កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នៅអង្គការ NASTO
បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកែច្នៃផលិតផលកសិកម្ម
ដល់សិក្ខាកាមជំនាន់ទី១ ចំនួន០៦ រូបមកពីរាជធានីភ្នំពេញ ដូចមានក្នុងបញ្ជីរាយនាម។
ដំណើរការសិក្សាបានប្រព្រឹត្តទៅយ៉ាងរលូន និងមានការយកចិត្តទុកដាក់
កម្មវិធីសម្រាប់ថ្ងៃទី០១
កម្មវិធីសិក្សាចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ និង ៣០ នាទី
និងពេលរសៀលចាប់ពីម៉ោង ១៤ ដល់ម៉ោង ១៦ និង ៣០ នាទី
ដោយមានការធ្វើបទបង្ហាញពី លោក បាន រតនៈ នាយកប្រតិបត្តិអង្គការ NASTO
លើមុខវិជ្ជាដូចខាងក្រោម ៖
- អនាម័យផ្ទាល់ខ្លួនក្នុងប្រព័ន្ធផលិតកម្ម
- គ្រឿងបន្ថែមក្នុងអាហារ
- តួនាទីសម្បកវេចខ្ចប់ និងផ្លាកសញ្ញា
- ស្ទេរីលកម្ម និងប៉ាស្ទ័រកម្ម
- របៀបធ្វើចេកបំពង
- របៀបធ្វើសណ្តែកបំពងស្ករ
- របៀបធ្វើដំណាប់ខាប់ប៉េងប៉ោះ
- របៀបធ្វើដំណាប់ខាប់ម្នាស់
- របៀបធ្វើទឹកអំពិល
- របៀបធ្វើទឹកស្វាយ
- របៀបធ្វើទឹកសណ្តែក
ពេលព្រឹកអនុវត្តធ្វើទឹកសណ្តែក និងធ្វើបទបង្ហាញបន្តពី ៖
- របៀបធ្វើទឹកម្ទេស
- របៀបធ្វើទឹកប៉េងប៉ោះ
- របៀបធ្វើតៅហ៊ូ
- របៀបធ្វើណែម
ចុងក្រោយនៃកម្មវិធីសិក្សាមានការចែកវិញ្ញាបនបត្រដល់សិក្ខាកាម
និងប្រកាសបិទវគ្គសិក្សាប្រកបដោយបរិយាកាសសប្បាយរីករាយ។
No comments:
Post a Comment