ស្រាពាង |
ភ្ញៀវទេសចរជាតិនៅពេលទៅកម្សាន្តនៅខេត្ត
មណ្ឌលគិរីតែងតែប្រាថ្នាចង់ក្រេបរសជាតិស្រាពាងរបស់បងប្អូនជន
ជាតិភាគតិច ។
នៅពេលបានក្រេបហើយគេពិតជាមិនអាចបំភ្លេចបានរសជាតិឆ្ងាញ់ដ៏
វិសេសវិសាលរបស់ស្រាពាង ។
តើបងប្អូនជនជាតិភាគតិចមានវិធីសាស្ត្របែបណាក្នុងការផលិតស្រាពាង ?
ក្នុង ការបិតស្រាពាងឱ្យមានរសជាតិឆ្ងាញ់ពិសា គេរៀបចំជាបួនដំណាក់កាល ។ ដំណាក់កាលទី១របៀបធ្វើមេត្រប៉ែ ៖ មុនដំបូងបុរសអ្នកភូមិបបួលគ្នាទៅរកកោសសម្បកឈើ និងមើមឈើដែលមានរសជាតិល្វីងតិចៗ និងជូរផ្អែម មានពណ៌លឿង ។ មើម និងដើមទាំងនោះកម្រមានដុះណាស់ វាមានដុះតែនៅព្រៃជ្រៅ ។ ពេលពួកគាត់ដើររកជួបប្រទះហើយ ក៏កោសសម្បកឈើស្រទាប់ទី១ចោល រួចចាប់ផ្តើមកោសសម្បកទី២វេចខ្ចប់ទុកដោយឡែក ។ ពេលមកដល់ផ្ទះពួកគាត់ឱ្យប្រពន្ធ ឬកូនភ្លក់រសជាតិ សម្បកឈើដោយបៀមក្នុងមាត់ រួចខ្ជាក់ចោល។ បន្ទាប់មកគេយកសម្បកឈើហាលឱ្យស្ងួត ដើម្បីឱ្យជ្រាបជ័រចូលក្នុងសម្បកវិញ ។ ពេលហាលស្ងួតបន្តិចហើយ គេយកសម្បកឈើទៅបុកឱ្យម៉ដ្ឋប្រហាក់ប្រហែលម្សៅមី ឬឱ្យនៅគ្រើមតិចៗតាមទម្លាប់មនុស្សឧស្សាហ៍ ។

ពេលបុករួចរាល់ហើយ
គេយកទៅហាលពីរឬបីថ្ងៃទៀត
និងយកអង្ករខ្សាយលាយជាមួយអង្ករដំណើប ឧទាហរណ៍
អង្ករខ្សាយ៧កំប៉ុង អង្ករដំណើប៣កំប៉ុង
គ្រប់ចំនួន១០កំប៉ុងហើយគេយកអង្ករនោះត្រាំមួយយប់
លុះព្រឹកឡើងស្រង់លាងឱ្យស្អាត
ដាក់ក្នុងចង្អេរឱ្យស្រស់ទឹករយៈពេលមួយម៉ោង ឬកន្លះម៉ោង ។
បន្ទាប់មកយកមើមឈើ
និងសម្បកឈើដែលបុកម៉ដ្ឋមកច្របល់លាយជាមួយអង្ករចំនួន៥កំប៉ុង
ឬ៤កំប៉ុង លាយទៅតាមស្ថានភាពអង្ករដែលត្រាំតិច ឬច្រើន
។បន្ទាប់មកទៀតគេយកខ្ទឹមស រំដេង អំពៅ
មើមឈើចិតស្តើងៗលាយច្របល់ចូលគ្នាបន្តិចរួចបុកឱ្យម៉ដ្ឋល្អ ។
បើបុកមិនសូវម៉ដ្ឋត្រូវរែងម្សៅម៉ដ្ឋទុកមួយដុំ
រួចយកម្សៅគ្រើមបុកបន្តទៀតឱ្យម៉ដ្ឋលាយចូលជាមួយគ្នា ។
ដំណាក់កាលទី២ របៀបសូនមេត្រប៉ែ ៖
ត្រូវយកសម្បកឈើដែលបុកមិនម៉ដ្ឋដាំរំងាស់យកទឹក
ត្រូវប្រយ័ត្នកុំឱ្យទឹកហៀរចេញមកក្រៅ ខ្លាចអស់រសជាតិខ្លាំង ។
បើទឹកនោះពុះមើលទៅឃើញចេញប្រែពណ៌ហើយ
លើកដាក់ចុះទុកឱ្យត្រជាក់ រួចដួសយកលាយជាមួយម្សៅដែលបុកម៉ដ្ឋ
លាយរបៀបធ្វើនំក្រូច ។ បន្ទាប់មកគេចាប់ផ្តើមលញ់ធំ
ឬតូចទៅតាមចំណង់ចំណូលចិត្ត ។
ពេលលញ់រួចគេយកទៅហាលថ្ងៃ១០ទៅ១៥ថ្ងៃ ។
ក្រោយមកគេសាកល្បងបិតស្រាពាងតូច
ដើម្បីពិសោធន៍ថា តើមេត្រប៉ែនោះបិតទៅកាចឬក៏អត់ ?
ក្រោយពេលបុករួច ឬលញ់រួច
គេយកស្បូវដុលរោលលើមេត្រប៉ែតាមជំនឿ
និងទម្លាប់វិធីនេះអាចឱ្យមេត្រប៉ែខ្លាំង ។
ម្យ៉ាងទៀតត្រូវសម្គាល់មួយយប់ លុះព្រឹកស្អែកហាលថ្ងៃ
។ពេលហាលថ្ងៃនោះប្រសិនបើប្រទះឃើញមានសត្វល្អិតទុំដឹងថាមេត្រ
ប៉ែល្អ ហើយមានរសជាតិឆ្ងាញ់ និងខ្លាំងថែមទៀតផង ។
របៀបពិសោធន៍មួយទៀត ក្រោយពេលមេត្រប៉ែស្ងួតល្អ
គេយក៣ទៅ៤គ្រាប់មកពុះបំបែកមើល តើស្ងួតឬអត់ ?
បើមិនទាន់ស្ងួតល្អទេ គេហាលឱ្យស្ងួតមែនទែនទើបបិតបាន។
ដំណាក់កាលទី៣ របៀបបិតស្រាពាង ៖
បើពាងតូចល្មមយកអង្ករខ្សាយ៤កំប៉ុងលាយអង្ករដំណើប៣កំប៉ុង
និងយកអង្កាមប៉ាន់ស្មានមើលស្ថានភាពពាងធំ ឬតូច
រួចលាយច្របល់ចូលគ្នាឱ្យស្មើ ត្រាំមួយយប់ ។
ព្រឹកស្អែកឡើងលាងសម្អាតបី ឬបួនទឹក លាងទាល់តែឃើញទឹកថ្លា
ឯចំណែកអង្កាមវិញបើលិចចាត់ទុកថាល្អ បើអណ្តែតត្រូវយកចោល ។
ដំណាក់ កាលទី៤ របៀបចំហុយស្រាពាង ៖ ពេលលាងសម្អាតហើយ យកដាក់ក្នុងឆ្នាំង និងដាក់ទឹកមួយផ្តិល រួចចុចនឹងវែកឫស្សីកូរដាំបាយ ដើម្បីឱ្យមានរន្ធចេញចំហាយ ។ បន្ទាប់មកយកទៅដាក់ចម្អិន លើចង្ក្រានគ្របជិត ដុតភ្លើងឆេះល្អល្មម តែត្រូវប្រយ័ត្នកុំឱ្យខ្លោច ឬជ្រាយជាដាច់ខាត ។

ប្រសិនគម្របឆ្នាំងក្តៅចេញចំហាយល្មមហើយ
ត្រូវប្រញាប់ជ្រោយឱ្យឆ្អិនស្មើទាំងលើទាំងក្រោម
រួចចាប់ផ្តើមចុចរន្ធតូចៗសាជាថ្មី ដើម្បីឱ្យឆាប់ចេញចំហាយ ។
ប្រសិនបើបាយស្រាឆ្អិនល្អហើយនោះ
លើកចុះកាយដាក់ចង្អេររោយបាយឱ្យស្មើទុកឱ្យត្រជាក់
រួចបុកមេត្រប៉ែរោយពីលើឧបកិច្ចថា «សូមឱ្យផ្អែមមុត
សុទ្ធដូចទឹកឃ្មុំ ងំដូចសម្បក ផឹកមួយយប់ទល់ព្រឹក ផឹកកុំឱ្យសាប»
។ នេះជាទម្លាប់នៃការឧបកិច្ចរបស់បងប្អូនជនជាតិព្នង ។
បន្ទាប់មកយកបាយស្រានោះញាត់បញ្ចូលពាងសង្កត់ពីរបីដងឱ្យណែន
ហួសពីមាត់ពាង រួចចងឱ្យតឹងយកជាការស្រេច។
ក្រោយបិតស្រាពាងតូចបាន៧ថ្ងៃ ឬ១៥ថ្ងៃ
អាចលើកយកមកផឹកបាន តែបើទុកកាន់តែយូរគឺកាន់តែល្អ
រសជាតិកាន់តែឆ្ងាញ់ ។
ចំពោះតម្លៃស្រាពាងតាមអ្នកលក់នៅខេត្តមណ្ឌលគិរីឱ្យដឹងថា មានចាប់ពី២០.០០០ដល់៦០.០០០រៀលទៅតាមទំហំពាង ៕
ចំពោះតម្លៃស្រាពាងតាមអ្នកលក់នៅខេត្តមណ្ឌលគិរីឱ្យដឹងថា មានចាប់ពី២០.០០០ដល់៦០.០០០រៀលទៅតាមទំហំពាង ៕
ប្រភព ៖ សារព័ត៌មានកោះសន្តិភាព
No comments:
Post a Comment