សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, December 12, 2012

ហ្វេសប៊ុកជោរជន់នូវរូបភាពសិចស៊ីបង្ហាញសាច់សខ្ចីឲ្យស្រើបស្រាល

សម័យ​កាល​បច្ចេក​វិទ្យា​កាន់​តែ​រីក​ចម្រើន បណ្ដាញ​សង្គម​ក៏​ជា​ផ្នែក​មួយ​នៃ​បណ្ដុំ​ព័ត៌មាន​ជុំវិញ​ពិភពលោក​។ ជា​ទូទៅ​ហ្វេសប៊ុក​កំពុង​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចែក​រំលែក​ ព័ត៌មាន​និង​រូបភាព​ផ្សេង​ៗ​ដែល​មាន​សារ​ប្រយោជន៍​ចំពោះ​មិត្ដភក្ដិ ឬ​ប្រិយមិត្ដ​ដទៃ​ទៀត​។
ទន្ទឹម​នឹង​ការ​រួម​ចំណែក​ផ្សព្វ​ផ្សាយ​នៅ​ ក្នុង​បណ្ដាញ​សង្គម​នេះ យុវវ័យ​មួយ​ចំនួន​ក៏​បាន​ឆ្លៀត​បង្ហោះ​រូបភាព​សិចស៊ី ស្រើប​ស្រាល​របស់​ខ្លួន​ឬ​របស់​អ្នក​ដទៃ​ចែក​ចាយ​ជា​សាធារណៈ​ដល់​មិត្ដ​ ភក្ដិ​និង​ដៃគូ​ដោយ​មិន​ខ្វល់​អំពី​ភាព​ខ្មាស​អៀន​ទាល់​តែ​សោះ​។ ប្រហែល​ជា​ពួកគេ​ចង់​បង្ហាញ​សាច់​ស​ខ្ចី​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់​ឬ​ក៏​ បង្អួត​ពី​រូប​រាង​ដ៏​សង្ហា​របស់​ខ្លួន​ដើម្បី​ឲ្យ​មិត្ដភក្ដិ​ចុច «like» ឲ្យ​បាន​ច្រើន​ហើយ​មើល​ទៅ​។ យ៉ាង​ណាមិញ​អ្វី​ដែល​ពួកគេ​បង្ហាញ​ទាំង​នេះ ពួក​គេ​មិន​បាន​គិត​អំពី​ប្រពៃណី​និង​សីលធម៌​ខ្មែរ​ទេ​ឬ?​ឬ​មួយ​នេះ គឺជា​សេរីភាព​របស់​ខ្លួន​?
ជាក់​ស្តែង កញ្ញា​សុខ​ចាស្មីន វ័យ​២៧ឆ្នាំ​ជា​អ្នក​របាំ​រាំ​បង្ហាញ​ក្បាល​ពោះ​ដែល​ពេញ​និយម​ថត​រូប​បែប​ សិចស៊ី និង​ស្រើប​ស្រាល​បែប​ស្រ្តី​ឥណ្ឌា រួច​យក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ឲ្យ​មិត្ត​ភក្តិ​និង​ អ្នក​ដទៃ​ចាប់​អារម្មណ៍​មក​លើ​រូប​កញ្ញា​។​រូបថត​ដែល​កញ្ញា​ចូល​ចិត្ត​ថត​ មាន​សី្ទល​បញ្ចេញ​ក្បាល​ពោះ​និង​ដើម​ទ្រូង​ហើយ​ជួន​កាល​សម្ញែង​គល់​ភ្លៅ​ ជាមួយ​នឹង​កាយ​វិការ​គួរ​ឲ្យ​ក្នាញ់​ថែម​ទៀត​ផង​។
កញ្ញា ប្រាប់​ថា វា​គឺជា​សេរីភាព​ក្នុង​ការ​បង្ហាញ​ភាព​ស្រស់​ស្អាត​របស់​ខ្ញុំ​ឲ្យ​អ្នក​ដទៃ ​បាន​ឃើញ​ពី​ព្រោះ​នរណា​ក៏​ស្រឡាញ់​ចូល​ចិត្ដ​ភាព​សិច​ស៊ី​ដែរ​។ អ្នក​របាំ​រូប​នេះ បាន​បន្ដ​ថា កញ្ញា​មិន​ខ្វល់​ពី​ការ​រិះ​គន់​នោះ​ទេ​ឲ្យ​តែ​ខ្លួន​ពេញ​ចិត្ដ​និង​ទទួល​ បាន​ការ​កោត​សរសើរ​ពី​មិត្ដភក្ដិ​លើ​គេហទំព័រ​ហ្វេស​ប៊ុក​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។
ថ្វី​ដ្បិត​តែ​ចង់​ឲ្យ​កូន​ស្អាត​និង​ទាន់​សម័យ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នកស្រី​គឹម អាន វ័យ​៥០​ឆ្នាំ ជា​ម្ដាយ​របស់​កញ្ញា​ចាស្មីន ហាក់​មិន​គាំទ្រ​ចំពោះ​ទង្វើ​របស់​កូន​ប៉ុន្មាន​ទេ​ដោយ​អ្នក​ស្រី បាន​អះអាង​ថា​៖ «ប្រសិន​បើ​ថត​ក្នុង​សម្លៀក​បំពាក់​សមរម្យ​វា​ស្អាត​ជាង​សម្លៀក​បំពាក់​ សិចស៊ី​។ ខ្ញុំ​តែងតែ​ដាស់​តឿន​កូន​ជា​រឿយ​ៗ​ដែរ ប៉ុន្ដែ​កូន​នៅ​តែ​មិន​ស្ដាប់​សោះ​»។
រីឯ​កញ្ញា​ភីន​សំណាង វ័យ​២០​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​មួយ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ នីតិសាស្រ្ត​និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ក៏​ចូល​ចិត្ដ​បង្ហោះ​រូបភាព​សិច​ស៊ី​ឲ្យ​មិត្ដ​ភក្ដិ​បាន​ឃើញ​ដែរ​ពីព្រោះ​ វា​បាន​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​របស់​កញ្ញា​។
កញ្ញា​បាន​អះអាង​ទៀត​ ថា​៖ «​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្រ្តី​ដែល​ចូល​ចិត្ត​ថត​ទៅ​ តាម​ស្ទីល​ដែល​ខ្លួន​ចង់​។​នៅ​ក្នុង​សម័យ​នេះ​នរណា​ក៏​ចង់​ឲ្យ​ខ្លួន​ឯង​មាន ​ភាព​សិចស៊ី​ដែរ​ប៉ុន្ដែ​ក៏​មិន​ដល់​ថ្នាក់​អត់​ខោ​អត់​អាវ​នោះ​ទេ​»។
សិទ្ធិ ​សេរីភាព​ក្នុង​ការ​បង្ហោះ​រូប​ថត​ខ្លួន​ឯង គឺ​ជា​ចំណូល​ចិត្ដ​ដ៏​ជ្រួល​ជ្រើម​របស់​យុវវ័យ​មួយ​ចំនួន​តូច ប៉ុន្ដែ​អ្នក​ខ្លះ​បាន​ឈាន​ទៅ​ដល់​ការ​ប្រើ​ឈ្មោះ​អ្នក​ដទៃ​ដើម្បី​បង្ហោះ​ រូបភាព​អាស​អាភាស​ឬ​វីដេអូ​សិច​ថែម​ទៀត​ផង​។
យោង​តាម​គេហ​ទំព័រ​ សារព័ត៌​មាន​របស់​អប្សរា​ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក បាន​បង្ហាញ​ថា​លោក​យ៉ង​សុភា សូម​ប្រកាស​ជា​សាធារណៈ​ជូន​មិត្ត​រួម​អាជីព ស្ថាប័ន​រដ្ឋ និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន អំពី​ជន​ខិល​ខូច​បាន​លួច​រូបថត​លោក​ទៅ​បង្កើត​គណនី​ហ្វេស​ប៊ុក​ថ្មី​ហើយ​ ប្រើ​ឈ្មោះ​លោក​និង​អង្គភាព​ដែល​លោក​បាន​បម្រើ​ការងារ​យក​ទៅ​បង្ហោះ​រឿង​និង ​រូបភាព​អាក្រក់ៗ​និង​រូបភាព​អាសអាភាស​ថែម​ទៀត​ផង។
ចំពោះ​ការ​គយ​គន់​ រូបភាព​ដ៏​ទាក់​ទាញ​ទាំង​នេះ លោក​សោម​សុធន់​អាយុ​២៥​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័យ​ ធនធាន​មនុស្ស​បាន​ប្រាប់​ឲ្យ​ដឹង​ថា​លោក​តែង​តែ​បាន​ឃើញ​នូវ​រូប​ភាព​ស្ដ្រី ​សិចស៊ី​ស្អាត​ៗ​ជាមួយ​នឹង​ស្ទីល​ប្លែក​ៗ​។ វា​មិន​ចម្លែក​អី​ទេ ពី​ព្រោះ​បុរស​ណា​ក៏​ចូល​ចិត្ដ​មើល​រូប​ទាំង​នោះ​ដែរ​។
មិន​ត្រឹម​តែ​ស្ដ្រី​ទេ​ដែល​ចូល​ចិត្ដ​បង្អួត​រាង​លើ​គេហទំព័រ​ហ្វេស​ប៊ុក​ប៉ុន្ដែ​បុរស​យេ​យេ​ខ្លះ​ក៏​ពេញ​និយម​ផង​ដែរ​។
ជាក់ ​ស្ដែង យុវជន​សន​សេដ្ឋ​ភាព​វ័យ​២៤​ឆ្នាំ​ជា​អ្នក​រចនា​ម៉ូដ​ម្នាក់​បាន​លើក​ឡើង​ថា​ លោក​ចូល​ចិត្ត​ថត​រូប​បែប​សិល្បៈ​ខុស​ប្លែក​ពី​គេ​ដែល​មាន​សភាព​ស្អាត​ជាមួយ ​នឹង​ស្ទីល​សិច​ស៊ី​បង្ហាញ​ដើម​ទ្រូង​ឬ​ក៏​ដោះ​អាវ​ជាដើម។
លោក​ទទួល​ ស្គាល់​ថា មាន​គេ​រិះ​គន់​ថា ប្រុស​ស្អី​ថត​រូប​ដោះ​អាវ​សិច​ស៊ី​បែប​នេះ​ប៉ុន្ដែ​លោក​មិន​សូវ​ខ្វល់​ទេ​ ឲ្យ​តែ​លោក​ពេញ​ចិត្ដ​នៅ​ពេល​ដែល​មាន​គេ​កោត​សរសើរ​ចំពោះ​ស្ទីល​ថត​របស់​ ខ្លួន​ហើយ​លោក​គិត​ថា​វា​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ចំពោះ​សិល្បៈ​។
យ៉ាង ​ណាមិញ កញ្ញា​នាង សារ៉ាឡៃយ៉ា អាយុ​២១​ឆ្នាំ​ជា​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​មិន​ចូល​ចិត្ដ​ អ្នក​ដែល​ថត​រូប​សិចស៊ី​ក្ដៅ​សាច់​នោះ​ទេ មិន​ថា​ប្រុស​ឬ​ក៏​ស្រី​ឡើយ​ពីព្រោះ​វា​គឺជា​ទង្វើ​មិន​សមរម្យ​និង​សេរី​ភាព ​ហួស​ហេតុ​ពេក​។
ចំពោះ​បញ្ហា​នេះ លោក​សុក​សំអឿន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់​និង​ច្បាប់​អំាម៉ារិន​បាន​ ឲ្យ​ដឹង​ថា​បើ​សិន​ជា​ថត​រូប​អាស​អាភាស​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​ប្រាកដ​ ជា​ត្រូវ​មាន​ទោស​។ ប៉ុន្ដែ​ប្រសិន​បើ​សាមី​ខ្លួន​របស់​រូប​ភាព​សិចស៊ី ឬ​អាស​អាភាស​ទាំង​នោះ មាន​បំណង​ឬក៏​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​បង្ហោះ​ឬ​ចែក​ចាយ​អ្នក​បង្ហោះ​រូប​ នោះ​គ្មាន​ទោស​អ្វី​ទេ​។
លោក​បាន​លើក​ឡើង​ថា​៖ «​ប្រសិន​ជា​យើង​លួច​ថត​រូប​អាក្រាត កាយ​ឬ​រូប​ថត​ឯកជន​របស់​នរណា​ម្នាក់​ដោយ​គ្មាន​ការ​អនុញ្ញាត បុគ្គល​នោះ​នឹង​ត្រូវ​ជាប់​គុក​ពី​១​ខែ​ទៅ​១​ឆ្នាំ​ហើយ​ត្រូវ​បង់​ប្រាក់​ សំណង​ថែម​ទៀត​ផង​»​។
លោក​បាន​ណែនាំ​អ្នក​លេង​ហ្វេស​ប៊ុក​ដែល​មិន​ពេញ​ ចិត្ដ​ចំពោះ​រូប​ភាព​ណា​មួយ​ពួកគេ​អាច​ដក​អ្នក​ទាំង​នោះ​ចេញ​ពី​ក្រុម​ មិត្ដភក្ដិ​ឬ​បញ្ជូល​ទៅ​ក្នុង​ប្រអប់​មែល​ឥត​អាសា​(Spam)។
ឆ្លើយ​តប​ នឹង​បញ្ហា​នេះ​អ្នកស្រី​យឹម​នីមូល្លា​ជា​ប្រធាន​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ សំឡេង​ស្រ្តី​បាន​ឲ្យ​ដឹង​ថា​៖ «ការ​រីក​សុស​សាយ​នៃ​រូបភាព​អាស​អាភាស​ដែល​មក​ពី​សីលធម៌​សង្គម​ធ្លាក់​ចុះ​។ ​យើង​ត្រូវ​ធ្វើ​ការ​បណ្តុះ​បណ្តាល​យុវជន​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ល្អ​តាំង​ ពី​ចូល​រៀន​ដំបូង​។​យុវជន​គួរ​តែ​ចែក​រំលែក​ព័ត៌មាន​ណា​ដែល​មាន​ប្រយោជន៍​ មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ។​ចំណែក​ឪពុក​ម្តាយ​គប្បី​ចំណាយ​ពេល​វេលា​ក្នុង​ ការ​មើល​តាម​ដាន​កូន​ចៅ»​។
គួរ​កត់​សម្គាល់​ថា លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រាជរដ្ឋា​ភិបាល​មាន​ប្រសាសន៍​ថា​ខាង​ក្រសួង​មិន​អាច​ ធ្វើ​អ្វី​បាន​ទេ​ចំពោះ​រូបភាព និង​ការ​ថត​រូប​បែប​អាស​អាភាស​ដែល​មាន​នៅ​ក្នុង​គេហទំព័រ​ហ្វេស​ប៊ុក​ពី​ ព្រោះ​វា​ជា​សេរីភាព​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ប្រសិន​បើ​ពួក​គេ​ បោះ​ពុម្ព​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​ទស្សនា​វដ្តី​ឬ​ក៏​ខិត្ដ​ប័ណ្ណ​ក្រសួង​ អាច​ចាត់​វិធាន​ការ​ចំពោះ​បញ្ហា​នេះ​។
លោក បាន​ពន្យល់​ថា​៖ «​យើង​មិន​អាច​ធ្វើ​អ្វី​កើត​ទេ​ទៅ​លើ​ការ​បង្ហោះ​រូបភាព​លើ​ហេ្វស​ប៊ុក​បើ​ មិន​ដូច្នេះ​ទេ​នឹង​មាន​ប្រតិកម្ម​ថា យើង​គាប​សង្កត់​សេរីភាព នៃ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​»​។
យ៉ាង​ណាមិញ លោក​បាន​បន្ត​ថា​ក្រសួង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​និង​ជួយ​ជំរុញ​ឲ្យ​សមាគម​ អ្នក​សារព័ត៌មាន​នៅ​ក្នុង​ការ​បញ្ចេញ​សកម្មភាព​ទប់​ស្កាត់​នូវ​រូបភាព​ ផ្សព្វ​ផ្សាយ​ដោយ​គ្មាន​វិជ្ជាជីវៈ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​កាសែត និង​ទស្សនាវដ្តី៕​
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment