ស្នេហាធ្វើឲ្យមនុស្សឆ្កួតវង្វេង |
ស្រឡាញ់គ្នាមិនបាន ត្រូវតែបែកហេតុអ្វីមិនព្រមជម្នះដើម្បីមនុស្សដែលខ្លួនស្រឡាញ់?
ដឹង
ហើយឮហើយពីរឿងគ្រួសារ ត្រូវដើរផ្លូវដល់យើងទាំងពីរ ....
ទោះអូនខំអង្វរនឹងទឹកភ្នែកហើយ ចុះម្តេចឡើយនៅតែព្រាត់»
នេះគឺជាទំនុកច្រៀងមួយឃ្លាដែលដកស្រង់ចេញពីវីដេអូចម្រៀងដ៏
លន្លង់លន្លោចដែលមានចំណងជើង ថា៖ «អូនអង្វរជួប បងបង្ខំបែក»
ដែលអត្ថន័យនៃវីដេអូនេះសំដៅទៅដល់ប្រវត្តិស្នេហាដ៏ជូរចត់របស់គូ
ស្នេហ៍មួយគូនៅទីបំផុតតួឯកស្រីសម្រេចចិត្តជ្រើសរើសយកផ្លូវ
ស្លាប់ជាដំណោះស្រាយ។
ថ្វីដ្បិតតែនេះគឺគ្រាន់តែជាការសម្តែង
ក្នុងវីដេអូចម្រៀងក៏ដោយ
ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គម
យុវវ័យកម្ពុជានាពេលបច្ចុប្បន្ន
ដែលមានគូស្នេហ៍មួយចំនួនមិនបានព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការ
ជម្នះនូវរាល់ឧបសគ្គដើម្បីឲ្យស្នេហារបស់ខ្លួនបានសមបំណងប៉ុន្តែ
ពួកគេបែរជាត្អូញត្អែរនិងខឹងសម្បាចំពោះជោគវាសនារបស់ខ្លួនទៅ
វិញរហូតដល់មានអ្នកខ្លះហ៊ានធ្វើបាបខ្លួនឯងតាមវិធីផ្សេងៗ។
ជាក់
ស្តែង បើយោងតាមអត្ថបទចាក់ផ្សាយនៅវិទ្យុអាស៊ីសេរី នៅថ្ងៃទី២១
ខែកញ្ញា ឆ្នាំ២០១២កន្លងទៅនេះ
បានឲ្យដឹងថាអ្នកធ្វើអត្តឃាតក្នុងឆ្នាំ២០០៩ គឺមានចំនួនជិត
៤០០នាក់ និងក្នុងឆ្នាំ២០១០ មានចំនួនជាង ៥០០នាក់។
បើទោះជាគ្មានរបាយការណ៍ច្បាស់លាស់ណាមួយបង្ហាញពីចំនួនអ្នកធ្វើ
អត្តឃាតដោយសារស្នេហាក៏ដោយយើងអាចសន្និដ្ឋានបានថាក្នុងចំណោមអ្នក
ធ្វើអត្តឃាតក៏មានអ្នកមានវិបត្តិសេ្នហាដែរ។
មន្ត្រីប៉ូលិសមួយ
រូប ដែលធ្វើការនៅស្ពានជ្រោយចង្វារ
ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា
ជារៀងរាល់ឆ្នាំអ្នកដែលមកលោតទឹកសម្លាប់ខ្លួនមានចំនួនច្រើននិង
មានករណីខុសៗគ្នា ហើយភាគច្រើនគឺជានារីដែលចាញ់បោកសង្សារ
ហើយជ្រើសរើសផ្លូវស្លាប់ ដោយការសម្លាប់ខ្លួនជាការដោះស្រាយបញ្ហា។
នេះ
អាចបញ្ជាក់ឲ្យឃើញថាវិបត្តិស្នេហ៍គឺជាបញ្ហាចម្បងមួយដែលស្ទើរ
តែមនុស្សគ្រប់រូបជួបប្រទះ ហើយមានពេលខ្លះ
បញ្ហាមួយនេះមិនអាចដោះស្រាយបាន
ទោះបីជាពួកគេស្រឡាញ់គ្នាស្មោះស្ម័គ្រខ្លាំងយ៉ាងណាក៏ដោយ។
ទន្ទឹមនឹងនោះដែរ ពួកគេបែរជាចុះចាញ់
ហើយសម្រេចចិត្តថាបោះបង់ចោលទៅវិញដែលមូលហេតុមួយគឺមកពីគំនាប
ពីគ្រួសារខាងណាមួយ។ ជាងនេះទៅទៀត
ពួកគេក៏បានបន្ទោសទៅលើព្រហ្មលិខិត
ខណៈដែលមានអ្នកខ្លះមិនព្យាយាមឲ្យអស់លទ្ធភាពផងនោះ។
ស្ថិត
ក្នុងវ័យ២៨ឆ្នាំ លោក ចៅ ភូរិន្ទ ដែលជាអ្នកធ្លាប់ជួបវិបត្តិ ស្នេហ៍
បាននិយាយថា
បន្ទាប់ពីលោកនិងសង្សារមិនអាចបន្តការស្រឡាញ់គ្នាបានដោយសារតែ
បញ្ហាគ្រួសារ
លោកមានអារម្មណ៍ខឹងចាស់ទុំនិងតូចចិត្តចំពោះខ្លួនឯងខ្លាំងណាស់។
លោក
បានត្អូញត្អែរថា៖ «អារម្មណ៍នេះគឺពិបាកនិយាយខ្លាំងណាស់
ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាវាជាអារម្មណ៍មួយខកបំណងព្រោះអ្វីដែល
យើងសង្ឃឹមបែរជាមិនបានទៅវិញ»។
បើទោះលោកជួបវិបត្តិស្នេហ៍
និងរងការឈឺចាប់យ៉ាងណាក៏ដោយ ក៏លោកភូរិន្ទ
មិនបានប្រព្រឹត្តអំពើណាមួយដែលធ្វើបាបដល់ខ្លួនឯងនិងសង្គមឡើយ
ដោយលោកតែងតែនឹកឃើញនូវពាក្យមួយឃ្លាថា៖
«គ្មានចាស់ទុំណាដែលចង់ឲ្យកូនចៅមិនល្អនោះទេ»។ជាមួយគ្នានេះ
ដែរ
លោកក៏បានទទួលស្គាល់ដែរថានេះមកពីលោកមិនមានគម្រោងឲ្យបាន
ច្បាស់លាស់សម្រាប់ខ្លួនឯងទៅថ្ងៃអនាគត។
ជាងនេះទៅទៀតមិន
មែនមានតែលោក ចៅ ភូរិន្ទ ទេដែលមានបញ្ហាស្នេហា
ប៉ុន្តែក៏មានយុវជនជាច្រើនទៀតក៏រងគ្រោះដែរប៉ុន្តែ
ពួកគេអាចរកដំណោះស្រាយ
ហើយអាចយកឈ្នះនូវរាល់ឧបសគ្គទាំងឡាយបានទៀតផង។
ជួបនឹង
បញ្ហាស្រដៀងគ្នានេះអ្នកនាងជា សុធារី អាយុ២៩ឆ្នាំ
ដែលធ្លាប់ជួបវិបត្តិស្នេហ៍ដោយសារតែគំនាបគ្រួសារបានតស៊ូជម្នះ
រហូតបានរៀបការ
ហើយមានសុភមង្គលជាមួយមនុស្សជាទីស្រឡាញ់។អ្នកនាងសុធារី
បានចែករំលែកបទពិសោធថា៖
«ដំបូងឡើយគ្រួសារខាងខ្ញុំមិនពេញចិត្តបុរសដែលខ្ញុំស្រឡាញ់ទេ
ហើយពួកគាត់ប្រឆាំងដាច់ខាតមិនឲ្យពួកយើងរៀបការព្រោះប្តីខ្ញុំ
គាត់គ្មានមុខរបរអ្វីច្បាស់លាស់។
គាត់គ្រាន់តែជាអ្នកបញ្ចូលបទភ្លេងទូរស័ព្ទតែប៉ុណ្ណោះ»។
ពេល
ជួបបញ្ហាបែបនេះ
អ្នកនាងធារីនិងស្វាមីមិនបានបោះបង់ចោលទំនាក់ទំនងរវាងអ្នកទាំង
ពីរទេ
ប៉ុន្តែពួកគេបែរជាខិតខំតស៊ូជម្នះជាមួយគ្នាដើម្បីបញ្ជាក់ឲ្យ
ឪពុកម្តាយរបស់គាត់ឃើញថាពួកគាត់ស្រឡាញ់គ្នាដោយស្មោះហើយអនាគត
ស្វាមីរបស់គាត់
មិនមែនជាក្មេងដើរលេងឥតប្រយោជន៍គ្មានការងារច្បាស់លាស់អ្វីនោះ
ទេ។
អ្នកនាងបានឲ្យដឹងបន្តទៀតថា៖
«កាលនោះក្រៅពីចេះតែទៅលួងលោមឪពុកម្តាយរបស់ខ្ញុំទៅស្វាមី
ខ្ញុំមិនហ៊ានទិញអ្វី ឬក៏ហូបអ្វីផ្តេសផ្តាសទេ
ហើយព្យាយាមសន្សំប្រាក់ទិញទូនិងទូរស័ព្ទសម្រាប់លក់។
ដោយចាប់ផ្តើមពីការលក់ទូរស័ព្ទ១០ គ្រឿង
ឈានទៅដល់មានហាងនិងមុខរបរដូចសព្វថ្ងៃនេះ»។
ចំណែកឯម្តាយ
មួយរូបដែលធ្លាប់ជំទាស់កូនមិនឲ្យរៀបការលោកយាយ នៅ រី
អាយុ៧០ឆ្នាំ បានរំឮករឿងរ៉ាវពីអតីតកាល
និងពន្យល់ពីមូលហេតុដែលគាត់បដិសេធកូនមិនឲ្យរៀបការថា
ការរៀបការ
គឺជារឿងមួយសំខាន់។លោកយាយត្រូវការពេលវេលាក្នុងការសម្រេចជំនួស
កូនដោយមិនជំទាស់ដាច់អហង្កានោះទេ។លោកយាយ បានប្រាប់ពីគំនិតថា៖
«បើកូនៗស្រឡាញ់គ្នា យើងមិនចង់បំបែកបំបាក់ទេ
ប៉ុន្តែវានៅក្មេងពេក វាមិនទាន់ចេះមើលមនុស្សទេ»។
ឆ្លើយតប
នឹងចំណោទបញ្ហាដ៏សាំញ៉ាំមួយនេះ លោក ស្រ៊ុន ហួរ
ដែលជាសាស្ដ្រាចារ្យចិត្តវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
បានពន្យល់ថា នៅពេលដែលបុគ្គលម្នាក់ជួបនឹងឧបសគ្គដែលពិបាកខ្លាំង
ឬមិនអាចដោះស្រាយបានពួកគេនឹងជួបបញ្ហាប្រឈមដូចជាបន្ទាបតម្លៃ
ខ្លួនឯង ខកបំណង បាក់ទឹកចិត្ត
ហើយអាចនឹងដល់ដំណាក់កាលដកខ្លួនមិនរួចមានតែការបង្ហាញប្រាប់ពី
ក្តីស្រឡាញ់តាមរយៈការធ្វើអត្តឃាតយ៉ាងសោកសៅប៉ុណ្ណោះ។
លោក
សាស្ដ្រាចារ្យ ស្រ៊ុន ហួរក៏បានផ្តល់យោបល់ដែរថា
នៅពេលដែលយើងជួបវិបត្តិស្នេហ៍អ្វីដែលសំខាន់នោះគឺត្រូវចេះប្រឈម
នឹងការពិត ដោយលោកបានសង្កត់ធ្ងន់ថា៖
«យើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពមុននឹងបោះបង់ចោលនូវការ
តាំងចិត្តរបស់យើង
ប៉ុន្តែយើងនៅតែរក្សានិងឲ្យតម្លៃខ្លួនយើងជានិច្ច»៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment