មានពាក្យមួយឃ្លាតែង តែលេចឮពីមាត់បុរសៗថា៖
«សង្សារមិនបរិសុទ្ធក៏មិនថ្វីដែរ
ប៉ុន្ដែភរិយាត្រូវតែនៅក្រមុំព្រហ្មចារី»។
តើទស្សនៈដែលលេចឮតៗគ្នានេះ វាពិតប្រាកដប៉ុន្មានដែរ?
បើយោងតាមការស្រង់មតិចំពោះបុរសខ្មែរពេញវ័យចំនួន១០នាក់
បានប្រាប់ឲ្យដឹងថា បុរស៩នាក់
ពិតជាទទួលស្គាល់ពីសារៈសំខាន់នៃព្រហ្មចារីយ៍ និងបានអះអាងថា
ភរិយារបស់ពួកគេត្រូវតែមានព្រហ្មចារី។
ថ្វីដ្បិតតែយុវជនភាគ
ច្រើនជាមនុស្សទាន់សម័យ ពួកគេនៅតែពោលថា
សង្សារនៅបរិសុទ្ធឬយ៉ាងណា ពួកគេមិនសូវខ្វល់ទេ
ប៉ុន្ដែភរិយាត្រូវតែស្អាត
មិនប្រឡាក់ប្រឡូសជាមួយបុរសណាផ្សេងឡើយ។
យុវជន សុខជា
អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៅមហាវិទ្យាល័យមួយ
នៅទីក្រុងភ្នំពេញ បានសារភាពថា ខ្លួនឯងក៏មិនបរិសុទ្ធអីដែរ
ប៉ុន្ដែលោកចាត់ទុកបុរស និងស្ដ្រីខុសប្លែកពីគ្នា
ដែលលោកប្រដូចបុរសទៅនឹងមាសទឹក១០ រីឯស្ត្រីប្រៀបដូចជាក្រដាសស។
ដោយ
សារតែការផ្ដល់តម្លៃ ខ្លាំងចំពោះព្រហ្មចារីរបស់នារី
តើអ្នកដឹងទេថា ភាពបរិសុទ្ធ ឬក្រមុំព្រហ្មចារីនេះគឺជាអ្វី?
តើហេតុអ្វីបានជាបុរសភាគច្រើនយកចិត្ដទុកដាក់ចំពោះវាខ្លាំង
ម្ល៉េះ?
បើយោងតាមអ្នកស្រី ជុំ វណ្ណសូដាជីវី
ជាគ្រូបង្រៀនសិល្បៈបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រ
សិល្បៈ បានឲ្យដឹងថា ចាប់តាំងពីបុរាណកាលមក
ប្រជាជនខ្មែរតែងតែផ្ដល់តម្លៃទៅលើព្រហ្មចារី
ដោយពួកគេចាត់ទុកជាទ្រព្យដ៏សំខាន់មួយរបស់ស្ដ្រីក្រមុំ។
ស្ដ្រីក្រមុំព្រហ្មចារី
ប្រៀបបាននឹងផ្កាក្រពុំបញ្ចេញក្លិនដ៏ក្រអូបភាយ
ព្រមទាំងស្រស់ស្អាត និងបរិសុទ្ធ។ ដូច្នេះ
ជំនឿរបស់បុព្វបុរសខ្មែរបុរាណ
តែងតែជ្រើសរើសយកស្ដ្រីក្រមុំព្រហ្មចារីមកធ្វើជាអ្នករបាំដើម្បី
រាំថ្វាយដល់ព្រះមហាក្សត្រ ឬព្រះអាទិទេព
ពីព្រោះពួកគេអាចតំណាងដល់នារីទេពអប្សរដែលស្អាតស្អំទាំងចិត្ដ
និងកាយ។
អ្នកគ្រូ បានបញ្ជាក់ទៀតថា៖ «តាមជំនឿពីដើមមក
នៅពេលរៀបចំពិធីអាពាហ៍ពិពាហ៍
កូនប្រុសយកជំនូនមកដល់ខាងកូនក្រមុំ
និងក្រាបក្បាលដល់កន្ទេលចំពោះមុខឪពុកម្ដាយខាងស្រីដើម្បីសុំ
ស្ដីដណ្ដឹងកូនស្រីមកធ្វើជាប្រពន្ធ។ ចំណែកឯកូនស្រីវិញ
ក៏ក្រាបក្បាលដល់កន្ទេលដើម្បីជាសក្ខីភាពក្នុងការផ្ដល់ជូន
ព្រហ្មចារីរបស់ខ្លួនជាថ្នូរនឹងជំនូនខាងកូនប្រុសដែលបានចំណាយ
មកលើខ្លួនផងដែរ»។
ខាងលើគឺជាការពន្យល់របស់អ្នកគ្រូស្ដី
អំពីជំនឿពីបរមបុរាណ ចុះតើផ្នែកវេជ្ជសាស្ដ្រវិញ
ពួកគេគិតយ៉ាងណាដែរ? លោកវេជ្ជបណ្ឌិត លាភ សុវណ្ណ
ជាគ្រូពេទ្យផ្នែករោគស្ដ្រីនៃមន្ទីរពេទ្យព្រះកុសុមៈ
បានបកស្រាយថា តាមពិតទៅ ព្រហ្មចារីរបស់ស្ដ្រី
អាចត្រូវបានពិនិត្យតាមក្បូនពេទ្យ
ពីព្រោះវាជាសន្ទះតូចមួយដ៏ស្ដើងដែលស្ថិតនៅចន្លោះយោនីខាង
ក្រៅនិងទ្វារមាសខាងក្នុង។ ប្រសិនបើនារីម្នាក់ មិនធ្លាប់រួមភេទ
ឬធ្វើឲ្យប៉ះពាល់ដល់ទ្វារមាសខាងក្នុងទេ
នោះសន្ទះព្រហ្មចារីនឹងមិនដាច់រហែកឡើយ
ដែលបញ្ជាក់ថាស្ដ្រីម្នាក់នោះនៅក្រមុំបរិសុទ្ធ
និងមិនទាន់ឆ្លងកាត់ការរួមភេទ។
លោកគ្រូពេទ្យបានបន្ថែមថា៖
«បុរសភាគច្រើនរមែងចង់រួមភេទជាមួយនារីក្រមុំព្រហ្មចារីដោយ
ពួកគេមានហេតុផលរៀងៗខ្លួនដែលជួនកាលអាចជាជំនឿ
ឬស្ដ្រីព្រហ្មចារីអាចផ្ដល់នូវអារម្មណ៍ស្រណុកស្រួលដល់ខ្លួនជាង
នារីមិនបរិសុទ្ធ»។
មិនថាទំនោរចិត្ដរបស់បុរស
ឬគំនាបប្រពៃណីនោះទេ
សុទ្ធតែបានដាក់បន្ទុកខ្លាំងទៅលើស្ដ្រីដែលពួកគេត្រូវតែគ្រប់
គ្រងអារម្មណ៍ផ្លូវភេទរបស់ខ្លួនដើម្បីព្យាយាមថែរក្សាព្រហ្មចារី
ទុកជូនសា្វមី។ ម្យ៉ាងវិញទៀត
វាក៏ជាបន្ទុកមួយផ្សេងទៀតដែលស្ដ្រីត្រូវប្រឈមយ៉ាងធ្ងន់ធ្ងរ
នៅពេលពួកគេបាត់បង់ភាពបរិសុទ្ធមុនថ្ងៃរៀបការ។
ដោយសារតែ
បច្ចេកវិទ្យាកាន់តែរីកចម្រើន
ព្រហ្មចារីអាចត្រូវបានគេផលិតជាថ្មីដាក់លក់ក្នុងទីផ្សារ
សម្រាប់អ្នកដែលត្រូវការ។
បច្ចុប្បន្ន
ការស្ដារសន្ទះព្រហ្មចារីមានការវិវត្ដថ្មី
ហើយចំពោះប្រិយមិត្ដដែលនិយមលេង Facebook អាចដឹង
និងឃើញអំពីការឃោសនាលក់ផលិតផលសន្ទះព្រហ្មចារីយ៍សិប្បនិម្មិត
និងសាប៊ូសម្រាប់លាងបន្ដឹងជាដើម។
ជាក់ស្ដែងម្ចាស់ក្រុមហ៊ុន
លក់ផលិតផលនេះកញ្ញា លីនដា បានឲ្យដឹង
ថាផលិតផលដំឡើងសន្ទះព្រហ្មចារីយ៍ថ្មីរបស់ក្រុមហ៊ុន
ត្រូវបាននាំចូលពីប្រទេសជប៉ុន ហើយវាលក់ដាច់គួរសម
ដោយសារតែវាជាទំនិញថ្មី និងងាយស្រួលប្រើ។
កញ្ញាបានរៀប
រាប់ពី អត្ថប្រយោជន៍
និងវិធីប្រើដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ប្រហាក់ប្រហែលនឹង
វត្ថុពិតៗផងដែរ។ គួរបញ្ជាក់ថា អតិថិជនរបស់គាត់
គឺជានារីនៅលីវដើម្បីលាក់កំបាំងពីភ្នែកស្វាមីដែលត្រៀមរៀបការ
នៅ ពេលខាងមុខ។
លោក ជូ យីនស៊ីន
រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា
លោកពិតជាភ្ញាក់ផ្អើលនៅពេលដែលបានឮពីវត្តមាននៃ
ទំនិញបង្កើតព្រហ្មចារីឡើងវិញនេះ ដែលវាបាននាំចូលមកដល់កម្ពុជា
ហើយលោកក៏មិនដែលធ្លាប់បានឮពីរឿងនេះកាលពីមុនឡើយ។ ម្យ៉ាងទៀត
លោកក៏បានសម្តែងនូវការមិនពេញចិត្តថា
ទំនិញបែបនេះមិនគួរណាមានលក់នៅកម្ពុជាទេ
ព្រោះវាអាចប៉ះពាល់ដល់សីលធម៌ និងវប្បធម៌ខ្មែរយើង
ហើយវាក៏អាចរាប់បញ្ចូលជាការកុហកបោកប្រាស់មួយផងដែរ។ លោក
យីនស៊ីន បន្ថែមទៀតថា៖
«ការលក់ផលិតផលបែបនេះគួរតែមានការស្នើសុំពីក្រសួងសុខាភិបាល
ដើម្បីឲ្យខាងក្រសួងមានការវាយតម្លៃ
ថាតើវាជាផលិតផលដែលមានផលប៉ះពាល់សុខភាពឬយ៉ាងណា»។
ធម្មតា
ទេបុរសតែងតែប្រាថ្នាថា ខ្លួនជាអ្នកដំបូងបង្អស់របស់ភរិយា
ហើយនារីដែលធ្លាប់ជ្រុលជ្រួសខ្លួនវិញ
ក៏មិនចង់ឲ្យអនាគតស្វាមីដឹងរឿងនេះ ដែរ។ បញ្ហានេះ
ពិតជាពិបាករកវិធីដោះស្រាយណាស់ ប៉ុន្ដែដៃគូនីមួយៗ
គួរតែចេះយោគយល់គ្នា
ចៀសវាងការលាក់លៀមដែលអាចបង្កបញ្ហាធំទៅថ្ងៃក្រោយ។
ថ្វីដ្បិតតែនារីខកខ្លួនមួយចំនួនអាងមានរបស់របរជំនួយយ៉ាងណាក៏
ដោយ
ក៏ពួកគេមិនត្រូវបណ្ដោយខ្លួនឲ្យភ្លើតភ្លើនដោយភ្លេចនូវវប្បធម៌
ដ៏រុងរឿងរបស់ជាតិខ្លួនឡើយ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment