នកនៅជុំវិញខ្លួនបានឃើញហើយត្រូវតែបាញ់កន្ទុយ
នេត្រាទៅរកនាង។
បើសិនជាយើងក្រឡេកតែមួយភ្លែតប្រហែលជាស្មានថានាងកំពុងតែ
ធ្វើដំណើរទៅចូលរួមកម្មវិធីអ្វីមួយឬទៅដើរលេងនៅទីណា។
ប៉ុន្តែ
តាមពិតទៅយុវតីពូកែលេងខ្លួនសិចស៊ីរូបនេះគឺកំពុងតែជិះម៉ូតូទៅ
សាលារៀនគួរទៅវិញទេ។តើរូបភាពបែបនេះស័ក្តិសមនឹងក្មេងសិស្ស
សាលាទៅរៀនគួរដែរឬទេ?ហើយតើការស្លៀកពាក់ទៅរៀនគួរបន្ថែមបែប
នេះ ជាចំណូលចិត្ដឬបណ្តាលមកពីកត្តាផ្សេង?
ស្របពេលសង្គមកំពុងរត់ប្រណាំងនឹងសាកលភាវូបនីយកម្មយុវវ័យមួយ
ចំនួនជាពិសេសសិស្សសាលាក៏កំពុងតែចាប់យកនូវអ្វីដែលថ្មី
ហើយប្លែកផងដែរ។ការលេងស្ទីលស្លៀកពាក់លេចលើលេចក្រោមរបស់យុវតី
មួយចំនួនខាងលើនេះគ្រាន់តែជាឧទាហរណ៍ជាក់ស្តែងមួយប៉ុណ្ណោះ។
បើតាមការសង្កេតរបស់លោកគ្រូ ប៉ុក
ច័ន្ទដារិទ្ធជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលនៃក្រុម
ប្រឹក្សាយុវជនវិទ្យាល័យ ឥន្រ្ទទេវី
និងជាគ្រូគណិតវិទ្យាជាង១០ឆ្នាំបានឲ្យដឹងថាសិស្សសម័យឥឡូវចូល
ចិត្តតុបតែងខ្លួនច្រើននិងខុសប្លែកជាងមុន។សិស្សមួយចំនួនភ្លើត
ភ្លើនជាមួយនឹងសម្ភារ
និងការតុបតែងខ្លួនជ្រុលហួសហេតុក្នុងពេលសិក្សា។
ក្នុងនាមជាសិស្សយើងត្រូវខិតខំរៀនសូត្រមិនមែនខិតខំតុបតែង
ខ្លួនប្រណាំងប្រជែងគ្នាទេ។ដោយសារតែវាអាចបង្កជាបញ្ហានិងផល
ប៉ះពាល់ផ្សេងៗដល់ពួកគេក្នុងវ័យសិក្សាទើបបានជាសិស្សានុសិស្ស
ទាំងអស់មិនគួរតុបតែងខ្លួនឲ្យលើសពីព្រំដែនកំណត់ពេលមករៀន។
យុវតី អ៊ឹង ចាន់ណា
ជាសិស្សវិទ្យាល័យមួយរូបបានឲ្យដឹងថា៖«ខ្ញុំចូលចិត្តតុបតែង
ខ្លួនពេលទៅដើរលេងប៉ុន្តែសម្រាប់ពេលទៅរៀនខ្ញុំមិនដែលស្លៀកពាក់
អ្វីឲ្យសិចស៊ីឡើយព្រោះវាជាកន្លែងរៀនសូត្រហើយម្តាយរបស់ខ្ញុំ
តែងតែអប់រំខ្ញុំឲ្យធ្វើដូច្នេះផងដែរ»។
លោក គ្រូ
ច័ន្ទដារិទ្ធបានបញ្ជាក់ថា៖«សិស្សភាគច្រើនដែលគិតតែពីរឿងតុប
តែងខ្លួនឲ្យស្អាតមុនពេលមករៀនពិតជាធ្វើឲ្យការសិក្សាពុំទទួល
បានលទ្ធផលល្អព្រោះធម្មតាបើតុបតែងខ្លួនគឺប្រាកដជាចង់ទទួលបាន
ភាពទាក់ទាញ។ទាំងអស់នេះធ្វើឲ្យពួកគេសេពគប់មិត្តភក្តិច្រើន
ចេះមានស្នេហាចេះដើរលេងឬប្រព្រឹត្តអ្វីផ្សេងពីនេះដែលនាំឲ្យ
ពួកគេភ្លេចការសិក្សា»។
ទន្ទឹមនឹងនេះមានសំណួរចោទឡើងថាហេតុអ្វីបានជាសិស្សសាលាទាំង
នោះស្លៀកពាក់ឆើតឆាយនិងតុបតែងខ្លួនឲ្យសិចស៊ីពេលទៅរៀន?
មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់សិស្សតុបតែងខ្លួនជ្រុលហួស
ហេតុទាំងមិនទាន់ពេញវ័យនិងកំពុងពេញវ័យក្រៅពីកត្តាសង្គមកត្តា
គ្រួសារពិតជាសំខាន់ក្នុងការបត់បែនពួកគេផងដែរ។ថ្វីដ្បិតតែ
គ្រួសារតូចជាងសង្គមខាងក្រៅប៉ុន្តែគ្រួសារគឺជាកន្លែងមួយដែលពួក
គេចាប់ផ្តើមជីវិតហើយគ្រួសារបានដើរតួនាទីសំខាន់នៅក្នុងការអប់រំ
ប្រៀនប្រដៅ និងអូសទាញកូនៗកុំឲ្យដើរផ្លូវមិនល្អ។
លោក ស្រ៊ុន ហួរ
ជាសាស្ដ្រាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បានលើកឡើងថា៖«ដើម្បីជួយកូនៗរបស់ខ្លួនចៀសផុតពីអំពើខុសឆ្គង
ផ្សេងៗយើងត្រូវអប់រំពួកគេតាំងពីនៅក្នុងគ្រួសារម៉្លេះពោលគឺ
ចន្លោះពីអាយុ១ឆ្នាំដល់៦ឆ្នាំព្រោះនេះជាពេលដែលពួកគេនៅតែជា
មួយគ្រួសារតែមួយគត់»។
លោកបានបន្ថែមថាមិនត្រូវរង់ចាំដល់ពួកគេពេញវ័យ១៥ឬ១៦ឆ្នាំ
ឃើញពួកគេខុសទើបមកប្រដៅនោះទេ
ព្រោះវ័យនេះជាវ័យដែលពួកគេចូលរួមក្នុងសង្គមច្រើន។ដូច្នេះអ្វី
ដែលមានឥទ្ធិពលលើពួកគេច្រើនគឺមជ្ឈដ្ឋានជុំវិញខ្លួនជាពិសេសមិត្ត
ភកិ្តរបស់ពួកគេ។
កត្តាមួយទៀតដែលធ្វើឲ្យសិស្សងុបងល់នឹងការតុបតែងខ្លួនក៏អាច
ណ្តាលមកពីគ្រួសាររបស់ខ្លួនដោយផ្ទាល់និងប្រយោលផងដែរ។ថ្វីដ្បិត
តែឪពុកម្តាយចង់ឲ្យកូនល្អប៉ុន្តែនៅពេលដែលព្យាយាមផ្តល់ឲ្យ
ឬផ្គត់ផ្គង់កូនច្រើនខ្លាំងពេកបែរជាធ្វើឲ្យពួកគេភ្លើតភ្លើនទៅ
វិញ។យ៉ាងណាមិញគ្រួសារខ្លះហាមកូនមិនឲ្យស្លៀកពាក់ជ្រុលហួស
ហេតុទៅសាលាប៉ុន្តែឪពុកម្តាយឬសមាជិកដទៃទៀតក្នុងផ្ទះចូលចិត្ត
ស្លៀកពាក់សិចស៊ីដែលក្លាយជាគំរូអាក្រក់ដល់ពួកគេទៅវិញ។
ដូចសុភាសិតបុរាណមួយឃ្លាពោលថា៖«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
»។បើឪពុកម្តាយធ្វើយ៉ាងម៉េចនោះកូនៗនឹងយកតម្រាប់តាមអ៊ីចឹងដែរ
។ជាមួយគ្នានេះលោកសាស្ដ្រាចារ្យបានបញ្ជាក់ដែរថាឥទ្ធិពលគ្រួសារ
ដែលជាគំរូមិនល្អដល់កូនពិតជាឆាប់ឆ្លងដល់ពួកគេ។ដូច្នេះឪពុក
ម្តាយឬបងៗគ្រប់រូបត្រូវចេះបង្ហាត់បង្រៀនកូនដោយធ្វើជាគំរូល្អ
ដល់ពួកគេ។
ក្នុងនាមជាម្តាយម្នាក់អ្នកស្រី កាយ សុវណ្ណារី
មានកូន៤នាក់ក្នុងបន្ទុកបានបង្ហើបពីការគ្រប់គ្រងកូនៗក្នុង
គ្រួសារថា៖«ខ្ញុំតែងតែអប់រំកូនៗរបស់ខ្ញុំដែលកំពុងរៀននៅ
វិទ្យាល័យឲ្យខិតខំរៀនសូត្រដោយចៀសវាងការតុបតែងខ្លួនឬស្លៀក
ពាក់ឆើតឆាយដូចតារាព្រោះពួកគេគឺជាសិស្សមិនមែនតួកុនឡើយ។
ខ្ញុំក៏តែងតែពន្យល់ពួកគេឲ្យដឹងពីតួនាទីរបស់ខ្លួនក្នុងនាមជា
សិស្សអ្វីដែលសំខាន់គឺមានតែសៀវភៅនិងប៊ិកប៉ុណ្ណោះមិនមែនភាព
ហ៊ឺហា
ឡូយឆាយនោះទេ។ខ្ញុំពិតជាសប្បាយចិត្តចំពោះកូនៗរបស់ខ្ញុំព្រោះ
ពួកគេតែងតែស្តាប់ដំបូន្មានខ្ញុំព្រមទាំងចេះដឹងពីតួនាទីរបស់
ខ្លួនទៀតផង»។
ការតុបតែងខ្លួនជ្រុលហួសហេតុងុបងល់តែលើសម្ភារនិយមក្នុងវ័យ
សិក្សាមិនបានជួយអ្វីដល់ការរៀនសូត្ររបស់យើងឡើយ។ជាមួយគ្នានេះ
ដែរគ្រួសារគឺជាកត្តាសំខាន់បំផុតមួយក្នុងការលើកស្ទួយពួកគឲ្យ
នៅលើផ្លូវត្រូវ។ដូច្នេះដើម្បីក្លាយខ្លួនជាកូនល្អសិស្សល្អយើង
គួរតែស្តាប់ដំបូន្មានឪពុកម្តាយនិងខិតខំរៀនសូត្រចៀសឆ្ងាយពី
អ្វីដែលបំផ្លាញខ្លួនដូចជាការស្លៀកពាក់និងប្រើប្រាស់សម្ភារ
ជ្រុលហួសហេតុ៕
ប្រភព ៖ LIFT
No comments:
Post a Comment