ការភ្លើតភ្លើនជាមួយនឹងសម្ភារនិយម
និងភាពស៊ីវីល័យក្នុងចំណោមសិស្ស-និស្សិតស្រីកំពុងតែរុញច្រានពួកគេ
ឲ្យធ្លាក់ក្នុងការអូសទាញពីសំណាក់ម៉ែយ៉ែមដែលឆ្លៀតឱកាសកេង
ចំណេញប្រយោជន៍តាមរយៈសកម្មភាពដឹកញី
បន្ស៊ីឈ្មោល។ពួកគេបញ្ចុះបញ្ចូលក្មេងស្រីទាំងនោះលក់ខ្លួនប្រាណ
ឲ្យបុរសមានទ្រព្យសម្បត្ដិឬក៏តាតា។
អ្វីដែលគួរឲ្យភ្ញាក់
ផ្អើលបំផុតសិស្សសាលាស្រីៗដែលមិនខំរៀនសូត្រមួយចំនួនតូច
បាននិងកំពុងប្រព្រឹត្ដខ្លួនជាម៉ែយ៉ែមជួញដូរមិត្ដភក្ដិឬក៏
សិស្សស្រីដទៃទៀត។ សកម្មភាពគួរឲ្យបារម្ភនេះ
ជាក្ដីកង្វល់ដ៏ធំសម្រាប់ឪពុកម្ដាយ អាណាព្យាបាល
សិស្សានុសិស្សរាជរដ្ឋាភិបាលនិងសង្គមជាតិទាំងមូលពីព្រោះវាមិន
ត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេ
ប៉ុន្ដែវាធ្វើឲ្យបាត់បង់ធនធានមនុស្សកិត្តិយស
និងវប្បធម៌ប្រពៃណីផងដែរ។
ជាក់ស្ដែង
សិស្សស្រីម្នាក់វ័យ២៣ឆ្នាំ
ត្រូវបានឃាត់ខ្លួននៅផ្ទះសំណាក់មួយក្បែរវត្ដនាគវ័ននិងត្រូវបាន
បញ្ជូនសំណុំរឿងនេះទៅតុលាការពីបទជួញដូរក្មេងស្រីសិស្សសាលាដូច
គ្នាចំនួន២នាក់ដែលមានអាយុ១៦និង២៥ឆ្នាំឲ្យតាតាក្នុងតម្លៃពី
១០០ដុល្លារទៅ៣០០ដុល្លារជាថ្នូរនឹងការរួមភេទម្ដង។
នេះបើយោងតាមការចុះផ្សាយរបស់កាសែតកោះសន្ដិភាពកាលពីថ្ងៃទី០៧
ខែវិច្ឆិកាឆ្នាំ២០១២កន្លងទៅនេះ។
ពាក់ព័ន្ធនឹងបញ្ហាម៉ែ
យ៉ែមរូបស្រស់ ក្មេងខ្ចីនេះ លោក កែវ ធា
ជាប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា
ជាទូទៅមានក្មេងស្រីសិស្សសាលាមួយចំនួនតូចប៉ុណ្ណោះដែលប្រកបរបរ
រកស៊ីលក់ខ្លួនដោយសារតែពួកគេចង់បានលុយសម្រាប់ចាយហ៊ឺហារបស់
ខ្លួន។ប៉ុន្តែករណីក្មេងស្រីសិស្សសាលាធ្វើជាម៉ែយ៉ែមទើបតែឮមួយ
ករណីនេះទេ។
កាលពីឆ្នាំ២០១០ កញ្ញា ស្រី ល័ក្ខ ជាឈ្មោះហៅក្រៅ
អាយុ២០ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ
បានសម្រេចចិត្ដទៅគេងជាមួយបុរសមានទ្រព្យធនម្នាក់ក្រោមការណែនាំ
របស់មិត្ដរួមថ្នាក់ជាថ្នូរនឹងទឹកប្រាក់៥០០ដុល្លារបូករួមទាំង
វត្ថុមានតម្លៃមួយចំនួនទៀតដូចជាទូរស័ព្ទនិងឧបករណ៍ទំនើបជាដើម។
កញ្ញា
បានបង្ហើបប្រាប់ទៀតថា
ដោយសារតែបានឃើញមិត្ដភក្ដិហ៊ឺហានិងប្រើតែសម្ភារទំនើបៗដូច្នេះ
កញ្ញាក៏ស្នើសុំមិត្ដភក្ដិម្នាក់នោះជួយណែនាំតាណាម្នាក់ឲ្យកញ្ញា
បានស្គាល់។កញ្ញា ហ៊ានអះអាងថា
កញ្ញាមិនខ្លាចនឹងទៅគេងជាមួយបុរសចំណាស់នោះទេ
ឲ្យតែមានលុយពីព្រោះវាប្រសើរជាងទៅគេងជាមួយសង្សារក្មេងគ្មានបាន
ស្អីមកវិញសោះនោះ។
ចំពោះបញ្ហាមិត្ដភក្ដិដែលធ្វើខ្លួនជា
ម៉ែយ៉ែមនោះ កញ្ញាមិនដឹងថា
នាងទទួលបានកម្រៃជើងសាប៉ុន្មានឬយ៉ាងណានោះទេប៉ុន្ដែកញ្ញាទទួល
ស្គាល់ថា ទង្វើបែបនេះមិនផ្ដល់ការរីកចម្រើនអ្វីដល់ខ្លួនឡើយ
ក្រៅពីការចាយវាយលុយអស់ៗ។
រីឯសិស្សស្រីម្នាក់ទៀត
វ័យ១៩ឆ្នាំ រៀននៅវិទ្យាល័យមួយក្បែរផ្សារទំនើបសូរិយា
ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា
កញ្ញាមានមិត្ដភក្ដិស្រីៗ៣នាក់ដែលសុទ្ធតែចូលចិត្ដដើរលេង
សេពគ្រឿងញៀន និងវ៉ៃតប់គ្នា។ នៅពេលអត់លុយ
ពួកគេតែងតែទៅធ្វើការងារជាអ្នកកំដរភ្ញៀវឬគេងជាមួយភ្ញៀវដើម្បី
បានប្រាក់បន្ដភាពហ៊ឺហា។
មានកត្ដាជាច្រើនដែលជំរុញសិស្ស
ស្រីឲ្យធ្លាក់ទៅក្នុងអាជីវកម្មផ្លូវភេទទាំងក្មេងខ្ចីដូចជា
កត្ដាជីវភាព ចំណង់ចំណូលចិត្ដ និងឆាប់មានសង្សារពេក។
លោក
កែវធាបានលើកឡើងទៀតថាការប្រកបរបររកស៊ីផ្លូវភេទមិនខុសច្បាប់
ទេ
ប៉ុន្តែបើអ្នកជួញដូរដូចជាម៉ែយ៉ែមម្ចាស់បនឬក៏ទិញដូរសេវាកម្ម
ផ្លូវភេទដែលពួកគេមិនទាន់គ្រប់អាយុអ្នកទាំងនោះត្រូវតែមានទោស។
យោង
តាមសម្ដីរបស់លោកស្រីកែវថាជាគណៈកម្មការអប់រំប្រចាំសមាគមបណ្តាញ
ការងារស្រ្តីរួបរួមគ្នា
ដែលធ្វើការងារផ្ទាល់ជាមួយបុរសស្រ្តីរកស៊ីផ្លូវភេទបានឲ្យដឹង
ថាកត្តាដែលធ្វើឲ្យក្មេងស្រីសិស្សសាលានិងស្រ្តីក្លាយទៅជាអ្នក
រកស៊ីផ្លូវភេទ
វាដោយសារតែជីវភាពក្រលំបាកការលង់ខ្លួនខូចចិត្តជាមួយនឹងសង្សារ
និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
លោកស្រី
ផ្ដល់ដំបូន្មានដល់ក្មេងស្រីថា
សូមកុំទាន់ប្រឡូកនឹងបញ្ហាស្នេហានិងកុំជឿទុកចិត្ដមិត្ដភក្ដិហើយ
យកពេលវេលាដ៏មានតម្លៃមកខិតខំសិក្សាវិញ។ប្រសិនបើជួបអ្នកប៉ង
ជួញដូរនោះ សូមប្រញាប់ទាក់ទងអាជ្ញាធរមានសមត្ថកិច្ច
ឬក្រុមគ្រួសាររបស់ខ្លួនជាបន្ទាន់។
យោងតាមច្បាប់ស្តីពីការ
ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទរបស់
ប្រទេសកម្ពុជា និងចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០០៨
បានបង្ហាញថាអ្នកដែលធ្វើការជួញដូរមនុស្សដោយមានបំណងក្នុងមាត្រា
ទី១០បានចែងថានឹងមានទោសពី៧ឆ្នាំទៅ១៥ឆ្នាំហើយជួញដូរក្មេង
មិនទាន់គ្រប់អាយុគឺត្រូវជាប់ទោសពី១៥ទៅ២០ឆ្នាំ។លើសពីនេះនៅ
ក្នុងមាត្រាទី៣០បានបង្ហាញថាអ្នកដែលបើកអាជីវកម្មបនពេស្យាឬធ្វើ
ជាម៉ែយ៉ែមក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទត្រូវមានទោសត្រូវដាក់
ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
ថ្វីដ្បិតតែច្បាប់ប្រឆាំងនឹង
ការជួញដូរមនុស្សមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរក៏ដោយក៏មិនបាន
បញ្ឈប់សកម្មភាពជួញដូរមនុស្សដោយសម្ងាត់និងប្រយោលនោះដែរ។
យោង
តាមសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១២បាន
បង្ហាញពីការឃាត់ខ្លួនម៉ែយ៉ែមថ្នាក់ខ្ពស់ម្នាក់ដែលជាម្ចាស់ហាង
មីកាសាពីបទជូញដូរក្មេងស្រីសិស្សសាលានិងតារាស្រស់ស្អាតឲ្យទៅ
តាតា។
នេះបង្ហាញយ៉ាងច្បាស់ពីការអូសទាញពីសំណាក់ជនឆក់ឱកាសនិយមក្នុងចំណោមក្មេងស្រីជាពិសេសក្មេងស្រីសិស្សសាលាតែម្ដង។
លោក
ឧត្តមសេនីយ៍ត្រីបែនរ័ត្នជាស្នងការរងរាជធានីភ្នំពេញបានឲ្យដឹង
ដែរថាក្មេងស្រីដែលប្រកបរបររកស៊ីផ្លូវភេទដែលសមត្ថកិច្ចអាច
ឃាត់ខ្លួនបានមានអាយុពី១៤ឆ្នាំទៅ២០ឆ្នាំ។
លោកបានបញ្ជាក់
ថា៖
«យើងបានទប់ស្កាត់ករណីជួញដូរមនុស្សខុសច្បាប់ច្រើនជាង៥០ករណីមក
ហើយនិងបានបញ្ជូនសំណុំរឿងទៅតុលាការហើយដែរ»។
ចំណែកឯលោក
ស្រីពុងឈីវកេកជាប្រធានអង្គការលីកាដូ
បានឲ្យដឹងថាអង្គការរបស់លោកស្រីបានផ្តល់នូវសេវាកម្មយ៉ាងទូលំ
ទូលាយក្នុងការគ្រប់គ្រងការការពារស្របច្បាប់ដល់ជនរងគ្រោះពី
ការជួញដូរ
ហើយក៏មានចូលរួមតស៊ូមតិជាមួយបណ្ដាប្រទេសផ្សេងទៀតស្តីពីបញ្ហា
ការជួញដូរមនុស្សផងដែរ។ប៉ុន្ដែលោកស្រី
បារម្ភពីការខ្វះចន្លោះនៃការវិនិច្ឆ័យរបស់តុលាការលើបទឧក្រិដ្ឋ
ជួញដូរមនុស្សដែលគ្មានការស៊ើបអង្កេតហ្មត់ចត់និងការកាត់ទោសជន
ប្រព្រឹត្ដថ្នាក់ខ្ពស់ជាដើម។
ឆ្លើយតបនឹងបញ្ហានេះលោកបែន
រ័ត្នបានឲ្យដឹងថាកន្លងមករាជរដ្ឋាភិបាលបានខិតខំពង្រឹងច្បាប់និង
បង្កើតច្បាប់ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងការពារ
អនីតិជន។លើសពីនេះទៀតក្រសួងអប់រំបានខិតខំធ្វើការផ្សព្វផ្សាយពី
ការជួញដូរមនុស្សនិងបង្កើតក្រុមមិត្តអប់រំមិត្តនៅតាមសាលានានា
សម្រាប់អប់រំយុវជនដទៃទៀត។
លោក បន្ដថា៖
«ត្រឹមតែរដ្ឋាភិបាលតែម្នាក់ឯងនោះមិនទាន់គ្រប់គ្រាន់ក្នុងការ
លុបបំបាត់អំពើជួញដូរមនុស្សនោះទេវាត្រូវតែមានការចូលរួមពី
ប្អូនៗដែលជាយុវជនផ្ទាល់និងអាណាព្យាបាលទាំងអស់ព្រមទាំងអង្គការ
នានាផងដែរ»។
លោក បញ្ជាប់ថា៖ «អ្វីដែលសំខាន់បំផុត
គឺឪពុកម្តាយត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែនចំពោះកូនចៅរបស់
ខ្លួនហើយបើមានករណីមិនស្រួលសូមទាក់ទងមកអាជ្ញាធរមានសមត្ថកិច្ច
ដើម្បីជួយអន្តរាគមន៍ និងជួយអប់រំ»៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment