បង្រៀនមនុស្សឲ្យចេះចាប់ត្រីប្រសើរជាងឲ្យត្រីស៊ី»
នេះគឺជាផ្នត់គំនិតដ៏ល្អផូរផង់មួយ
ហើយវាត្រូវបានអនុវត្តនៅក្នុងវិស័យអប់រំរបស់កម្ពុជាផងដែរព្រោះ
ការបង្រៀនបែបនេះអាចធ្វើឲ្យសិស្សមានសមត្ថភាពអាចរកត្រីដោយខ្លួន
ឯងជាជាងការពឹងអាស្រ័យលើគ្រូបង្រៀន។
ប៉ុន្តែតើវាអាចមានប្រសិទ្ធភាពដែរឬទេប្រសិនបើលោកគ្រូ
អ្នកគ្រូមួយចំនួននៅតែអនុវត្ដវិធីសាស្ដ្របង្រៀនតែទ្រឹស្ដី?
លោក
ហ៊ុក ស៊ីថា
ជានិស្សិតកម្ពុជាដែលបាននិងកំពុងសិក្សានៅប្រទេសជប៉ុនបានឲ្យដឹង
ថា៖
«នៅពេលដែលខ្ញុំរៀននៅថ្នាក់បឋមនិងវិទ្យាល័យភាគច្រើនខ្ញុំរៀន
ថាតាមគ្រូបើគ្រូប្រាប់ឲ្យធ្វើអីគឺខ្ញុំធ្វើតាមគាត់ដែលផ្ទុយ
ស្រឡះពីទម្រង់អប់រំនៅប្រទេសជប៉ុន»។
លោក បានបន្តទៀតថា
នៅពេលដែលលោកទទួលបានអាហារូបករណ៍នៅប្រទេសជប៉ុន
លោកបានឃើញនូវភាពខុសប្លែកមួយយ៉ាងខ្លាំងចំពោះការអប់រំដែលនៅទី
នោះគេឲ្យសិស្សនិស្សិតជាអ្នកធ្វើជាម្ចាស់នៃកម្មវិធីសិក្សា
ផ្ទាល់។ គ្មានអ្នកណាប្រាប់ថាសិស្សគួរតែធ្វើបែបណានោះទេ
ហើយគ្រូគ្រាន់តែប្រាប់ថាគាត់ចង់បានបែបនោះ
តើសិស្សគួរត្រូវធ្វើដូចម្ដេច?
តាមពិតទៅអ្វីដែលលោកស៊ីថា
បានលើកឡើងស្តីពីការអប់រំនៅប្រទេសដែលលោកបានទទួលអាហារូបករណ៍
គឺជាវិធីសាស្ត្រអប់រំផ្តោតទៅលើសិស្សជាចម្បងឬគេហៅថាសិស្សមជ្ឈ
មណ្ឌល
ដែលការអប់រំនោះលើកទឹកចិត្តឲ្យសិស្សនិស្សិតឲ្យចេះត្រិះរិះ
ពិចារណា ច្នៃប្រឌិត
និងចេះជជែកវែកញែកលើទិដ្ឋភាពឬបញ្ហាជាក់ស្តែងនៅក្នុងសង្គម។
លោក
ពូ សុវចនា
ជាសាស្ត្រាចារ្យផ្នែកក្រមសីលធម៌នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ
កម្ពុជាបានពន្យល់ថា៖ «នៅប្រទេសកម្ពុជា
ជាទូទៅសិស្ស-និស្សិតភាគច្រើនតែងតែនៅរង់ចាំគ្រូប្រាប់ឲ្យធ្វើ
ឲ្យសិក្សាប៉ុណ្ណោះ
ហើយគ្រូបង្រៀនខ្លះនៅតែមានទំនោរចម្លងកម្មវិធីសិក្សាពីប្រទេសដទៃ
និងឲ្យសិស្សរៀនទៅតាមអ្វីដែលបានចងក្រងនៅក្នុងសៀវភៅសិក្សានៅ
តាមសាលាដោយពុំបានបញ្ចូលឲ្យពួកគេមានរៀនត្រិះរិះពិចារណានោះឡើយ
»។
លោកសាស្ត្រាចារ្យបានបន្តថាការអប់រំតាមប្រព័ន្ធសិស្ស
មជ្ឈមណ្ឌលគឺជាគំនិតមួយយ៉ាងល្អដែលអាចឲ្យសិស្ស-និស្សិតរៀនតាមរយៈ
បទពិសោធ និងការបង្កើតនូវទិដ្ឋភាពជាក់ស្តែង។
ជាងនេះទៅទៀតពួកគេថែមទាំងទទួលបានការលើកទឹកចិត្តឲ្យចេះស្វែង
រកការពិតតាមរយៈការសួររកមូលហេតុជាជាងសួរថាគួរតែធ្វើយ៉ាង
ម៉េច។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនស្តីពី
ការអប់រំដែលពឹងផ្អែកទាំងស្រុងទៅលើការបង្រៀនរបស់គ្រូលោក ប៉ុក
ច័ន្ទដារិទ្ធ
ជាសមាជិកអចិន្រៃ្ដយ៍ក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាយុវជន
វិទ្យាល័យឥន្ទ្រទេវី បានបញ្ជាក់ថា លោកទទួលស្គាល់ថា
មានគ្រូបង្រៀនមួយចំនួនតូចបង្រៀនសិស្សតាមតែអ្វីដែលបានចារក្នុង
សៀវភៅ
ឬក៏ហៅឲ្យសិស្សកត់មេរៀនតាមតែក្តារខៀនឬក្នុងសៀវភៅប៉ុណ្ណោះ។
លោក
បានលើកឡើងថា
ការពិតទៅពួកគាត់គួរតែបង្រៀនតាមការអប់រំសិស្សមជ្ឈមណ្ឌល
ដោយបំផុសសកម្មភាពសិក្សារបស់សិស្សឲ្យបានច្រើនហើយបង្កើតឲ្យមាន
ការសួរសំណួរ និងពិភាក្សាជាក្រុមនៅក្នុងថ្នាក់ជាជាងការពន្យល់
ឬហៅឲ្យសិស្សកត់តាមសៀវភៅ។
ចំណែកឯលោក តែ ឡាយ
ជាប្រធានបណ្តុះបណ្តាលគ្រូបង្រៀនភាសានៅវិទ្យាស្ថានអភិវឌ្ឍន៍អប់រំ
បានលើកឡើងពីលទ្ធផលនៃការស្រាវជ្រាវរបស់ស្ថាប័នលោកថា
ថ្វីដ្បិតតែក្រសួងអប់រំ យុវជន
និងកីឡាចាប់ផ្តើមបំផុសឲ្យមានការបង្រៀនតាមប្រព័ន្ធសិស្សមជ្ឈ
មណ្ឌលក៏ពិតមែន
ប៉ុន្តែលោកសង្កេតឃើញថាការអនុវត្តរបស់គ្រូបង្រៀននៅមានកម្រិត
ទាំងចំណេះដឹង រយៈពេលបង្រៀន ធនធានមនុស្ស សម្ភារ
និងឆន្ទៈបង្រៀនជាដើម។
ក្រៅពីការបង្រៀននិងអនុវត្តតាម
កម្មវិធីសិក្សា លោក សុវចនា បានគូសបញ្ជាក់ថា ក្នុងនាមជាគ្រូបង្រៀន
យើងអាចបង្រៀនពន្យល់បន្ថែមក្រៅពីមុខវិជ្ជាកំណត់ហើយយើងក៏អាច
ក្តោបបន្ថែមឲ្យកាន់តែស៊ីជម្រៅនូវការត្រិះរិះពិចារណា។
ម្យ៉ាងវិញទៀតយើងគួរតែបង្រៀនឲ្យពួកគេជឿជាក់លើសមត្ថភាព
និងមានជំនឿលើខ្លួនឯងព្រមទាំងខិតខំប្រឹងប្រែង
និងចង់ចេះចង់ដឹង។
យ៉ាងណាមិញ
វាមិនមែនមានន័យថាឲ្យតែមានការអនុវត្ត គឺជារឿងល្អនោះទេ។
ការបង្រៀនរបស់គ្រូបច្ចុប្បន្នបានជំរុញឲ្យសិស្សទទួលបាននូវ
ព័ត៌មាន
វិធីសាស្រ្តផ្នត់គំនិតនិងទ្រឹស្តី។ជាក់ស្តែងមាននិស្សិតខ្មែររាប់
សិបនាក់ជាប់អាហារូបករណ៍ទៅសិក្សានៅបរទេសជារៀងរាល់ឆ្នាំហើយ
សិស្សខ្មែរក៏មានសមត្ថភាពអាចប្រកួតប្រជែងជាមួយនឹងសិស្សបរទេសផង
ដែរ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment