ប្រសិន បើយើងធ្វើដំណើរកាត់តាមដងវិថីនានានៃរាជធានីភ្នំពេញ
នោះយើងនឹងឃើញមានសុទ្ធតែមនុស្សម្នា យានយន្តធ្វើចរាចរ
និងអគារជាច្រើនទាំងចាស់ ថ្មី ទាប ខ្ពស់
ផុសចេញច្រូងច្រាងពាសពេញទីក្រុងភ្នំពេញ
ប៉ុន្តែពុំសូវមានទីវាលសម្រាប់សួនច្បារបៃតង ដើមឈើ
ឬក៏រុក្ខជាតិបៃតងនោះទេ។ កត្តាទាំង នេះហើយ
ដែលជាឧបសគ្គសម្រាប់ការធ្វើឲ្យទីក្រុងក្លាយទៅជាទីក្រុងពណ៌បៃតង។
យោង
តាមរបាយការណ៍របស់កម្មវិធីទីក្រុងគំរូនៃបរិស្ថានអាស៊ាន
ដែលមានស្ថិរភាពបានបង្ហាញថា
ដើម្បីសម្រេចគោលដៅនៃសហស្សវត្សរ៍នៃបរិស្ថាន
ត្រូវបង្កើតនូវចក្ខុវិស័យមួយ
គឺការធ្វើឲ្យទីក្រុងមួយក្លាយទៅជាទីក្រុងស្អាត
និងពណ៌បៃតងតាមរយៈការប្រតិបត្តិកម្មទឹកស្អាត ដីស្អាត
និងខ្យល់បរិសុទ្ធដែលដើរស្របទៅនឹងកម្មវិធីទីក្រុងគំរូនៃ
បរិស្ថានអាស៊ានដែលមានស្ថិរភាព។
ប៉ុន្តែទិដ្ឋភាពជារួមនៅទីក្រុងមួយនេះវាហាក់ដូចជាមិនទាន់ដើរស្របទៅនឹងចក្ខុវិស័យរបស់ខ្លួននៅឡើយទេ។
អ្នក
រស់នៅក្នុងសង្កាត់បឹងសាឡាង កញ្ញា សុខា លាប
វ័យ១៨ឆ្នាំដែលជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បានត្អូញត្អែរថា នៅកន្លែងដែលកញ្ញារស់នៅ
គឺពុំមានទីធ្លាសម្រាប់រុក្ខជាតិពណ៌បៃតងនោះទេ
ពីព្រោះវាសម្បូរទៅដោយអគារ និងបង្គោលភ្លើង។
កញ្ញាលើកឡើងថា
៖ «ខ្ញុំចង់បានទេសភាពធម្មជាតិ ដែលសម្បូរទៅដោយដើមឈើ
ពីព្រោះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយ»។
រីឯកញ្ញា
រ័ត្ន សុបញ្ញា វ័យ២២ឆ្នាំ
ជាគណនេយ្យករនៃក្រុមហ៊ុនរ៉ាប់រងអង្គរក៏បានត្អូញត្អែរដែរថា៖
«ខ្ញុំត្រូវការទេសភាពស្រស់ត្រកាលដែលសម្បូរទៅដោយរុក្ខជាតិពណ៌
បៃតង។ ប៉ុន្តែអ្វីដែលខ្ញុំប៉ង វាហាក់ដូចជាមិនអាចទៅរួចទេ
ពីព្រោះនៅទីក្រុងសម្បូរទៅដោយបង្គោលភ្លើង
និងសំណង់អគារធំជាងដើមឈើ។
ខ្ញុំពិតជាសប្បាយរីករាយជាមួយនឹងទេសសភាពធម្មជាតិនៃសាកល
វិទ្យាល័យភូមិន្ទភ្នំពេញII ពីព្រោះវាមានដើមឈើពណ៌បៃតង
និងទីធ្លាដ៏ធំទូលាយ ដែលអាចធ្វើឲ្យខ្ញុំរំសាយទុក្ខកង្វល់បាន»។
ការ
ត្អូញត្អែររបស់កញ្ញាទាំងពីរខាងលើនេះ
ជាករណីមួយបញ្ជាក់ឲ្យឃើញពីកង្វះធម្មជាតិពណ៌បៃតងនៅកន្លែងដែល
រស់នៅ
ហើយវាជាតម្រូវការមួយសម្រាប់ការអភិវឌ្ឍបរិស្ថាននៅក្នុងទីក្រុង។
កញ្ញា
កែវ កល្យាណ ដែលជាអ្នកវិភាគគម្រោងការអាកាសធាតុនៃអង្គការ UNDP
បានពន្យល់ថា
ទីក្រុងពណ៌បៃតងគឺមិនមែនសំដៅតែទៅលើការមានដើមឈើពណ៌បៃតង
តែមួយមុខនោះទេ គឺទីក្រុងត្រូវមានការលើកកម្ពស់ការជិះកង់
ការមិនបំផ្លាញបរិស្ថាន
ឬក៏ការប្រើប្រាស់ទឹកឡើងវិញតាមរយៈការចម្រោះធាតុកខ្វក់ចេញ
និងការប្រើប្រាស់គ្រឿងអេឡិចត្រូនិកដែលពឹងអាស្រ័យទៅលើថាមពល
ពន្លឺព្រះអាទិត្យជាដើម។
កញ្ញាបានបន្ថែមថា
ប្រទេសកម្ពុជាយើងពុំទាន់មានសួនច្បារពណ៌បៃតងដែលពោរពេញទៅដោយ
ដើមឈើដូចប្រទេសគេនៅឡើយទេ
ដូច្នេះវាជាការប្រសើរណាស់នៅពេលដែលយើងបង្កើតឲ្យមានសួនច្បារ
ទាំងនោះ សម្រាប់ផ្គាប់ចិត្តប្រជាពលរដ្ឋ
និងលើកកម្ពស់សម្រស់បរិស្ថានដ៏ស្រស់ត្រកាល។
យ៉ាងណាមិញ
ការប្រែក្លាយជាទីក្រុងបៃតង ដែលមានសួនច្បារនៅក្នុងទីក្រុង
វាអាចនឹងប៉ះពាល់ខ្លះនៅពេលដែលធ្វើការអភិវឌ្ឍក្រុង។
លោក
មាស រិទ្ធី ដែលជាអនុប្រធានការិយាល័យនៃអង្គការជាតិ
និងអន្តរជាតិនៃនាយកដ្ឋានសហប្រតិបត្តិអាស៊ានរបស់ក្រសួងបរិស្ថាន
បានពន្យល់ថា៖
«វាលំបាកបន្តិចនៅពេលដែលយើងបង្កើតសួនច្បារនៅក្នុងក្រុង
ពីព្រោះវាអាចប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋ
ប៉ុន្តែវាជាការល្អក្នុងការបង្កើតសួនច្បារនៅក្នុងការអភិវឌ្ឍខាង
មុខ»។
លោកបានបញ្ជាក់ទៀតថា
សាលារាជធានីតែងតែគិតគូរពីការបង្កើតនូវសួនច្បារ
ឬក៏ការដាំដើមឈើនៅគ្រប់តំបន់អភិវឌ្ឍន៍ ហើយសាលារាជធានី
ក៏មានគោលបំណងចង់ធ្វើឲ្យទីក្រុងភ្នំពេញក្លាយទៅជាទីក្រុង
បៃតងដែរ។
បកស្រាយទៅនឹងកង្វល់ខាងលើ លោក កែប ជុតិមា
អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖
«យើងចង់ធ្វើឲ្យទីក្រុងភ្នំពេញក្លាយទៅជាទីក្រុងពណ៌បៃតង។
ទីក្រុងពណ៌បៃតង គឺមិនសំដៅតែទៅលើដើមឈើពណ៌បៃតងតែមួយមុខទេ
ប៉ុន្តែវាជាទីក្រុងដែលលើកស្ទួយបរិស្ថានផងដែរ»។
លោក កែប
ជុតិមា បានបញ្ជាក់ទៀតថា សាលារាជធានី
តែងតែយកចិត្តទុកដាក់ពីភាពបៃតងនៃទីក្រុង រាល់ការអភិវឌ្ឍ
ដូចឃើញស្រាប់នៅតាមដងផ្លូវ និងសួនច្បារ គឺមានសុទ្ធតែដើមឈើ។
រីឯ
លោក ម៉េង ប៊ុនណារិទ្ធ ជាប្រធាននាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម
និងសំណង់នៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានអះអាងថា រាល់ការអភិវឌ្ឍនៃសំណង់អគារ
ក្រសួងតែងតែយកចិត្តទុកដាក់ចំពោះការផ្សារភ្ជាប់រវាងសំណង់និង
បរិស្ថាន ដែលនេះវាជាគោលការណ៍ របស់ក្រសួងបានកំណត់។
លោកបាន
លើកឡើងថា៖
«យើងមានច្បាប់ដែនដីនគរូបនីយកម្មរបស់យើងសម្រាប់ជំរុញឲ្យគិត
ដល់បរិស្ថានសម្រាប់ខ្យល់ដកដង្ហើម
និងធ្វើឲ្យមានភាពស្រស់ស្អាតថែមទៀត»។
ជាចុងក្រោយ លោក កែប
ជុតិមា បានអំពាវនាវថា៖
«ប្រជាពលរដ្ឋក៏ត្រូវតែចូលរួមនៅក្នុងការថែរក្សាបរិស្ថាននៅ
ទីក្រុងដែរ ដើម្បីធ្វើឲ្យទីក្រុងរបស់យើងក្លាយទៅជាទីក្រុងបៃតង»។
ជាក់
ស្តែង រុក្ខជាតិបៃតងផ្តល់នូវសារប្រយោជន៍យ៉ាងច្រើន
ដោយសារវាជាប្រភពផ្តល់នូវអុកស៊ីសែន បរិស្ថានដ៏ស្រស់ត្រកាល អាហារ
និងសម្ភារបរិក្ខារជាដើម។
ការដែលគ្មានរុក្ខជាតិពណ៌បៃតងច្រើននៅគេហដ្ឋានជុំវិញខេត្ត ក្រុង
វានឹងផ្តល់ផលអវិជ្ជមានជាច្រើន ដូចជាបង្កឲ្យបរិយាកាសអាប់អួរ
កម្តៅឡើងខ្លាំង
បាត់បង់នូវប្រភពស្រូបនូវឧស្ម័នពុលប្រភពផ្តល់អុកស៊ីសែន
និងភាពទាក់ទាញពីភ្ញៀវជាតិ និងអន្តរជាតិ។
ដូច្នេះ
ដើម្បីធ្វើឲ្យទីក្រុងមួយក្លាយទៅជាទីក្រុងពណ៌បៃតង
រាជរដ្ឋាភិបាលកម្ពុជាគួរតែលើកកម្ពស់ការដាំដើមឈើបន្ថែមទៀតនៅ
តាមដងវិថីនានានៅក្នុងទីក្រុង
និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដាំរុក្ខជាតិពណ៌បៃតងនៅ
គេហដ្ឋានរបស់ខ្លួន។ រីឯប្រជាពលរដ្ឋ
ក៏ត្រូវមានភារកិច្ចជួយអភិរក្សដើមឈើ និងសួនច្បារដែលមានស្រាប់
និងចូលរួមដាំដើមឈើបន្ថែមទៀតដែរ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment