សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Monday, January 21, 2013

សកម្មភាពអនុវត្តដំឡើងកេសចិញ្ចឹមឃ្មុំស្រុក

ពីថ្ងៃទី ១៧-១៨ ខែ មករា ឆ្នាំ ២០១៣ នៅអង្គការ NASTO បានបើក
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមឃ្មុំស្រុក ក្រោមការធ្វើបទបង្ហាញផ្ទាល់
ពីសំណាក់លោក បាន រតនៈ នាយកប្រតិបត្តិអង្គការ NASTO។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីសិក្ខាកាម
ចំនួន ០៦ នាក់មកពីបណ្តាខេត្តផ្សេងៗ ដូចមានរាយខាងក្រោម


ថ្ងៃទី ១ មានការបង្ហាញពី
  1. សញ្ញាណទូទៅនៃសត្វឃ្មុំ
  2. បច្ចេកទេសចិញ្ចឹមឃ្មុំ
  3. បច្ចេកទេសបង្កើតស្តេចឃ្មុំសិប្បនិមិត្ត
  4. បច្ចេកទេសចាប់ឃ្មុំធម្មជាតិ
  5. បច្ចេកទេសដំឡើងកេសឃ្មុំ
ថ្ងៃទី ២ មានបង្ហាញពី
  1. បច្ចេកទេសរវៃយកទឹកឃ្មុំ
  2. អនុវត្តផ្ទាល់លើការដំឡើងកេសសម្រាប់ចិញ្ចឹមឃ្មុំ
ចុងក្រោយនៃវគ្គសិក្សា មានការប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម។

No comments:

Post a Comment