នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ នៅអង្គការ NASTO បានបើកវគ្គបណ្តុះបណ្តាល
ស្តីពីការធ្វើទឹកសាប៊ូលាងចាន ជំនាន់ទី១ ក្រោមការធ្វើបទបង្ហាញ និងដឹកនាំអនុវត្តផ្ទាល់
ពីសំណាក់លោក បាន រតនា ប្រធានគ្រប់គ្រងមណ្ឌលនៃអង្គការ NASTO
ដោយមានការចូលរួមពីបណ្តាសិក្ខាកាមចំនួន ០៦ នាក់មកពីរាជធានីភ្នំពេញ។
កម្មវិធីបណ្តុះបណ្តាលរួមមាន ៖
ពេលព្រឹក
- វត្ថុធាតុដើមធ្វើទឹកសាប៊ូលាងចាន
- ការយល់ដឹងពីសារធាតុនីមួយៗ និងតួនាទីរបស់វា
- សុវត្ថិភាពការងារក្នុងដំណើរការអនុវត្តន៍
- ប្រការគួរប្រុងប្រយ័ត្ន
- ដំណើរការអនុវត្តន៍
ពេលរសៀល
អនុវត្តផ្ទាល់នូវការធ្វើទឹកសាប៊ូលាងចាន ដោយមានការចូលរួមសង្កេត
ពីលោកនាយកប្រតិបត្តិអង្គការ NASTO។
No comments:
Post a Comment