សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, October 31, 2012

កង្វល់របស់ប្រជាពលរដ្ឋក្នុងពេលចូលរួមកាន់ព្រះរាជមរណទុក្ខ

កន្លែងទទួលផ្ញើម៉ូតូ
ស្ថិត​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​តែ​កាន់​ព្រះរាជមរណ​ទុក​ ចំពោះ​ការ​ចូល​សោយ​ទី​វង្សគ្គត​របស់​ព្រះ​មហាវីរក្សត្រ​ព្រះបិតា​ ឯករាជ្យជាតិ​សម្តេច​ព្រះបាទ នរោត្តម​សីហនុ​មាន​ជន​ខិលខូច​មួយ​ចំនួន​ឆ្លៀត​ឱកាស​យក​ចំណេញ​តាម​រយៈ​ការ​ ដំឡើង​ថ្លៃ​ផ្ញើ យានជំនិះ ហើយ​ជន​មួយ​ចំនួន​ទៀត​លួច​ប្រព្រឹត្ត​បទល្មើស​ដូចជា​លួច ឆក់​ជាដើម​។​រីឯអ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ចត​យាន​ជំនិះ​មិន​មាន​របៀប​រៀបរយ ​ដែល​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​។
អ្នក​ចូល​រួម​ម្នាក់​ក្នុង​ ចំណោម​អ្នក​ដែល​ចូល​រួម​ជា ច្រើន​ដែល​ទៅ​ទទួល​ព្រះ​បរមសព​ព្រះអង្គ​នៅ​ថ្ងៃ​ត្រឡប់​មកវិញ​និង​ជា​អ្នក​ ដែល​មក​គោរព​ព្រះ​បរមសព​អតីត​ព្រះមហាក្សត្រ​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ក្នុង​ ថ្ងៃ​ទី២៣​ជា​ថ្ងៃ​គម្រប់​ខួប​៧ថ្ងៃ​អ្នកស្រី​ឆុំ​សុភី​វ័យ​៦២ឆ្នាំ​បាន​ រៀបរាប់​ពី​ថា​៖ «ថ្ងៃនេះ​ពិត​មាន​មនុស្ស​ច្រើន​មែន​ទែន​ដែល​ស្ទើរ​តែ​រក​កន្លែង​ដើរ​គ្មាន​។ ​ខ្ញុំ​អាច​និយាយ​បាន​ថា​វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​នៅ​ កម្ពុជា​ព្រោះ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​វា​ជា​លើក​ទីមួយ​ហើយ​ដែល​ ខ្មែរ​យើង​បាត់បង់​ព្រះមហាក្សត្រ​»។
ជាមួយ​នឹង​ទឹកមុខ​សោកស្តាយ​ អ្នកស្រី សុភី​បាន​បញ្ជាក់​បន្ថែម​ថា​រូប​អ្នកស្រី​បាន​មក​មុខ​ព្រះ​បរម រាជវាំង​នេះ​ដើម្បី​អុជ​ធូប​ពីរ​បីដង​ហើយ​ដែរ​ប៉ុន្តែ ដោយ​សារ​តែ​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក​នៅ ជុំវិញ​ព្រះ​បរមរាជវាំង​ទើប​គាត់​មិន​អាច​មក​ជា​រៀង​រាល់​ថ្ងៃ​បាន។
កំពុង ​តែ​បំពេញ​ភារកិច្ច​យ៉ាង​សស្រោក​សស្រាំ​លោក​ស៊ីម​សុខ​មន្ត្រី​ប៉ូលីស​ចរាចរ​ មួយ​រូប​ដែល​ទទួល​ប្រចាំ​ការ​នៅ​ច្រក​មុខ​វត្ត​ឧណ្ណាលោម​បាន​ឲ្យដឹង​ថា​៖ «យើង​ព្យាយាម​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​យានយន្ត​ទៅ​ក្នុង​បរិវេន​ហាម​ឃាត់​ឬ​ក៏​ ចត​នៅ​មុខ​ច្រក​ចេញ​ចូល​នោះ​ទេ​»។
បើ ​ទោះ​ជា​មាន​ការ​អះអាង​យ៉ាងនេះ​ក៏ដោយ​ជាក់​ស្តែង​នៅ​តែ​មាន​យានយន្ត​ម៉ូតូ​ និង​ម៉ូតូ​កង់បី​មក​ឈប់​ជា​ហូរ​ហែ​ដែល​បង្ក​ជា​ការ​កកស្ទះ​ចរាចរ​ពិសេស​គឺ​ នៅពេល​ល្ងាច​និង​ពេល​យប់​។
ត្រង់ ​ចំណុច​នេះ​លោក ស៊ីម សុខ ក៏​បាន​អះ អាង​ទៀត​ថា​ខាង​លោក​មិន​មាន​ការ​អនុញ្ញាត ឲ្យ​ចត​គ្មាន​សណ្តាប់​ធ្នាប់​ទេ ប៉ុន្តែ​ភាគ​ច្រើន​គឺ​ការ​ចត​របស់​ម៉ូតូ​កង់បី​ដែល​ចត​ចាំ​ភ្ញៀវ​។ លោក​ស៊ីម សុខ​បាន​បន្តថា​៖ «​អស់​ពី​ដេញ​មួយ​ចូល​មក មួយ​ទៀត​ប្រាប់​មិន​ចង់​ឈ្នះ​ទេ។ ខ្ញុំ​ទទួល​ស្គាល់​ថា​ទាំង​អស់​គ្នា​មក​ទីនេះ​ដោយ​សារ​តែ​ចិត្ត​គោរព​ ស្រឡាញ់​និង​មក​កាន់​ព្រះ​រាជមរណ​ទុក្ខ​ព្រះ​មហាវីរ​ក្សត្រ​ប៉ុន្តែ​តួនាទី​ របស់​ខាង​ខ្ញុំ​គឺ​ថែរក្សា​សុវត្ថិភាព​អ្នក​ចូលរួម​។ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​ពលរដ្ឋ​យោគ​យល់​និង​គោរព​តាម​ការ​ស្នើ របស់​យើង​ផង​ដូចជា​ការ​មិន​ត្រូវ​ចត​ឬ​ឈប់​នៅ​ពីមុខ​ឬ​ក្បែរ​ច្រក​ចេញ​ចូល​ ព្រោះ​បើ​មាន​យានយន្ត មួយ​ចត​មួយ​ទៀត​ប្រាកដ​ជា​មក​ចត​ដែរ​ហើយ​»។
ការ ​កក​ស្ទះ​ចរាចរណ៍​ជា​បញ្ហា​មួយ​ទន្ទឹម​នឹងនេះ​ដែរ​យើង​ក៏​ឃើញ​មាន​ភាព​មិន​ ប្រក្រតី​ផ្សេង​ទៀត កើត​ឡើង​ផង​ដែរ​ដូច​ជា​ការ​ដំឡើង​តម្លៃ​ផ្ញើ​ម៉ូតូ​ឬ​ការបាត់​របស់​របរ​ពី​ សំណាក់​អ្នក​មក​កាន់​ទុក្ខ។
ដោយ ​សារ​តែ​មាន​ការ​កើន​ឡើង​ពី​ប្រជាជន​មក​ប្រមូល​ផ្តុំ​កាន់​មរណ​ទុក​ឲ្យ​ សម្តេចតា​មាន​ឈ្មួញ​ផ្ញើ​ម៉ូតូ​មួយ​ចំនួន​តូច​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ផ្ញើ​ រហូត​ដល់​២០០០រៀល​ឬ៤០០០រៀល​សម្រាប់​ម៉ូតូ​មួយគ្រឿង​ដែល​តម្លៃ​ទាំង​នេះ​ហាក់ ​ដូច​ជា​ហួស តម្លៃ​ធម្មតា​។
អ្នក ​ទទួល​ផ្ញើម៉ូតូ​មួយ​កន្លែង​នៅ​ក្រោយ​ព្រះបរម រាជវាំង​លោក​ប៉ិន​សុភាព​បាន​អះ​អាង​ថា​មិន​មាន​កើត​ករណី​បែបនេះ​នៅ​កន្លែង​ របស់​លោក​ទេ​ជា​ទូទៅ​ខាង​លោក​ទទួល​ផ្ញើ​ម៉ូតូ​មួយ​គ្រឿង​តម្លៃ​តែ១០០០​រៀល​ ប៉ុណ្ណោះ​។
បុរស ​វ័យ​២៥ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លួច​ដំឡើង​ថ្លៃ​របស់​ជន​ឆ្លៀត​ឱកាស​ទាំង​ នោះ​ទេ។​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​មហា​ជន​ ទេ​ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដែល​ប្រកប​មុខ​របរ​ដូចគ្នា​ ដែរ»។
រីឯ ​កញ្ញា​លី​ដា​ជា​អ្នក​ធ្លាប់​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​ហើយ​ត្រូវ​បាន​គេ​គិត​ ថ្លៃ​២០០០​រៀល​ក្នុង​ម៉ូតូ មួយ​គ្រឿង។ កញ្ញា​បាន​ត្អូញត្អែរ​ថា​៖ «​ខ្ញុំ​គិត​ថា​វា​ហួស​ហេតុ​ពេក​ហើយ​ទាំង​អស់​គ្នា​មក​ដើម្បី​ធ្វើ​បុណ្យ​ ប៉ុន្តែ​កន្លែង​ផ្ញើ​បែរ​ជា​ឆ្លៀត​ឱកាស​នេះ​កេង​ចំណេញ ជ្រុល​ទៅ​វិញ។​ម៉្យាង​ទៀត ​ខ្ញុំ​ជា​និសិ្សត​មក​ពី​ខេត្ត​មិន​សូវ​មាន​លុយ​អី​ច្រើន​ដូច​គេ​ទេ​»​។
អ្នក ​ដែល​ត្រូវ​ចោរ​លួច​ទូរស័ព្ទ​ដៃ​ក្នុង​ពិធី​នោះ​ដែរ អ្នក​នាង​ស៊ន​ហ៊ុង​ជា​បុគ្គ​លិក​នៃ​សណ្ឋា​គារ​ភ្នំ​ពេញ​បាន​បញ្ជាក់ថា៖​«​ ខ្ញុំ​បាន​បាត់​ទូរ​ស័ព្ទ​ម៉ាក​ Samsung Galaxy​នៅ​ក្នុង​កម្ម​វិធី​បុណ្យ​៧​ថ្ងៃ​នៃ​ការ​កាន់​ព្រះ​រាជមរណទុក្ខ​របស់ ​សម្តេច​តា​។​ពេល​នោះ​ក្រុម​ហ៊ុន​របស់​ខ្ញុំ​ធ្វើ​ការ​ចែក​ទឹក​សុទ្ធ​ជូន​ ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​បាន​អញ្ជើញ​មក​កាន់​មុខ​ព្រះ​បរម​រាជ​វាំង»។
មុន ​ពេល​បាត់ ខ្ញុំ​ដាក់​ទូរ​ស័ព្ទ​ក្នុង​ហោ​ប៉ៅ​អាវ​ធំ​របស់​ខ្ញុំ ហើយ​រវល់​តែ​ចែក​ទឹក​សុទ្ធ​។​ពេល​នោះ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​បាន​បាត់ ​ទូរ​ស័ព្ទ​ខ្ញុំ​ក៏​បាន​ឮថា​មាន​អ្នក​ចូល​រួម​ផ្សេង​ទៀត​ដែល​ជា​សិស្ស​សាលា ​បាន​បាត់​ទូរ​ស័ព្ទ​ដែរ​។
អ្នក ​នាង​បាន​បន្ត​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ណាស់​។ ធម្មតា​ទេ​កុំ​ថា​ឡើយ​ទូរ​ស័ព្ទ​តម្លៃ​រាប់​រយ​ដុល្លារ សូម្បី​តែ​របស់​តម្លៃ​ត្រឹម​តែ​៥​ដុល្លា​រក៏​ខ្ញុំ​ស្តាយ​ដែរ»​។ អ្នក​នាង​បាន​ចែក​រំលែក​នូវ​យោបល់ ផ្ទាល់​ខ្លួន​ថា​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូល​រួម​កម្ម​វិ​ធី​ដែល​មាន​ មនុស្ស​ច្រើន​បែប​នេះ​សូម​ប្រយ័ត្ន​នូវ​របស់​ផ្ទាល់​ខ្លួន​ដែល​មាន​តម្លៃ​។
ទាក់ ​ទិន​ទៅ​នឹង​បញ្ហា​អសកម្ម​ខាង​លើ​នោះ​លោក​សុភាព ​បាន​សំណូមពរ​មនុស្ស​ដែល​កេង​ចំណេញ​ថា​៖​«សូម​ឲ្យ​លោក​អ្នក​ដែល​មាន​គំនិត​ ឆ្លៀត​ឱកាស​ពិចារណា​ឡើងវិញ​ព្រោះ​យើង​សុទ្ធ​តែ​ជា​កូន​ខ្មែរ​ដូចគ្នា​ ចាំបាច់​អី​ទៅ​កេងប្រវ័ញ្ច​គ្នា​ដល់​ថ្នាក់​ហ្នឹង​ឬ​អ្នក​ទាំង​នោះ​គិត​ថា ​វានឹង​អាច​ក្លាយ​ជា​អ្នក​មាន​តែ​ក្នុង​មួយ​ថ្ងៃ​ហ្នឹង​»៕​
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment