សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, August 1, 2012

អនិច្ចាស្ត្រីខ្មែរ

អ្នកចង់បានប្តីកូរ៉េ
តើគួរឲ្យអាម៉ាស់ដែរទេ កាលដែលខ្លួនជាស្រី បែរជាមកឈរតំរៀបគ្នាឲ្យកូរ៉េពិនិត្យមើល ដើម្បីឲ្យគេយកធ្វើប្រពន្ធ?
នេះជាការបង្ហាញពីការធ្លាក់ផ្នែកសីលធម៌ និងការអប់រំ ដែលធ្វើឲ្យស្ត្រីខ្មែរខ្លះភ្លេចអស់ នូវវប្បធម៌ ប្រពៃណីខ្មែរ និងភ្លេចអស់នូវតម្លៃ ជាស្រី ដោយមកតំរៀបជាជួរឲ្យគេពិនិត្យពី ភាពក្រមុំព្រហ្មចារីយ៍របស់ខ្លួន ដើម្បីឲ្យជនជាតិកូរ៉េយកធ្វើប្រពន្ធ និងដើម្បីបានចេញទៅប្រទេសក្រៅ។
ការធ្វើបែបនេះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃស្ត្រីខ្មែរ និងវប្បធម៌ ប្រពៃណីខ្មែរ ដែលគ្មានប្រវត្តិ ដោយឈរតំរៀបគ្នាឲ្យគេពិនិត្យពីភាពក្រមុំព្រហ្មចារីយ៍។

ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ស្ត្រីក្រមុំទាំងនេះ (58 នាក់) ភាគច្រើនមកពីជនបទ គ្មានការអប់រំជ្រៅជ្រះ ដោយជឿទៅនឹងការអូសទាញរបស់មេខ្យល់ ថានឹងបានទៅបរទេស (ប្រទេសកូរ៉េ)​ ដោយគ្រាន់តែរៀបការក្លែងក្លាយជាមួយជនជាតិកូរ៉េ តែត្រូវធានាថាខ្លួននៅក្រមុំ ព្រហ្មចារីយ៍។ បន្ទោសស្ត្រីទាំងនោះមិនត្រូវ តើត្រូវបន្ទោសអ្នកណា? ទស្សនៈលោកផ្គាយ មានចំណុចមួយចំនួន ដែលយើងគួរពិចារណាទាំងអស់គ្នា ៖
  • ប្រជាជនខ្មែរបច្ចុប្បន្នមិនចេះយោគយល់គ្នា អ្នកអាចសង្កេតឃើញមានស្ទើរតែគ្រប់ទីកន្លែងនូវករណីនេះ។ ឧទាហរណ៍មួយជ្រុងតូច លើការធ្វើចរាចរណ៍តាមដងផ្លូវ ឬមានការប៉ះគ្នាបន្តិចបន្តួច គឺប្រាកដជាតឹងសរសៃររៀងខ្លួន រហូតដល់ការប្រើអំពើហឹង្សាដាក់គ្នា
  • ប្រជាជនខ្មែរបច្ចុប្បន្នមិនចេះជួយគ្នា យករួចខ្លួនរៀងខ្លួន មិនគិតពីអ្នកដទៃ អ្នកសុំទានចាស់ ជរាដែលតែងតែសង្កេតឃើញតាមដងផ្លូវក្បែរភ្លើងស្តុប តើមានមនុស្សប៉ុន្មាននាក់ដាក់ទាន ឲ្យគាត់, មន្ទីរពេទ្យគន្ធបុប្ផា ដង្ហើយរកជំនួយមនុស្សធម៌ តើមានប្រជាជនខ្មែរប៉ុន្មាននាក់ ដែលបានបរិច្ចាគទ្រព្យធនជួយដល់មន្ទីរពេទ្យនេះ? បច្ចុប្បន្នប្រជាជនខ្មែរមានជាង 14 លាននាក់ បើម្នាក់ព្រមបរិច្ចាគតែ 1$ (មួយដុល្លា) នោះមន្ទីរពេទ្យគន្ធបុប្ផានឹងមានប្រាក់ 14 លានដុល្លា សម្រាប់ដំណើរការសកម្មភាពមនុស្សធម៌របស់ខ្លួនតទៅទៀត។  
ទាំងនេះបណ្តាលមកពីការធ្លាក់ចុះនូវការអប់រំ និងសីលធម៌សង្គមដែលយើងរាល់គ្នា ត្រូវតែហ៊ានទទួលស្គាល់នូវការពិត។ ដូចករណី សមាគមការពារប្រជាជនរបស់កូរ៉េមួយនេះ ទស្សនៈលោកផ្គាយ មិនជឿថាអាជ្ញាធរមូលដ្ឋាន មិនដឹងរឿង គឺជាការឃុតឃិតគ្នាមួយ ហើយក៏ត្រូវបែកធ្លាយអាចបណ្តាលពីការចែកលាភសក្ការៈគ្នាមិនស្មើ...តើមានស្ត្រីខ្មែរប៉ុន្មាននាក់ ដែលរងគ្រោះ?

សូមភ្ញាក់រលឹកឡើង...!

1 comment:

  1. តើការអប់រំបច្ចុប្បន្ននេះយ៉ាងម៉ិចដែរ? ប្រឡងបាក់ឌុបជិតមកដល់ហើយ ហើយគេនឹងរំពឹងថាបេក្ខជនជាប់ជាង ៩០ភាគរយ។ សូមជួយពិចារណ...!

    ReplyDelete