កំពុងតែសប្បាយរីករាយនឹងការប្រើប្រាស់facebook
យុវវ័យមួយចំនួនប្រហែលជាមិនបានដឹងទេថា
សព្វថ្ងៃមានជនខិលខូចមួយចំនួនបានចូលទៅទាញយករូបភាពអ្នកដទៃនៅ
តាមគេហទំព័រ facebook ដើម្បីប្រើប្រាស់ក្នុងផ្លូវមិនល្អ
ជាពិសេសយុវតីដែលជាអ្នកដែលងាយនឹងរងគ្រោះបំផុត។ ឧទាហរណ៍ដូចជា
គេហទំព័រ facebook-girls-18.blogspot.com
ដែលជាគេហទំព័រប្រមូលផ្តុំដោយរូបថតនារីស្អាតៗក្នុងfacebook
រួមទាំងឈ្មោះ
និងព័ត៌មានខ្លះៗពីពួកគេដែលបានដាក់ដង្ហែតាមលេខរៀងសម្រាប់ការ
ចូល មើលដោយសេរី។ សាមីខ្លួន(នារី)ខ្លះគឺ
មិនបានដឹងថារូបរបស់ខ្លួនត្រូវបានគេយកទៅដាក់បង្ហាញតាមគេហទំព័រ
បែបនោះឡើយដោយនៅតែបន្តនូវ
ការបង្ហោះរូបថ្មីៗកាន់តែច្រើនបន្ថែមទៀត។
ព្រោះតែការញៀន
នឹងការលេង facebook
និងការសប្បាយរីករាយនៅក្នុងភាពល្បីតាមប្រពន្ធ័សង្គមទំនើបមួយ
នេះ យុវវ័យជាច្រើនពិតជាមិនបានគិតដល់ផលប៉ះពាល់ទាំងនេះឡើយ។
ជាក់ស្តែង
រូបថតពាក្យសម្តីប្លែកៗ
និងរូបភាពជាច្រើនសណ្ឋានត្រូវបានបង្ហោះជារៀងរាល់ថ្ងៃតាមគេហទំព័រ
រៀងៗខ្លួនរបស់យុវវ័យខ្មែរនៅលើfacebook
ដោយពួកគេហាក់ដូចជាកំពុងតែសប្បាយរីករាយយ៉ាងខ្លាំងក្នុងការចែក
រំលែកនូវ ព័ត៌មានផ្ទាល់ខ្លួនរបស់គេនៅលើទំព័រប្រព័ន្ធ
ទំនាក់ទំនងសង្គមមួយនេះ។ ទន្ទឹមនឹងនេះ
យើងក៏អាចចូលមើលព័ត៌មានលម្អិតផ្សេងៗរបស់ពួកគេតាមទំព័រ
(Profile) របស់យុវវ័យមួយចំនួនផងដែរ ព្រោះថាអាសយដ្ឋាន សាលារៀន
រូបថត ពេលខ្លះមានទាំងលេខទូរស័ព្ទ
បានដាក់បង្ហាញនៅលើទំព័រស្តីអំពីអ្នក។
យុវតីម្នាក់ដែល
ចូលចិត្តលេង facebook កញ្ញា ឆទ្វណ្ណ រង្សី អាយុ១៨ឆ្នាំ
បានប្រាប់ឲ្យដឹងថា នាងជាមនុស្សដែលចូលចិត្ត facebook
ដែលរាល់ថ្ងៃនេះ នាងមានមិត្តរហូតដល់ទៅជាង៤០០០នាក់
ហើយរាល់ថ្ងៃនាងតែងតែបង្ហោះរូបភាពឬពាក្យសម្តីផ្សេងៗដែលស្តែងពី
អារម្មណ៍របស់នាងក្នុងទំព័រ facebook ពី៣ទៅ៥ដងក្នុងមួយថ្ងៃ។
យុវតីរង្សីបានបន្តថា ការបង្ហោះ(status)និងការប្រាប់ទីតាំងតាម
facebook ជារឿយៗបែបនេះ គឺដើម្បីឲ្យមានការចាប់អារម្មណ៍
និងមានការចុចចូលចិត្ត (like) ចូលចិត្តឬសរសេរយោបល់ (comment)
ផ្សេងៗពីមិត្តភកិ្តរួម facebook។ កញ្ញា រង្សី បានបន្តថា
ជាធម្មតានាងតែងតែសប្បាយចិត្តបើសិនជារូបថតឬពាក្យពេចន៍ដែល
ខ្លួន បានបង្ហោះទទួលបានចំណាប់អារម្មណ៍ច្រើនជាពីមិត្តដទៃ។
ស្រប
ពេលដែលមិត្តfacebookរបស់នាងទាំងអស់អាចចូលមើលទំព័រផ្ទាល់
របស់នាង(profile)បានដោយសេរីនោះ កញ្ញា រង្សី និយាយថា៖
«ខ្ញុំមិនសូវខ្វល់ពីការដាក់ទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំឲ្យទៅជា
ឯកជនឬសម្ងាត់នោះទេ ព្រោះខ្ញុំគិតថា
វាដូចជាមិនមានផលប៉ះពាល់អ្វីនោះទេ
ម្យ៉ាងទៀតតាំងពីដើមមកខ្ញុំដូចជាមិនដែលឃើញមានរឿងអ្វីអាក្រក់
កើតឡើងចំពោះខ្ញុំឡើយ»។
ដោយមានគំនិតផ្ទុយគ្នាពីយុវតីរង្សី
យុវជនម្នាក់ឈ្មោះ ឈៀន សៀកថេង អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២
ផ្នែកជំនួញនៅសាកលវិទ្យាល័យលីមកុកវីង បាននិយាយថា
លោកជាមនុស្សដែលមានការប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់
ប្រព័ន្ធទំនាក់ទំនងសង្គមមួយនេះ ទាំងការដាក់ព័ត៌មានផ្ទាល់ខ្លូន
ការបង្ហោះរូបភាព និងការទទួលយកមិត្តភក្តិ ព្រោះលោកយល់ថា
facebook
អាចនឹងផ្តល់គ្រោះថ្នាក់ដល់លោកបើសិនជាលោកបង្ហោះព័ត៌មានពី
ខ្លួនលោកផ្តេសផ្តាស។ លោក សៀកថេង បន្តថា
ពេលខ្លះគេអាចយករូបយើងកាត់តជារូបអាស អាភាស
ឬក្នុងករណីដែលយើងមានមិត្តចម្លែកៗច្រើនពេកក្នុងfacebook
យើងអាចនឹងត្រូវគេបញ្ជូននូវរូបភាពអាក្រក់ៗមកឲ្យយើងដែលអាចធ្វើ
ឲ្យយើងបាត់បង់កិត្តិយសនៅពេលដែលមិត្តដទៃទៀតបានឃើញរូបទាំង
នោះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំលេង facebook
គឺមិនមែនដើម្បីភាពឡូយឆាយ ឬដើម្បីញ៉ែនោះទេ
គឺខ្ញុំប្រើវាដើម្បីទំនាក់ទំនងសាលា មិត្តភក្តិ
និងការងារផ្លូវការផ្សេងៗ»។
លើសពីនេះទៅទៀត
យុវវ័យមួយចំនួនប្រហែលជាមិនទាន់ភ្លេចនោះទេចំពោះករណីឧក្រិដ្ឋកម្ម
facebook មួយដែលបានកើតឡើងកាលពីឆ្នាំ២០០៩ នៅប្រទេសអេស្ប៉ាញ
ដែលព័ត៌មាននេះត្រូវបានគេមើលឃើញថាបានបកប្រែជាភាសាខ្មែរ
ហើយបានបង្ហោះនៅតាមគេហទំព័រព័ត៌មានក្នុងស្រុកមួយចំនួន។
ដំណាលរឿងគឺថា ស្ត្រីអេស្ប៉ាញវ័យ៣១ឆ្នាំមា្នក់ត្រូវបានគេរំលោភ
ហើយសម្លាប់បន្ទាប់ពីនាងល្បីល្បាញចំពោះរូបភាពសិចស៊ីរបស់នាងបាន
បង្ហោះជាសាធារណៈតាមfacebook។ ដោយហេតុថា
នាងបានបង្ហាញព័ត៌មានផ្ទាល់ខ្លួនជាច្រើនក្នុង profile របស់នាង
ទើបធ្វើឲ្យឃាតកដែលចាប់អារម្មណ៍នឹងនាងអាចរកនាងឃើញយ៉ាងងាយស្រួល
ដែលជាមូលហេតុបង្កឲ្យមានសោកនាដកម្មកើតឡើងដូច្នេះ។
លោក សូរ
ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
បានមានប្រសាសន៍ទាក់ទងនិងបញ្ហានេះផងដែរថា នេះគឺជារឿងល្អដែលការ
ប្រើប្រាស់អ៊ីនធឺណិតរបស់យុវវ័យខ្មែរបានកើនឡើង ជាពិសេសគឺ facebook។
យ៉ាងណាមិញ លោក សូរ ឃុន ក៏បានបន្ថែមថា
ការប្រើប្រាស់អ៊ីនធឺណិតក៏ដូចជាfacebook គឺមានផលល្អ និងផលអាក្រក់
ឬអាចនិយាយបានថា វាជាអាវុធមុខពី។ facebook
គឺជាគេហទំព័រដែលសេរីពេក
ហើយក៏អាចនឹងបង្កគ្រោះថា្នក់ដែរចំពោះអ្នកប្រើប្រាស់
ដូច្នេះហើយទើបនៅប្រទេសមួយចំនូនដូចជាចិន
និងវៀតណាមមិនអនុញ្ញាតឲ្យប្រើប្រាស់នោះទេ។
លោក សូរ ឃុន
ក៏បានផ្តល់នូវដំបូន្មានមួយចំនួនដែរថា៖ «ក្នុងfacebook
ពេលខ្លះមានការផ្ញើរូបអាសអាភាស
ហើយអាចនឹងមាននូវជនបោកប្រាស់មួយចំនួនផងដែរ
ដូច្នេះយុវជនទាំងអស់គួរតែប្រុងប្រយ័ត្ន»។
ទាក់ទងទៅនឹងបញ្ហា
នេះ លោក សម រតនា ជាសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ
និងសារគមនាគមន៍
បានមានប្រសាសន៍ផងដែរទាក់ទងនិងរឿងការនិយមfacebook របស់យុវវ័យថា
លោកលើកទឹកចិត្តឲ្យយុវជនខ្មែរប្រើប្រព័ន្ធទំនាក់ទំនងសង្គមនេះ
ព្រោះថាជាយុវជនសម័យថ្មីគួរតែរស់នៅក្នុងភាពទំនើប
ទាន់សម័យដើម្បីអភិវឌ្ឍខ្លួន។
ប៉ុន្តែលោកក៏សូមអំពាវនាវឲ្យយុវវ័យទាំងអស់ប្រយ័ត្ន ចំពោះវា
ព្រោះថាពេលខ្លះប្រវត្តិរូប
ឬចរិតលក្ខណៈរបស់អ្នកអាចនិងខូចបើសិនជាបង្ហោះពាក្យពេចន៍ផ្សេងៗ
តាម គេហទំព័រfacebook។ លោកបាន បន្តទៀតថា៖
«ពេលខ្លះនៅដែលយើងដាក់ពាក្យធ្វើការ
គេអាចនឹងចូលមើលទំព័រ(profile)របស់យើងដើម្បីវាយតម្លៃយើង»។
លោក
រតនា ផ្តល់ដំបូន្មានថា មុននឹងឈានជើងប្រឡូកក្នុង facebook
យុវវ័យគួរតែសិក្សាអំពីវាឲ្យច្បាស់ជាមុនសិន។ លោកបានបញ្ជាក់ថា៖
«បើយើងប្រើប្រាស់facebook
យើងគួរតែប្រើវាឲ្យមានប្រយោជន៍ដោយមិនគួរប្រើវាដើម្បីជា
ការផ្សព្វផ្សាយខ្លួនឯងទេ
ប៉ុន្តែគួរតែប្រើប្រាស់វាក្នុងការទទួលយកព័ត៌មាន ចំណេះដឹង
ឬផ្សព្វផ្សាយព័ត៌មានផ្សេងវិញទើបប្រសើរ»។
យ៉ាងណាមិញ
ក៏មិនខុសពីយុវវ័យរាល់គ្នានោះទេ ខ្ញុំក៏ជាយុវវ័យម្នាក់ដែរ
ហើយខ្ញុំក៏ជាអ្នកដែលនិយមក្នុងការប្រើប្រាស់facebookនេះដែរ។
ជាងនេះទៅទៀតខ្ញុំធ្លាប់មានបទពិសោធមានមិត្តដល់ទៅរាប់ពាន់នាក់
ទៀត។
ប៉ុន្តែដោយសារតែខ្ញុំយល់ដឹងពីកត្តាគ្រោះថ្នាក់ដែលកើតមកពី
facebook ទើបខ្ញុំបានលុបគេហទំព័រចាស់របស់ខ្ញុំចោល
ហើយបង្កើតថ្មីដោយកំណត់ឯកជនភាពយ៉ាងតឹងរ៉ឹងបំផុត
ទាំងការទទួលយកមិត្តថ្មី
និងការបង្ហោះពាក្យពេចន៍គឺតែងតែធ្វើការប្រុងប្រយ័ត្នជានិច្ច។
ខ្ញុំសូមឲ្យយោបល់ដល់មិត្តយុវវ័យទាំងឡាយថា
បើអ្នកចង់ឲ្យfacebook របស់អ្នកអាចដាក់ឯកជនភាពបានល្អ
អ្នកគួរតែកុំប្រើប្រាស់Timeline
ព្រោះវាជាកម្មវិធីថ្មីដែលមានភាពសាំញ៉ាំបន្តិចក្នុងការដាក់
profile របស់អ្នកជាសម្ងាត់(private)៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment